ព័ត៌មានជាតិ
កម្មវិធី«បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា» ឥតបង់ថ្លៃ នឹងចាប់ផ្តើមនៅខែក្រោយ ក្នុងខេត្តចំនួន ៧
នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៥ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ក្រសួង នឹងរៀបចំកម្មវិធី
«បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា» ដោយមិនបង់ថ្លៃ សម្រាប់ឆ្នាំ ២០២៥ ចាប់ពីខែឧសភា នេះតទៅ នៅទីតាំងចំនួន ១៦ ក្នុងខេត្តចំនួន ៧។

បើតាម ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជំនាញវិជ្ជាជីវៈដូនតា ដែលនឹងត្រូវបណ្ដុះបណ្ដាលនោះរួមមាន ៖ តម្បាញសូត្រ និងអំបោះ , តម្បាញក្រមា ពណ៌ត្រុំ , ប៉ាក់ឌិន , ចម្លាក់ប្រាក់/ស្ពាន់ , ចម្លាក់ស្បែក , ចម្លាក់ថ្ម , ខ្មុកស្មាច់ , ខ្មុកម្រក្ស័ណ៍ , ធ្វើសាជី , តម្បាញកន្ទេល ផ្កា, ស្មូនឆ្នាំង , ផលិតឧបករណ៍ភ្លេង , ចម្លាក់ពុម្ព , កុលាលភាជន៍ និងគំនូរបុរាណ។

ដោយឡែកសម្រាប់ខេត្តដែលត្រូវបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតាចំនួន ៧ នោះ រួមមាន ៖ កំពង់ស្ពឺ , កំពង់ឆ្នាំង , កំពង់ធំ , សៀមរាប , កណ្ដាល , កំពង់ចាម និង តាកែវ។

ចំពោះសិស្សមកពីគ្រួសារក្រីក្រដែលមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យមានបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ រាជរដ្ឋាភិបាល នឹងឧបត្ថម្ភប្រាក់ចំនួន ២៨០,០០០ (ម្ភៃប្រាំបីម៉ឺន) រៀល ក្នុង ១ ខែ តែត្រូវបំពេញលក្ខខណ្ឌសិក្សាឲ្យបានត្រឹមត្រូវ។

ជាមួយនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានអំពាវនាវដល់សាធារណជន ពិសេសយុវជនដែលមានបំណងចង់សិក្សាជំនាញខាងលើ សូមទាក់ទងមកលេខាធិការដ្ឋានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ រៀងរាល់ម៉ោងធ្វើការ តាមរយៈលេខទូរសព្ទ ៖ ០១៧ ៤៣១ ៣០២/០៨៨ ៨៨៣ ៥៦៣៦ ឬTelegram: ០១៧ ៤៣ ១៣ ០២ ឬ អ៊ីម៉ែល: [email protected] និង Facebook ៖ កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា៕
អត្ថបទ ៖ ពិសី




-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់