ព័ត៌មានអន្ដរជាតិ
ជំងឺគ្រុនឈាមកំពុងរាលដាលអាក្រក់បំផុតនៅអាមេរិកកណ្ដាល និងខាងត្បូង
អាជ្ញាធរសុខាភិបាលកំពុងព្រមានអំពីការផ្ទុះឡើងដ៏អាក្រក់បំផុតមិនធ្លាប់មាននៃជំងឺគ្រុនឈាមនៅអាមេរិកកណ្តាល និងអាមេរិកខាងត្បូង ខណៈចំនួនអ្នកកើតនៅឆ្នាំនេះបានកើនឡើងដល់ ៣ ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ នេះបើយោងតាមការចេញផ្សាយដោយទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី២៩ ខែមីនា ។
ជំងឺដែលឆ្លងដោយមូសខ្លាខាំនេះបណ្តាលឲ្យមានអាការៈក្តៅខ្លួនខ្លាំង និងឈឺក្បាលធ្ងន់ធ្ងរ ក៏ដូចជាការឈឺចាប់សាច់ដុំ និងសន្លាក់ជាដើម ខណៈក្នុងករណីធ្ងន់ធ្ងរ វាក៏អាចបណ្តាលឲ្យអ្នកជំងឺស្លាប់បានដែរ ។
កាលពីដើមសប្តាហ៍នេះ ព័រតូរីកូក៏បានប្រកាសអាសន្នផ្នែកសុខភាពសាធារណៈផងដែរ បន្ទាប់ពីការកើនឡើងនៃករណីជំងឺគ្រុនឈាមនៅក្នុងប្រទេស ហើយនេះសបង្ហាញថា ជំងឺគ្រុនឈាមកំពុងរីករាលដាលនៅអាមេរិកកណ្តាល ខណៈដែលករណីជំងឺគ្រុនឈាមកម្រនឹងកើតមានណាស់ក្នុងរយៈពេលនេះ ។
យោងតាមអង្គការសុខភាព Pan American បានឲ្យដឹងថា ចំនួននៃការឆ្លងជំងឺគ្រុនឈាមបានកើនឡើងលើសពី ៣.៥ លាននាក់នៅអាមេរិកកណ្តាល និងអាមេរិកខាងត្បូង រួមទាំងអ្នកស្លាប់ជាង ១,០០០ នាក់ផងដែរ ខណៈករណីដែលបានរាយការណ៍មកពីប្រទេសប្រេស៊ីល អាហ្សង់ទីន និងប៉ារ៉ាហ្គាយ មានករណីឆ្លងសរុប ៩០ ភាគរយឯណោះ ។
ទន្ទឹមនោះ អង្គការនេះក៏បានព្យាករណ៍ដែរថា ចំនួនករណីប្រចាំឆ្នាំនឹងកើនឡើងលើសពីឆ្នាំមុនចំនួន ៤.៥ លាននាក់នៅក្នុងតំបន់ ស្របពេលដែលអាជ្ញាធរកំពុងដាស់តឿនប្រជាពលរដ្ឋដែលរស់នៅតំបន់មានជំងឺគ្រុនឈាមកំពុងរាតត្បាតខ្លាំង ឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


