ជីវិតកម្សាន្ដ
ហ្វាន់ ពីងពីង នៅតែទទួលការសរសើរលើឆាកដើរម៉ូដ ថ្វីបើបាត់មុខយូរក្ដី
ថ្មីៗនេះ ព្រឹត្តិការណ៍រៃអង្គាសប្រាក់ The Children Ball បានធ្វើឡើងជាផ្លូវការនៅហុងកុង មិនត្រឹមតែទាក់ទាញការចាប់អារម្មណ៍ដោយសារតែសារៈសំខាន់ផ្នែកមនុស្សធម៌សម្រាប់មនុស្សជំនាន់ក្រោយប៉ុណ្ណោះទេ ពិធីជប់លៀងក៏បានប្រមូលផ្តុំតារាល្បីៗជាច្រើនរូបមកចូលរួមផងដែរ ដូចជា Carina Lau, Tony Leung Chiu Wai, Gong Hyo Jin, Stephen Marbury អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺរូបរាងដ៏ស្រស់ស្អាត Fan BingBing នៅលើកំរាលព្រំក្រហម បានក្លាយជាប្រធានបទចាប់អារម្មណ៍ របស់អ្នកលេងអ៊ីនធឺណេតជាច្រើន យ៉ាងឆាប់រហ័ស។

តាមមរយៈការចូលរួមក្នុងព្រឹត្តិការណ៍ដែលបង្ហាញពីកិច្ចសហការដំបូងរវាង WEMP (អង្គការមិនរកប្រាក់ចំណេញដែលមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវសុខភាពផ្លូវចិត្តរបស់កុមារ) និង Naked Heart France, Pham Bang Bang បានជ្រើសរើសសំលៀកបំពាក់សម្រាប់ខ្លួននាងជាមួយនឹង A – line ត្រូវបានរុំព័ទ្ធដោយសំពត់ពណ៌ខ្មៅ។ ការរួមបញ្ចូលគ្នាដ៏គួរឲ្យចាប់អារម្មណ៍នៃផ្កាកុលាបពណ៌សសុទ្ធរាប់ពាន់ និងពន្លឺចែងចាំងនៅលើផ្ទៃខាងក្រោយក្រណាត់ខ្មៅ គឺជាគំនិតដែលទើបតែបានចេញផ្សាយនៅក្នុងការប្រមូលផ្ដុំនៃផ្ទះម៉ូដ Richard Quinn រដូវស្លឹកឈើជ្រុះឆ្នាំ ២០២៤។
ទោះបីជាចង្កេះតូចក៏ដោយ ក៏វានៅតែដើរតួយ៉ាងសំខាន់ក្នុងការបង្កើតរូបភាពដែលទាក់ទាញភ្នែក មិនត្រឹមតែធ្វើឲ្យរូបរាងទាំងមូលចាប់អារម្មណ៍ប៉ុណ្ណោះទេ ភាពល្អិតល្អន់នៃស្មារាបស្មើ រួមផ្សំជាមួយនឹងគ្រឿងលម្អផ្កាក៏ជាចំណុចបូកមួយផងដែរ ព្រោះវាជួយឲ្យតារាស្រីបិទបាំងនូវចំណុចខ្វះខាតរបស់នាងលើដងខ្លួន។
ទន្ទឹមនោះទៀតដែរ ឈុតដែលនាងស្លៀកបង្ហាញខ្លួនកម្មវិធីរៃអង្គាសប្រាក់ The Children Ball នៅហុងកុង បានធ្វើឲ្យមនុស្សជាច្រើនមានអារម្មណ៍ថា មិនថានាងបាត់មុខយូរយ៉ាងណាឬមិនបានឡើងឆាកធំៗដូចមុនក្នុងប្រទេសចិន។ប៉ុន្តែនាងនៅតែទទួលបានការសាទរនិងការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ទាក់ទិននឹងសម្រស់ស្អាតទោះជាមានវ័យជ្រេហើយក្ដី។

ទោះជាយ៉ាអណាក៏ដោយ បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុ ហ្វាន់ ពីងពីង នៅតែមិនអាចផ្លាស់ប្តូរសកម្មភាពសិល្បៈរបស់នាងនៅក្នុងទីផ្សារក្នុងស្រុកនៃប្រទេសចិន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ តារាស្រីរូបនេះតែងតែព្យាយាមស្វែងរកឱកាស និងអភិវឌ្ឍអាជីពក្នុងវិស័យសិល្បៈកូរ៉េ។ ដូច្នោះហើយ សម្រស់ដែលកើតក្នុងឆ្នាំ ១៩៨១ បានចូលរួមក្នុងគម្រោង Kdrama ជាច្រើនក្នុងតួនាទីជាតួឯកស្រី ដោយបានបង្ហាញខ្លួនគួរឲ្យចាប់អារម្មណ៍នៅក្នុងព្រឹត្តិការណ៍ឧស្សាហកម្មភាពយន្តធំៗរបស់ពិភពលោកដូចជា Oscar, Cannes, Berlin Film Festivalនិងពិធីបុណ្យម៉ូដផ្សេងៗ៕




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយដឹងខ្លួនឡើងវិញ Ahreum ឮដំណឹងថា គូដណ្តឹងជំរិតទារប្រាក់ពីអ្នកគាំទ្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


