ព័ត៌មានអន្ដរជាតិ
ស្លាប់បុរស ២ នាក់ នៅ តៃវ៉ាន់ ក្រោយញ៉ាំអាហារបួសរបស់ម៉ាឡេស៊ី
អាជ្ញាធរតៃវ៉ាន់បាននិយាយថា បុរសពីរនាក់បានស្លាប់ដោយសារតែគេសង្ស័យថាពុលអាហារ បន្ទាប់ពីបានញ៉ាំ char kway teow ដែលជាមុខម្ហូបគុយទាវឆានៅភោជនីយដ្ឋានអាហារបួសម៉ាឡេស៊ី ក្នុងទីក្រុងតៃប៉ិ។
សារព័ត៌មាន The Straits Times បានរាយការណ៍ថា មនុស្សប្រាំបីនាក់ដែលបានទទួលទានអាហារនៅភោជនីយដ្ឋាន Polam Kopitiam ក្នុងហាង Far Eastern Department Store ក្នុងស្រុក Xinyi កាលពីថ្ងៃទី ១៩, ២១ និង ២២ខែមីនា បានបង្ហាញរោគសញ្ញាដូចជាក្អួត និងរាគរូស ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះភ្លាមៗ។

ក្នុងចំណោមពួកគេ មានបុរសអាយុ ៣៩ ឆ្នាំ និងបុរសអាយុ ៦៦ ឆ្នាំម្នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់ ហើយយ៉ាងហោចណាស់ ៤ នាក់ផ្សេងទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនូវឡើយ។
លើសពីនេះទៀតដែរ អាជ្ញាធរសុខាភិបាលតៃប៉ិបានធ្វើតេស្តគំរូអាហារនៅភោជនីយដ្ឋាន ប៉ុន្តែមិនបានរកឃើញបាក់តេរីណាដែលទាក់ទងនឹងការពុលអាហារទេ។ សំណាកអាហារផ្សេងទៀតដូចជា ស្ពៃក្តោប មី និងទឹកស៊ីអ៊ីវ ដែលចាត់ទុកថាមានហានិភ័យខ្ពស់នៃការចម្លងរោគ ក៏ត្រូវបានគេយកផងដែរនៅថ្ងៃទី ២៦ ខែមីនា ប៉ុន្តែលទ្ធផលត្រូវបានរំពឹងទុកក្នុងរយៈពេលពីរសប្តាហ៍ទៀតឯណោះ។
សូមជម្រាបជូនថា Polam Kopitiam គឺជាភោជនីយដ្ឋានអាហារបួសបែបម៉ាឡេស៊ីដ៏ពេញនិយមនៅតៃវ៉ាន់។ វាមានសាខាចំនួន ៥ នៅតៃវ៉ាន់ ដែលមានជំនាញក្នុងការបម្រើមុខម្ហូបដូចជាគុយទាវឆា និងការីមាន់។ បច្ចុប្បន្ននេះ ហាងទាំងអស់នៃសង្វាក់ភោជនីយដ្ឋានបានផ្អាកប្រតិបត្តិការ ដើម្បីបម្រើការស៊ើបអង្កេតដោយប៉ូលិសក្នុងតំបន់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរស អាមេរិក ម្នាក់ ដើរកាន់សាកសពជើងមនុស្ស និងហែកទំពាដូចចំណី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


