ព័ត៌មានអន្ដរជាតិ
ចិន សម្រេចដកពន្ធស្រាពី អូស្ត្រាលី ដែលធ្លាប់រកាំរកូសកាល ៣ ឆ្នាំមុន
ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍បានប្រកាសនឹងដកពន្ធស្រាអូស្ត្រាលីដែលដាក់កាលពីជាង ៣ ឆ្នាំមុន ហើយនេះក៏ជាសញ្ញានៃភាពប្រសើរឡើងថែមមួយកម្រិតទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP កាលពីថ្ងៃទី២៨ ខែមីនា ។
ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ការសម្រេចចិត្តនេះនឹងចូលជាធរមាននៅថ្ងៃសុក្រនេះ ខណៈរដ្ឋាភិបាលអូស្ត្រាលីក៏បានស្វាគមន៍ចំពោះវិធានការនេះផងដែរ ដោយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពន្ធគយត្រូវបានដកចេញនៅក្នុងពេលវេលាដ៏សមស្របសម្រាប់ឧស្សាហកម្មស្រាអូស្ត្រាលី ។
ប្រទេសចិនបានដាក់ពន្ធលើស្រាអូស្ត្រាលីក្នុងឆ្នាំ ២០២០ អំឡុងពេលមានជម្លោះការទូតជុំវិញការគាំទ្ររបស់អូស្ត្រាលីសម្រាប់ការស៊ើបអង្កេតជាសកលអំពីប្រភពដើមនៃជំងឺកូវីដ ១៩ ខណៈនៅពេលនោះ ពន្ធលើស្រាអូស្ត្រាលីបានកើនឡើងលើសពី ២០០ ភាគរយ ។
ចាប់តាំងពីពេលនោះមក ផលិតផលស្រាអូស្ត្រាលីទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងពីពន្ធគយ ដោយសារតែប្រទេសចិនគឺជាគោលដៅនាំចេញស្រាកំពូលរបស់អូស្ត្រាលី ខណៈតាមការប៉ាន់ស្មាន ពន្ធនេះទាញសេដ្ឋកិច្ចអូស្ត្រាលីឲ្យខាតបង់ដល់ទៅ ២០ ពាន់លានដុល្លារអូស្ត្រាលីស្មើរនឹង ១៣ ពាន់លានដុល្លារ ។
រដ្ឋាភិបាលអូស្រ្តាលីមុនៗបានដាក់របាំងពាណិជ្ជកម្មដើម្បីហាមឃាត់ការជ្រៀតជ្រែតពីបរទេស ជាពិសេសគឺការរាំងក្រុមហ៊ុនទូរគមនាគមន៍យក្សចិន Huawei មិនឲ្យដាក់ដំណើរការបណ្ដាញ 5G នៅក្នុងប្រទេសអូស្ត្រាលី ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព និងថែមទាំងអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យពីជំងឺរាតត្បាតកូវីដ ១៩ ផងដែរ ។
ស្របពេលជាមួយគ្នានេះ ប្រទេសចិនក៏ខឹងសម្បារផងដែរចំពោះទំនាក់ទំនងសន្តិសុខកាន់តែស៊ីជម្រៅរបស់អូស្ត្រាលីជាមួយសហរដ្ឋអាមេរិក ជាពិសេសកិច្ចព្រមព្រៀង AUKUS ដែលសន្យានឹងផ្តល់ឲ្យអូស្ត្រាលីនូវនាវាមុជទឹកដំណើរការដោយបច្ចេកវិទ្យានុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ៕
អត្ថបទ ៖ ប៊ុន សុភាព

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី