Connect with us

ព័ត៌មានជាតិ

ស្រា​បៀរ វឌ្ឍនៈ សហការ​ជាមួយ​ផ្សារ​ទំនើប វឌ្ឍនៈ កា​ពី​តា​ល នាំមក​នូវ​កម្មវិធី​ប្រគំ​តន្ត្រី​រាប់​ថយក្រោយ​ស្វាគមន៍​ឆ្នាំ​ថ្មី Late Night Shopping, Fashion & Countdown Party ដ៏ អស្ចារ្យ​ក្នុង​បរិវេណ​សួន Vattanac Capital Lifestyle Park

បានផុស

នៅ

ជឿជាក់ថា​ គ្រប់គ្នា​ពិតជា​ទន្ទឹងរង់ចាំ​រាប់​ថយក្រោយ​ស្វាគមន៍​ឆ្នាំ​ថ្មី​ឆ្នាំ​២០២២ នា​យប់​នេះ​ជាមួយ​ក្រុមគ្រួសារ មិត្ត ភ័​ក្រ បងប្អូន និង​មនុស្ស​ជាទី​ស្រឡាញ់​។ ស្រា​បៀរ វឌ្ឍនៈ សហការ​ជាមួយ​ផ្សារ​ទំនើប វឌ្ឍនៈ កា​ពី​តា​ល ចូលរួម​អបអរសាទរ និង​ប្រារព្វ​ពេលវេលា​ដ៏​អស្ចារ្យ​នេះ​ជាមួយ​លោកអ្នក ដោយ​នាំមក​នូវ​កម្មវិធី Late Night Shopping, Fashion and Countdown Party ដ៏​ធំជាងគេ​បង្អស់​នៅ​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះ​មិនមែនជា​លើកទីមួយ​ដែល​ផ្សារ​ទំនើប វឌ្ឍនៈ កា​ពី​តា​ល នាំមក​នូវ​បទពិសោធ​ន៏​ទិញ​ទំនិញ​ដល់​យប់​អា​ធ្រា​ត ការដើរ​បង្ហាញ​ម៉ូត​ពី​ម៉ាក​យីហោ​លំដាប់​ពិភពលោក ការ​រាំលេង​ជាមួយ DJ និង​កម្មវិធី​កម្សាន្ត​ជាច្រើន​ទៀត​។

​ឆ្នាំនេះ​កាន់តែ​ពិសេស​ដោយមាន​វត្តមាន​ស្រា​បៀរ​ផលិត​ពី​ស្រូវ​សាលី​សុទ្ធ វឌ្ឍនៈ ព្រី​មៀម​បៀរ ដែល​នឹង​បន្ថែម​ភាព​រីករាយ​ដល់​អ្នកចូលរួម​ទាំងអស់​ក្នុង​បរិវេណ​សួនច្បារ​ដ៏​ថ្មីស្រឡាង​របស់​ផ្សារ​ទំនើប​នេះ​គឺ Vattanac Capital Lifestyle Park ការចូលរួម​ពី​កំពូល​តារាចម្រៀង​ល្បីៗ​ជាច្រើនរូប ការទទួល​ទាន​ស្រា​បៀរ និង​អាហារសម្រន់ រាំ​កម្សាន្ត​ជាមួយ DJ និង​រាប់​ថយក្រោយ​ស្វាគមន៍​ឆ្នាំ​២០២២ ដែល​នឹងមាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេ​ក​បុក​ផ្លូវការ​របស់​ស្រា​បៀរ វឌ្ឍនៈ ចាប់ពី​ម៉ោង ៧​យប់​តទៅ​។

វឌ្ឍនៈ ព្រី​មៀម​បៀរ ត្រូវបាន​បង្កើតឡើង​ពី​ទស្សនៈ​នៃ​ការជួបជុំ​។ ការជួបជុំ​ដែល​បានមកពី​ការប្រមូលផ្តុំ​រវាង​ក្រុមគ្រួសារ មិត្តភក្តិ និង​មនុស្ស​ជាទី​ស្រឡាញ់​បង្កើតជា​ពេលវេលា​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ឲ្យ​ពួកគេ​ចែករំលែក​ភាព​រីករាយ​ទៅវិញទៅមក​។ ភាព​រីករាយ​នេះហើយ ដែល​យើង​ជឿជាក់ថា​ជា​អាថ៌កំបាំង​នៃ​ជីវិត​ដ៏​ពិតប្រាកដ​ដែល​មនុស្ស​យើង​ត្រូវការ​។ ទាំងនេះ​គឺជា​ហេតុផល​ដែល​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ខិតខំ​ស្រាវជ្រាវ​រក​គ្រឿងផ្សំ​ដ៏​មាន​គុណភាព​ខ្ពស់បំផុត និង​សម្រិតសម្រាំង​វត្ថុធាតុដើម​បញ្ចូល​គ្នា​ដើម្បី​ទទួលបាន​សមិទ្ធផល​ស្រា​បៀរ វឌ្ឍនៈ ដ៏​ល្អឥតខ្ចោះ​នេះ​ផលិត​ពី​ស្រូវ​សាលី​សុទ្ធ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដើម្បី​ទទួលបាន​រសជាតិ​នៃ​ភាព​រីករាយ​ដ៏​ពិតប្រាកដ ភាព​រីករាយ​ដែល​ស្ថិតក្នុង​ខ្លួន​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប​។ ស្រា​បៀរ វឌ្ឍនៈ ចែករំលែក​ភាព​រីករាយ ដែល​អាច​ឲ្យ​មនុស្ស​គ្រប់រូប​ទទួលបាន​នូវ​ថាមពល​វិជ្ជមាន​ជំនះ​រាល់​ឧបសគ្គ​ទាំងឡាយ​។ ស្រា​បៀរ វឌ្ឍនៈ នាំមក​នូវ​ស្នាមញញឹម និង​ភាព​រីករាយ​គ្មាន​ដែន​កំណត់ សម្រាប់​ការជួបជុំ​សប្បាយរីករាយ​គ្រប់​កម្មវិធី ។ ដើម្បី​ភាព​រីករាយ អបអរសាទរ​ទាំងអស់​គ្នា ជាមួយ​ស្រា​បៀរ វឌ្ឍនៈ​។​

​អំពី​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី​

​វឌ្ឍនៈ ប្រ៊ូ​វើ​រី នៃ វឌ្ឍនៈ គ្រុប បានសម្រេច​ជោគជ័យ​គួរ​ជាទី​មោទនៈ​ក្នុង​ការបើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​ក្នុង​វិស័យ​ឧស្សាហកម្ម​ស្រា​បៀរ​នៅ​ប្រទេស​កម្ពុជា តាមរយៈ​ការផលិត និង​ការ​ចែកចាយ​ស្រា​បៀរ វឌ្ឍនៈ និង​ស្រា​បៀរ គ្រុឌ ដែលជា​ស្រា​បៀរ​ជាតិ​ថ្មី មានគុណ​ភាព និង​ស្តង់ដា​កម្រិត​ពិភពលោក នៅលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​អច្ឆរិយៈ​។​

​ស្រា​បៀរ វឌ្ឍនៈ និង​ស្រា​បៀរ គ្រុឌ របស់ វឌ្ឍនៈ ប្រ៊ូ​វើ​រី គឺជា​ជម្រើស​ដ៏​ត្រឹមត្រូវ​ល្អ​បំផុត សម្រាប់​គុណភាព និង​សេវាកម្ម​ល្អ​ឯក​ជា​ចម្បង តាមរយៈ​ការសម្រិតសម្រាំង​គ្រឿងផ្សំ​ដោយ​ជ្រើស​យក​វត្ថុធាតុដើម​យ៉ាង​ល្អិតល្អន់​ពី​ក្រៅប្រទេស ដែលមាន​គុណភាព​ខ្ពស់ ដូចជា ស្រូវ​សាលី ផ្កា​ហប់ និង​មេស្រា​បៀរ ជាមួយនឹង​ការបំពាក់​នូវ​គ្រឿងចក្រ​ស្តង់ដា​អន្តរជាតិ និង​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បំផុត​ពី​ប្រទេស​អាឡឺម៉ង់​។​

​ជាមួយនឹង​បទពិសោធន៍​ជាច្រើន​ទសវត្សរ៍​ក្នុង​វិស័យ​ស្រា​បៀរ និង​ភេ​ស្ជ​ជៈ វត្តមាន​នៃ​រោងចក្រ​ស្រា​បៀរ វឌ្ឍនៈ ប្រ៊ូ​វើ​រី នឹង​ជួយ​ជំរុញ​វិស័យ​ឧស្សាហកម្ម​ស្រា​បៀរ និង​ភេ​ស្ជៈ​នៅក្នុង​ប្រទេស​កម្ពុជា​ឱ្យ​កាន់​តែមាន​ភាពទំនើប​ស​ម្បូ​រ​បែប​ជាមួយនឹង​បទពិសោធន៍​ថ្មី​ប្លែក​ថែម​មួយកម្រិត​ទៀត​។ ជាពិសេស គឺ​ជួយ​ជំរុញ​ដល់​ការលើកកម្ពស់​គុណភាព និង​ស្តង់ដា​នៃ​ការផលិត​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ២ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៥ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការ​សិក្សារបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម