Connect with us

ព័ត៌មានជាតិ

សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប និងអង្គការភ្លែនអន្តរជាតិរួមគ្នា ផ្តល់ជំនួយបរិក្ខារលាងដៃដល់សាលារៀនទាំងអស់ ក្នុងខេត្តព្រះសីហនុ

បានផុស

នៅ

ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជា​ពហុ​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ពហុ​ក្រុមហ៊ុន​ដែល​ធំជាងគេ និង​រីកចម្រើន​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា រួមជាមួយនឹងអង្គការភ្លែនអន្តរជាតិកម្ពុជា បានរួមគ្នាផ្តល់ជំនួយបរិក្ខារលាងដៃដល់សាលារៀនទាំងអស់ក្នុងខេត្តព្រះសីហនុ ដើម្បីឲ្យ​សិស្សានុសិស្សជាង ៣៩ ០០០ នាក់អាចចូលរៀនវិញ ប្រកបដោយសុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការប្រគល់​បរិក្ខារ​លា​ង​ដៃ​ចំនួន​ ១៩៨​ គ្រឿង និងឧបករណ៍​វាស់​កម្តៅ​ចំនួន​ ៩៩០ ដល់​សាលារៀន​ទាំងអស់​ក្នុង​ខេត្ត​ព្រះសីហនុ ក្នុង​ពិធី​បើក​បរវេសន​កាល​ឆ្នាំ​សិក្សា ២០២១ ២០២២ កាលពី​ថ្ងៃទី​១០​មករា​ឆ្នាំ​ ២០២២ ​ដឹកនាំ​ដោយ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​លោកស្រី​ឃុន រចនា អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​វិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុក​ព្រៃនប់ នៃ​ខេត្ត​ព្រះសីហនុ​។

​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​មានប្រសាសន៍ថា ក្រោម​ការឧបត្ថម្ភ​សប្បុរសធម៌​របស់​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប គំនិត​ផ្តួចផ្តើម​រួមគ្នា​ជាមួយនឹង​អង្គការ​ភ្លែ​ន​អន្តរជាតិ​គ្រោង​នឹង​ដំឡើង​កន្លែង​លាងដៃ​ដែល​ដំណើរការ​ដោយ​ឈ្នាន់​សរុប​ចំនួន ១៩៨ នៅ​ទូទាំង ៩៩ សាលារៀន​ទាំងអស់​ ក្នុង​ខេត្ត​ព្រះសីហនុ ត្រឹម​ខែមេសា​ឆ្នាំ​ ២០២២ ​នេះ​។ លើសពីនេះទៅទៀត មូលនិធិ​ព្រី​នស៍ ក៏បាន​បរិច្ចាគ​ឧបករណ៍​វាស់​កម្តៅ​ចំនួន ៩៩០ ​គ្រឿង ដែលជា​ផ្នែក​មួយ​នៃ​ការប្តេជ្ញាចិត្ត​របស់​មូលនិធិ​ក្នុងការ​ផ្តល់នូវ​បរិយាកាស​សាលារៀន​ប្រកបដោយ​សុវត្ថិភាព​ដល់​ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ផងដែរ​។

​យោងតាម​ប្រសាសន៍​របស់លោក​ស្រី ឃុន រចនា អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា ទាំង​គ្រូបង្រៀន​ និង​សិស្សានុសិស្ស​តម្រូវ​ឲ្យ​អនុវត្តតាម​វិធានការ​ការពារ​ដូច​ជាការ​លាងដៃ​ឲ្យ​បាន​ញឹកញាប់ ការរក្សា​គម្លាត និង​ការពាក់​ម៉ាស់​ជាដើម​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។ លោកស្រី​បាន​បន្តថា​៖ «​នៅ​បំណាច់​នៃ​គម្រោង​នេះ សិស្សានុសិស្ស​ចំនួន ៣៩ ០១៩ ​នាក់ មកពី​សាលាបឋមសិក្សា​ចំនួន ៧២​ សាលា សាលា​អនុវិទ្យាល័យ​ចំនួន ១៨​ សាលា និង​វិទ្យាល័យ​ចំនួន ៩ សាលា ក្នុងស្រុក​ព្រៃនប់ ស្រុក​ស្ទឹងហាវ ស្រុក​កំពង់សីលា កោះរុង នឹង​ទទួលបាន​បរិក្ខារ​សម្រាប់​លាងដៃ​នេះ​»​។​

​ជាមួយគ្នានេះដែរ លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ក៏បាន​លើកឡើង​នៅ​សារ​របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ដោយ​គូសបញ្ជាក់ថា​ក្នុង​ខែកញ្ញា ឆ្នាំ​២០២១ ក្រសួង​អប់រំ យុវជន និង​កីឡា​បានអនុញ្ញាត​ឲ្យ​បើក​សាលារៀន​ឡើងវិញ បន្ទាប់ពី​ឃើញ​ភាពល្អប្រសើរ​នៃ​ការចាក់​វ៉ាក់សាំង​ទៅលើ​កុមារ ​ដែលមាន​អាយុ​ចាប់ពី ៥​ឆ្នាំ​ឡើងទៅ ។ ឯកឧត្តម​បាន​បន្តថា «​ជាមួយនឹង​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​នេះ យើង​មាន​មោទនភាព​ដែល​អាច​និយាយបានថា ថ្ងៃនេះ​ជា​ទំព័រ​ថ្មី​សម្រាប់​សិស្សានុសិស្ស​កម្ពុជា ជាពិសេស​កុមារ​ដែល​ទើបតែ​ចុះឈ្មោះ​ចូលរៀន​ដើម្បី​ចាប់ផ្តើម​ដំណើរ​នៃ​ការអប់រំ​របស់​ពួកគេ​ក្រោម​ទស្សនទាន​ថ្មី​គឺ ‘​គន្លង​ប្រក្រតីភាព​ថ្មី​ក្នុង​វិស័យ​អប់រំ​’ »​។

​តាមរយៈ​ការចាប់ផ្តើម​ជំហាន​ដំបូង​របស់ខ្លួន​ក្នុង​ឆ្នាំ​ថ្មី​ក្នុង​យុទ្ធនាការ «​ត្រឡប់​ទៅ​សាលារៀន​វិញ​» នេះ ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប បាន​ដើរតួនាទី​យ៉ាងសកម្ម​ក្នុងការ​ចូលរួមចំណែក​ពង្រឹង និង​ផ្តល់​ភាព​អង់អាច​ដល់​សិស្សានុសិស្ស​កម្ពុជា​ដើម្បី​ឲ្យ​ពួកគេ​ទទួលបាន​នូវ​អនាគត​ដ៏​ប្រសើរ​មួយ ហើយ​តួនាទី​ដ៏​សំខាន់​នេះ ​ត្រូវបាន​មើលឃើញ​តាមរយៈ​ការផ្តល់​អាហារូបករណ៍ ចេ​ន​ហ្ស៊ី ដល់​សិស្ស​កម្ពុជា​ចំនួន ​៤០០ ​នាក់ ដែលជា​កម្មវិធី​ដ៏​លេចធ្លោ​មួយ​ក្នុងចំណោម​កិច្ច​ផ្តួចផ្តើម​ដទៃទៀត​របស់​ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប​។

​លោក Cliff Koh ដែលជា​អគ្គលេខាធិការ នៃ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប បាន​មានប្រសាសន៍ថា​៖ «​ពួកយើង​ជឿជាក់ថា ​កិច្ច​ផ្តួចផ្តើម​ក្នុង​បើក​សាលារៀន​វិញ​ប្រកបដោយ​សុវត្ថិភាព​នេះ​ គឺជា​ការចូលរួមចំណែក​ដ៏​មាន​សារៈសំខាន់ និង​ចាំបាច់​បំផុត​សម្រាប់​កាលៈទេសៈ​មួយ​នេះ​។ យើង​ពិត​ជាមាន​សេចក្ដីសោមនស្ស​រីករាយ​ដែល​បានធ្វើការ និង​រៀនសូត្រ​ពី​អង្គការ​ភ្លែ​ន​អន្តរជាតិ​ ដែលជា​អង្គការ​មួយ​ធ្វើ​ការជួយ និង​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​របស់​កុមារ​ក្នុងប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ​។ ហើយ​វា​ក៏​ពិតជា​កិត្តិយស​សម្រាប់​ពួកយើង​ខ្លាំងណាស់​ ដែល​ត្រូវបាន​អ​ញ្ញើញ​ឲ្យ​ចូលរួម​នៅក្នុង​កម្មវិធី​ថ្ងៃនេះ ក្រោម​អធិបតីភាព​ឯកឧត្តម សាយ សំ​អាល់ និង​ឯកឧត្តម គួច ចំរើន ដើម្បី​ដាក់ចេញ​នូវ​ការ​កម្មវិធី​ទឹកស្អាត​និង​អនាម័យ​ជាមួយនឹង​អង្គការ​ភ្លែ​ន​អន្តរជាតិ​»​។

​លោក យី គឹម​ថា​ន នាយក​ប្រចាំ​ប្រទេស​ស្តីទី​នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​បាន​មានប្រសាសន៍ថា​៖ «​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​នឹងធ្វើ​ការសហការ​ជាមួយ​នាយកដ្ឋាន​ពាក់ព័ន្ធ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ធានា​ឲ្យ​បាន​ថា តំណាង​សាលា​ចំនួន​ពីរ​នាក់ មាន​នាយក​សាលា​ម្នាក់​និង​គ្រូបង្រៀន​ម្នាក់​នឹង​បាន​រៀន​ពី​របៀប​ដំឡើង ប្រើប្រាស់ ជួសជុល​និង​ថែទាំ​បរិក្ខារ​ទាំងនោះ​។ គម្រោង​នេះ​ទៀតសោត​មាន​គោលបំណង​ធ្វើ​ឲ្យ​ប្រាកដថា​៩០% នៃ​សិស្សានុសិស្ស ជាពិសេស​កុមារ​តូចៗ​នឹង​បាន​រៀន​និង​យល់ដឹង​អំពី​ការរក្សា​អនាម័យ និង​វិធាន​ការការពារ​ជំងឺ​កូ​វីដ​-១៩»៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៥ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម