Connect with us

ព័ត៌មានជាតិ

សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប និងអង្គការភ្លែនអន្តរជាតិកម្ពុជាផ្តល់បរិក្ខារលាងដៃដល់សាលារៀន នៅខេត្តព្រះសីហនុ

បានផុស

នៅ

សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប និងអង្គការភ្លែនអន្តរជាតិកម្ពុជា បានសហការគ្នាផ្តល់បរិក្ខារលាងដៃដល់សាលារៀន នៅក្នុងខេត្តព្រះសីហនុ ដើម្បីធានាឱ្យការត្រលប់ទៅថ្នាក់រៀន​វិញ ប្រកបដោយសុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប ដែលជា​ពហុ​ក្រុមហ៊ុន​មួយ ​ក្នុងចំណោមពហុក្រុមហ៊ុន​ ដែល​ធំជាងគេ និង​រីកចម្រើន​បំផុត​ នៅក្នុង​ប្រទេស​កម្ពុជា​បាន​ចុះហត្ថលេខាលើអនុស្សរណៈ​នៃការ យោគយល់គ្នា​ជាមួយ នឹងអង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា ដែលជា​អង្គការ​អភិវឌ្ឍ​ និង​មនុស្សធម៌​មួយ​ដែល​ចូលរួមលើកកម្ពស់ សិទ្ធិ​កុមារ និងសមភាពក្មេងស្រី​។ តាមរយៈការសហការ​មួយនេះ ក្រុម ហ៊ុន ព្រី​នស៍ គ្រុប និងអង្គការភ្លែ​នអន្តរជាតិ​កម្ពុជា នឹងតម្លើងបរិក្ខារសម្រាប់លាង​សម្អាតដៃដល់ សាលារៀនគ្រប់កម្រិតសិក្សា នៅក្នុងខេត្តព្រះសីហនុ។

ពិធីចុះហត្ថលេខាលើ អនុស្សរណៈ​នៃការយោគយល់​គ្នា​នេះ ​ត្រូវបានធ្វើឡើងនៅ​ទីស្តីការក្រសួង អប់រំយុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមជាសក្ខីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា។ នាឱកាស​នោះ លោក​បណ្ឌិត​សភាចា​រ្យ​រដ្ឋមន្ត្រី បាន​ជូនពរ​ដល់​តំណាង​ប្រតិភូ​របស់​ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប ក៏ដូចជា​តំណាង​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​ នាឱកាស​ឆ្នាំ​ថ្មី​ ២០២២ ​នេះ សូម​ជួបប្រទះ​នូវ​សេចក្តីសុខ ចម្រុងចម្រើន និង​ជោគជ័យ​ក្នុង​ការងារ​ថ្មីៗ​ថែមទៀត​។ ជាមួយគ្នានេះ​ឯកឧត្តម​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការចូលរួម​របស់ ក្រុមហ៊ុន​ព្រី​នស៍ ហូល​ឌី​ង គ្រុប នាពេល​កន្លងមក ក៏ដូចជា​ពេលបច្ចុប្បន្ន និង​ទៅ​អនាគត ក្នុងការ​វិនិយោគ​លើ​វិស័យ​អប់រំទាំង​ការផ្តល់​អាហារូបករណ៍​ដល់​និស្សិត​រៀន​តាម​សាកលវិទ្យាល័យ​ នៅ​កម្ពុជា​ព្រមទាំង​ការផ្តល់​បរិក្ខារ​ទឹកស្អាត និង​អនាម័យ ដើម្បី​ឆ្លើយតប​នឹង​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។

ឯកឧត្តម​បានលើកឡើង​ដែរ​ថា ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសព្វ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គ្រប់គ្រង​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ បានល្អ​ប្រសើរ ​តាមរយៈ​ការរក​វ៉ាក់សាំង​ចាក់​ជូន​ប្រជាពលរដ្ឋ​បាន​ជាង​៩០​ភាគរយ ការចូលរួម​អនុវត្ត​វិធានការ​៣​ការពារ ៣​កុំ​របស់​ប្រជាជន ការគ្រប់គ្រង​បានល្អ​អ្នកជំងឺ​ប្រភេទ​ថ្មី​អូ​មី​ក្រុង​នាំចូល​ពី​បរទេស ដែល​ធ្វើឱ្យ​អត្រា​ឆ្លង​ថ្មី​ក្នុង​សហគមន៍​ធ្លាក់ចុះ​ស្ទើរតែ​គ្មាន និង​អនុញ្ញាតឱ្យ​បើក​ឡើងវិញ​នូវ​សេដ្ឋកិច្ចជាតិ​យ៉ាង​ពេញលេញ​ចាប់ពី​ចុងឆ្នាំ​ ២០២១ រហូតដល់​បច្ចុប្បន្ន​និង​ទៅ​អនាគត​។ តែ​ទោះ​យ៉ាងនេះ​ក៏ដោយ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ការអនុវត្ត​វិធាន​អនាម័យ ពិសេស​ការលាង​សម្អាត​ដៃ ការរក្សា​គម្លាត​សុវត្ថិភាព ការពាក់​ម៉ាស ត្រូវតែ​អនុវត្ត​ជាប់​ជាប្រចាំ​ទាំង​នៅ​សាលារៀន និង​នៅតាម​សហគមន៍ ទើប​អាច​យកឈ្នះ​ជំងឺ​កូ​វីដ​-១៩​បាន​។

​ស្ថិតនៅក្រោមយុទ្ធនាការ «​ត្រឡប់​ទៅ​សាលារៀន​វិញ​» មូលនិធិ​ព្រី​នស៍​ ដែលជា​អង្គការ​សប្បុរសធម៌រ​បស់​សម្ព័ន្ធ ក្រុមហ៊ុន ព្រី​នស៍ គ្រុប នឹងធ្វើ​ការ​ជាមួយ​អង្គការ​ភ្លែ​ន អន្តរជាតិ​កម្ពុជា ដើម្បី​អនុវត្ត​កម្មវិធី​ទឹកស្អាត និង​អនាម័យ​ចាប់ពី​ខែមីនា​ដល់ខែមេសា ឆ្នាំ​ ២០២២​។ មូលនិធិ​ព្រី​នស៍ នឹង​ផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​ផ្នែកប្រតិបត្តិការ​ទៅលើសកម្មភាព​ជាច្រើន ដែលនឹងជួយ គាំទ្រ​ទៅដល់កិច្ចខំប្រឹងប្រែងរបស់​រដ្ឋាភិបាល​ក្ នុង​ការបើក​សាលារៀន​ឡើងវិញ ​ប្រកបដោយ​សុវត្ថិភាព​។

លោក Cliff Koh ដែលជាអគ្គលេខាធិការ នៃ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប​ បានមានប្រសាសន៍ថា៖ «​មូលនិធិ​ព្រី​នស៍ ធ្លាប់បានធ្វើ ការសហការនៅថ្នាក់ជាតិ តាមរយៈការផ្តួចផ្តើមលើអាហារូបករណ៍ ចេ​ន​ហ្ស៊ី​ ហើយពេលនេះពួកយើង​នឹងបន្តការសហការយ៉ាងសកម្មជាមួយនឹងថ្នាក់ខេត្តបន្ថែមទៀត។ ពួកយើង ចង់ធានាឱ្យបាននូវការស្តារ​នូវ​សកម្មភាពនានា​របស់​ខេត្តព្រះសីហនុត្រលប់មកវិញ ហើយ យើងក៏មានសេចក្តី​រីករាយផងដែរ ដែលបានធ្វើការសហការ​ជាមួយ នឹងអង្គការភ្លែ​នអន្តរជាតិ​កម្ពុជា​។ ពួកយើងក៏ត្រៀម នឹងធ្វើការសហការជាមួយនឹងក្រសួងអប់រំយុវជន និង​កីឡា នៅក្នុងឆ្នាំថ្មី ដើម្បី ធានាថា កុមារកម្ពុជាអាចទទួលបានការអប់រំប្រកបដោយសុវត្ថិភាព​។ »

​មូលនិធិ​ព្រី​នស៍ និង​អង្គការ​ភ្លែ​នអន្តរជាតិ​កម្ពុជា​ នឹង​ប្រារព្ធ​ពិធីប្រគល់​បរិក្ខារ​លាងដៃ​ទាំងអស់ទៅ ដល់មន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡាសាលាខេត្ត និងក្រុងព្រះសីហនុ នៅចន្លោះ​ពី​ខែមីនា​ដល់​ខែមេសា​។ កម្មវិធី​បែបនេះ​ បា​នស​បង្ហាញ​ឱ្យឃើញពី​លទ្ធផល​ដ៏គួរឱ្យសរសើរ នៅក្នុង​ការចូលរួម ចំណែកអភិវឌ្ឍ​ប្រទេស ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក និង​ជាការពង្រឹងភាពធន់របស់កម្ពុជា ក្នុង កាលៈទេសៈនៃ​ជំងឺរា​តត្បា​តនេះ។​

​លោក យី គឹមថា​ន នាយកប្រចាំប្រទេសស្តីទីនៃអង្គការ ភ្លែ​នអន្តរជាតិ​កម្ពុជា​ បានមានប្រសាសន៍ថា​៖ « កិច្ចសហការ​រវាងមូលនិធិ​ព្រី​នស៍ និងអង្គការ ភ្លែ​នអន្តរជាតិ​កម្ពុជា នឹងជួយធានាឱ្យបាន​នូវការ ត្រលប់ចូលរៀនវិញរបស់សិស្សានុសិស្ស ជាពិសេសកុមារីប្រកបដោយសុវត្ថិភាព បន្ទាប់ពីមានការ ផ្អាកមួយរយៈដោយសារតែ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩។ ការផ្តល់ជូននូវបរិក្ខារលាង​សម្អាតដៃ​ទាំង នេះ នឹងជួយការពារពួកគេ​ពី​ជំងឺកូ​វីដ-១៩ និងអាចឱ្យពួកគេ បានទទួលការអប់រំ​ប្រកបដោយគុណ ភាព និងសុវត្ថិភាព ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ពួកគេនាពេលអនាគត»​។ លោកបន្តថា​៖ « ជំនួសមុខឱ្យសិស្សានុសិស្ស នៅក្នុងសាលារៀន​ទាំងអស់ ក្នុងខេត្តព្រះសីហនុ ខ្ញុំសូមថ្លែង អំណរគុណ មូលនិធិ​ព្រី​នស៍ ចំពោះគម្រោងការងារដំបូងដ៏គួរឱ្យរំភើបមួយនេះ។ គម្រោង​នេះ​ស្ថិតនៅក្រោម​កម្មវិធី​យុទ្ធសាស្ត្រ ការចាប់ផ្តើមជាមួយ​សុខភាព​ល្អ និង​ការសិក្សា​ពេញ​មួយជីវិត​របស់ អង្គការភ្លែ​នអន្តរជាតិ​កម្ពុជា​ ដែលជា​ផ្នែក​មួយ​នៃ​បេសកកម្មរបស់ពួកយើង ក្នុងការសហការជាដៃគូ​ផ្តល់​ភាពអង់អាច ដល់​ក្មេងស្រី​ចំនួន ២,៥ លាន​នាក់ ជាពិសេស​ក្មេងស្រី​វ័យ​ជំទង់ និង​ស្ត្រីវ័យក្មេង​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់ពី​ឆ្នាំ​ ២០២១ ដល់​ឆ្នាំ ២០២៦​។​»

ក្រោមការឧបត្ថម្ភជាថវិកា និង​ភាពជា​ដៃគូ​សាជីវកម្ម​ ដែល​ផ្តល់​ដោយ​មូលនិធិ​ព្រី​នស៍ កម្មវិធី​ទឹកស្អាត និង​អនាម័យរៀបចំដោយ​អង្គការភ្លែ​នអន្តរជាតិ​កម្ពុជា ដែលជាអង្គការដំណើរការ នៅក្នុង​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ​ ២០០២ បានក្លាយជាដំណោះស្រាយ​ក្នុង​សហគមន៍​ប្រកបដោយ ប្រសិទ្ធភាព ក្នុងការធានា​ឱ្យ​ទទួលបាន​ប្រភពទឹកស្អាត និង​សម្ភារៈ​អនាម័យ​នានា ត្រូវ​រក្សាបាន​យ៉ាង​ល្អ​ព្រមទាំងផ្តល់​ភាពអង់អាចដល់​ប្រជាជន ក្នុងការគ្រប់គ្រងសុខភាព​សាធារណៈរបស់ពួកគេ។ នៅ​អាស៊ី​ខាងត្បូង​ប្រជាជន​ជាង ៦,៦ លាន​នាក់​ទទួលបាន​គ្រឿង​បរិក្ខារទឹកស្អាត និងអនាម័យ​ ដែល ប្រសើរឡើង​។

​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប បាន​យកចិត្តទុកដាក់​ខ្ពស់លើ​ការរួមចំណែក​ដល់​ការអភិវឌ្ឍន៍​យុវជន​ហើយ​ថ្មីៗ​នេះ ព្រី​នស៍ គ្រុប បាន​សម្ពោធកម្មវិធី​អាហារូបករណ៍​ចេ​ន ហ្ស៊ី ដែលជា​កម្មវិធី​ជំនួយ​ផ្នែក ហិរញ្ញវត្ថុ​ទៅដល់និស្សិត​សាកលវិទ្យាល័យកម្ពុជា ចំនួន ៤០០ នាក់ ​ក្នុង​រយៈពេល​ប្រាំពីរ​ឆ្នាំ​ខាងមុខនេះ តាមរយៈការផ្តល់ការសិក្សា ដោយឥតគិតថ្លៃ ក៏ដូចជាផ្តល់ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ដែល មានតម្លៃជាទឹកប្រាក់សរុប​ចំនួន ២ លាន​ដុល្លារ​អាមេរិក​។

ក្រុមហ៊ុន​ខា​នូ​ពី​សែន​ឌី​វេឡុ​ប​ម៉ិ​ន​ឯ​.​ក ដែលជាសមាជិក​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍​គ្រុប ដែល​កំពុងធ្វើការលើគម្រោង អភិវឌ្ឍន៍​ឆ្នេររាម ក្នុងខេត្តព្រះសីហនុ​នាពេល​ថ្មីៗ​នេះ ​ក៏បាន​ចែកចាយ​កញ្ចប់​ថែទាំ​ដល់​អង្គការ​សប្បុរសធម៌​ឈានមុខ​គេមួយ ក្នុង​ក្រុងព្រះសីហនុ គឺ​អង្គការ​ម្លប់​តាប៉ាង​ផងដែរ ដែលជា​ផ្នែក​មួយនៃ​កិច្ចខិតខំ​ប្រឹងប្រែង​បន្ត​របស់ខ្លួន ​ក្នុងការជួយដល់សហគមន៍​មូលដ្ឋាន ខណៈ ពេលដែល​ប្រទេស​កម្ពុជា​បើក​ដំណើរការ​ឡើងវិញ​ សម្រាប់​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ ជំងឺ​រាតត្បាត​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៩ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម