Connect with us

ព័ត៌មានជាតិ

កាច់សោ. ក ម៉ូតូត្រូវសន្តិសុខក្រុមហ៊ុនOCIC ដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍ ជ្រោយចង្វារ

បានផុស

នៅ

ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចកាច់សោ.ក ម៉ូតូហុងដាឌ្រីមសង់មួយគ្រឿងបាន ព្យាយាមជិះគេចខ្លួន តែត្រូវសន្តិសុខរបស់ក្រុមហ៊ុនOCIC ឃើញទាន់ប្រដេញចាប់បាន​ប្រគល់ឲ្យ សមត្ថកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីនេះបានកើតឡើងនៅវេលាម៉ោង០១និង៥០នាទីរសៀល ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នៅចំណុច ផ្លូវលេខ៦A ក្នុង​សង្កាត់ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមការរៀបរាប់របស់សន្តិសុខក្រុមហ៊ុនOCIC ដែលបាន​ប្រដេញយ៉ាងប្រផាប់ព្រផីងរហូតចាប់បាន​ជនសង្ស័យនេះ​ បានឲ្យដឹងថា ជនសង្ស័យនេះបានធ្វើសកម្មភាពលួចកាច់សោ ក ម៉ូតូម៉ាកហុងដា ឌ្រីមសង់សេរីឆ្នាំ២០២០​មួយគ្រឿង​ពាក់ស្លាកលេខភ្នំពេញ​1IL4975 ចេញ​ពីកន្លែងជិតខ្លួនយាម ហើយ​ព្យាយាមជិហគេចខ្លួន។ ដោយឃើញសកកម្មភាបបែបនេះខ្លួនក៏ជិះម៉ូតូប្រដេញរហូតដល់ផ្លូវ លេខ៦A ក្នុងសង្កាត់​ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ទើបចាប់បានជនសង្ស័យតែម្ដង។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យយកមកសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ធបាល ជ្រោយចង្វារ និងកសាងសុំណុំរឿងបញ្ជូនបន្តចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដោយ ៖​ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម