ព័ត៌មានជាតិ
បង្ហើបព័ត៌មាន ផ្លូវល្បឿនលឿនគ្រោងឲ្យបើកបរសាកល្បងនៅខែមិថុនានេះ
បើយោងតាមប្រភពក្រុមការងារសាងសង់ផ្លូវល្បឿនលឿនភ្នំពេញខេត្តព្រះសីហនុ បានបង្ហើបពីការគ្រោងដាក់ឲ្យដំណើរការបើកបរសាកល្បងនៅពាក់កណ្ដាលឆ្នាំ២០២២។
បើតាមផេកផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ ដែលតែងតែផ្តល់ព័ត៌មានពីការវិវឌ្ឍនៃការស្ថាបនាកំណាត់ផ្លូវទំនើបនេះបានឲ្យដឹងថា កំណាត់ផ្លូវនេះអាចឲ្យអ្នកធ្វើដំណើរបើកបរសាកល្បងនៅអំឡុងខែមិថុនាឆ្នាំ២០២២។
លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសន៍ថា ការស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ គិតមកទល់បច្ចុប្បន្ននេះសម្រេចបានជាង ៧០ភាគរយ ហើយរំពឹងអាចបញ្ចប់ការសាងសង់មុនពេលកំណត់។
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលបោះទុនវិនិយោគប្រមាណ២.០០០លានដុល្លារអាមេរិកតាមផែនការដំបូងត្រូវបញ្ចប់នៅឆ្នាំ២០២៣។
កំណាត់ផ្លូវល្បឿនលឿនដំបូងគេរបស់ប្រទេសកម្ពុជាដែលចាយទុនរាប់ពាន់លានដុល្លារនេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHVExpressway Co.,Ltd ប្រើប្រាស់ទុនប្រមាណ ២.០០០លានដុល្លារអាមេរិក។
ផ្លូវនេះមានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ ចាប់ពីក្នុងសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ក្រុងព្រះសីហនុ ដោយមានទទឹងតួផ្លូវ២៤,៥ម៉ែត្រ និងក្រាលបេតុងកៅស៊ូ(AC)កម្រាស់១០សង់ទីម៉ែត្រ។ ចំណែកគន្លងផ្លូវធ្វើចរាចរចែកជា៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោងនិងកន្លែងខ្លះអាចបើកបរ ក្នុងល្បឿនដល់១២០គីឡូម៉ែត្រក្នុងមួយម៉ោង៕
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ