ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត
អភិបាលខេត្តំពង់ចាម លោក អ៊ុន ចាន់ដា បានស្នើដល់ក្រុមហ៊ុនសាងសង់ប្រព័ន្ធលូឱ្យជួយកែសម្រួលឡើងវិញនូវចំណុចដែលខ្វះខាត និងភាពអសកម្មទាំងឡាយធ្វើយ៉ាងណា ត្រូវកាត់បន្ថយនូវផលប៉ះពាល់ និងត្រូវស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត។ លោកបានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងក្រុងកំពង់ចាម នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។

បន្ទាប់ពីមានការ លើកឡើងរបស់អាជ្ញាធរមូលដ្ឋាន ដែលស្វែងមតិដោយចៅសង្កត់ទាំង៤ និង លោក អភិបាលក្រុងកំពង់ចាម ក៏ដូចជា អង្គភាពពាក់ព័ន្ធ លោក អ៊ុន ចាន់ដា បានស្នើដល់ភាគីក្រុមហ៊ុន ពិចារណាមើលនូវភាពអសកម្មទាំងឡាយ ហើយសុំធ្វើការងារឱ្យបានច្បាស់លាស់ ដោយមានភាពទទួលខុសត្រូវ ព្រោះមានការងារច្រើនណាស់ ដែលក្រុមហ៊ុន មើលរំលងអញ្ចឹងទេសូមឱ្យក្រុមហ៊ុនជួយ បំពេញនូវចំណុចដែលខ្វះខាតទាំងនោះផង។
លោកអភិបាលខេត្ត បានស្នើដល់អាជ្ញាធរ សង្កាត់ទាំង៤ ឱ្យបន្តធ្វើការបកស្រាយជូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងគម្រោងដែលកំពុងធ្វើនេះ គឺត្រូវការប្រើប្រាស់រយៈពេល ២១ខែ តទៅមុខទៀត ទើបបានស្អាត ពេលនោះនឹងលែងមានក្លិនអាក្រក់ទៀតហើយ។ ដូច្នេះ សូមប្រជាពលរដ្ឋមាការអត់ធ្មត់ ហើយចូលរួមទាំងអស់គ្នា ដើម្បីទទួលបាននូវសមិទ្ធផលដែលល្អ ហើយមានរយៈកាលយូរអង្វែង ដែលជាចំណែកមួយ នៃការចូលរួមលើកកម្ពស់គុណភាព ជីវភាពរបស់ប្រជាពលរដ្ឋ នៅក្នុងក្រុងកំពង់ចាម ដែលជាចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានោះ លោក អ៊ុន ចាន់ដា ក៏បានសង្កត់ធ្ងន់ថា ក្នុងនាមជាអាជ្ញាធរត្រូវតែចូលរួមធ្វើយ៉ាងណា ត្រូវបន្តការគាំទ្រធ្វើឱ្យគម្រោងនេះបានដំណើរការដោយជោគជ័យ និងរលូន ហើយបញ្ចៀសឱ្យបានជាអតិបរមានូវផលប៉ះពាល់ និងការរំខាននានា បូករួមទាំងប្រជាពលរដ្ឋ និងកងវិស្វកម្មនៃក្រុមហ៊ុនផងដែរ៕


អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


