ព័ត៌មានជាតិ
ដាក់ឲ្យដំណើរការជាផ្លូវការ ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត ប្រើប្រាស់បច្ចេកវិទ្យាថ្មី UF-MEMBRAN នៅខេត្តកំពត
អង្គភាពរដ្ឋាករទឹកខេត្តកំពត នៅក្នុងភូមិអូរតូចសង្កាត់អណ្ដូងខ្មែរ ក្រុងកំពត កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២២ បានធ្វើពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នូវប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត ដែលប្រើប្រាស់បច្ចេកវិទ្យាថ្មី UF-MEMBRAN សាងសង់ដោយក្រុមហ៊ុនស៊ីនហូរ ក្រោមធិបតីភាពលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍។
នៅក្នុងពិធីនេះលោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានឲ្យដឹងថា វិស័យទឹកស្អាត គឺពិតជាមានសារៈសំខាន់ ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដោយឡែកវិស័យទឹកស្អាត ក្នុងខេត្តកំពត បច្ចុប្បន្នមានភាពរីកចំរើនជាលំដាប់។ ក្នុងនោះ មានអង្គភាពផ្គត់ផ្គង់ទឹកស្អាត របស់រដ្ឋមួយ គឺអង្គភាពរដ្ឋាករទឹកខេត្តកំពត និងសេវាកម្មផ្គត់ផ្គង់ទឹកស្អាតឯកជនចំនួន ១៨ មូលដ្ឋានគ្រប់ដណ្តប់លើ ២ ក្រុង និង ៧ស្រុក ស្មើនឹង ៤២ឃុំ-សង្កាត់ ដែលមានសមត្ថភាពផលិតទឹកស្អាត ៤៤,១០០ម៉ែត្រគុប ក្នុងមួយថ្ងៃ និងមានប្រជាពលរដ្ឋ ក្នុងតំបន់សេវាចំនួន ៥២,២៧១គ្រួសារ ស្មើនឹង ២៦១,៣៣៥នាក់។ ក្នុងនោះប្រជាពលរដ្ឋទទួលបាន ទឹកស្អាតប្រើប្រាស់មានចំនួន ២៩,២៤៤គ្រួសារ ស្មើនឹង ៥៥,៦៣នាក់។
ទន្ទឹមនឹងនេះ សេវាកម្មផ្គត់ផ្គង់ទឹកស្អាតឯកជន តាមបណ្តាស្រុក ក៏បានចូលរួមយ៉ាងសកម្ម ក្នុងការផលិត និងផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋ តាមរយៈការផ្តល់ជូន នូវអាជ្ញាប័ណ្ណធ្វើអាជីវកម្មមួយចំនួនទៀតផងដែរ។
លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បានឲ្យដឹងថា ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត ដែលប្រើបច្ចេកវិទ្យាថ្មី UFUF-MEMBRAN ដំឡើងនៅអង្គភាពដ្ឋាករទឹកខេត្តកំពតនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ឆ្លើយតបបានទៅនឹងអនុសាសន៍ដ៏ថ្លៃថ្លា របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានប្រកាសគាំទ្រ ឲ្យប្រើប្រាស់ពាក្យស្លោក «ទឹកស្អាតសម្រាប់ទាំងអស់គ្នា» ដោយក្នុងនោះ ប្រភពទឹកក៏នឹងត្រូវប្រើប្រាស់ “ជាប្រភពពហុបំណង” ផងដែរ។
សមទ្ធិផលទាំងនេះ ដែលក្រសួង ក៏ដូចជាមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត បានខិតខំបង្កើតឡើងទៅតាមទិសដៅ ដែលបានដាក់ចេញតាំងពីមុនឆ្នាំ ២០២១ ក្រោមគម្រោងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងផ្នែកឯកជន។ ការផលិតទឹកស្អាត ដោយប្រើប្រព័ន្ធបច្ចេកវិទ្យា មានគុណភាពខ្ពស់នេះ និងអាចពិសាបាន ដោយមានការគ្រប់គ្រងតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ត្រួតពិនិត្យទៅលើគុណភាពទឹ កនៅពេលដែលបញ្ជូនទឹកចេញទៅផ្គត់ផ្គង់ ដល់ប្រជាពលរដ្ឋ។
លោកទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា ក្នុងន័យនេះ ការអភិវឌ្ឍវិស័យទឹកស្អាត គឺជាការចាំបាច់ដែលត្រូវមានការចូលរួម សហការអនុវត្តយ៉ាងសកម្មពីក្រសួង-ស្ថាប័ន រដ្ឋបាលខេត្ត អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងប្រជាជនគ្រប់ជាន់ថ្នាក់ ដែលមានការពាក់ព័ន្ធ ដើម្បីឆ្លើយតប ទៅនឹងគោលនយោ បាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំណត់ថា «ពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង ទីប្រជុំជនឲ្យបាន ៩០% ដល់ឆ្នាំ ២០២៣ និង ១០០% ត្រឹមឆ្នាំ ២០២៥ សម្រាប់បម្រើតម្រូវការចាំបាច់របស់ប្រជាជន ក៏ដូចជាសម្រាប់ផលិតកម្ម និងសេវាកម្មនានា តាមរយៈការអភិវឌ្ឍពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន ដោយឈរលើលក្ខខណ្ឌបួនយ៉ាងគឺ “ទឹកត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ»៕
អត្ថបទ៖ សេង ណារិទ្ធ








-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ