Connect with us

ព័ត៌មានជាតិ

ចាប់ពី​ខែ​កុ​ម្ភៈ តទៅ អាជ្ញាធរ​នឹងធ្វើ​ការផាកពិន័យ​ចំពោះ​អ្នក​ដែល​ទុកដាក់​សំណល់​រឹង មិនបាន​បែងចែក​ឲ្យបាន​ត្រឹមត្រូវ និង​ការបញ្ចេញ​សំរាម​ខុស​ម៉ោង​កំណត់

បានផុស

នៅ

ភ្នំពេញ​ ៖ ចាប់ពី​ខែ​កុ​ម្ភៈ ​ឆ្នាំ​២០២២​នេះ​តទៅ អាជ្ញាធរ​នឹង​ធ្វើ​ការ​ផាកពិន័យ​ទៅតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ព្រមទាំង​ប្ដឹងទៅ​តុលាការ តាម​កំហុស​ជាក់ស្ដែង ចំពោះ​អ្នក​ដែល​ទុកដាក់​សំណល់​រឹង មិនបាន​បែងចែក​ឲ្យ​បាន​ត្រឹមត្រូវ​រវាង​សំរាម​សើម​និង​សំរាម​ស្ងួត និង​ការបញ្ចេញ​សំរាម​ខុស​ម៉ោង​ខុសពេល​កំណត់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ​តំណាងឲ្យ​លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១៤ ខែ​មករា​នេះ ខណៈដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ផ្សព្វផ្សាយ ការគ្រប់គ្រង​សំណង់​រឹង​នៅ​រាជធានី​ភ្នំពេញ​ជាមួយ​លោក​មេភូមិ ចៅសង្កាត់​ខណ្ឌ​ចំណុះឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​សាលា​រាជធានី​ភ្នំពេញ មុននឹង​ឈានទៅ​ដាក់​ការផាកពិន័យ​ទៅតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​ជា​ធរមាន។

​លោក​ហួត ហៃ បាន​មានប្រសាសន៍​លើកឡើងថា ការជួប​ជុំគ្នា​នាពេលនេះ គឺមាន​បំណង​ផ្សព្វផ្សាយ ពី​ការគ្រប់គ្រង ទុកដាក់​សំរាម សំណង់​រឹង​នៅ​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​ល្អប្រសើរ មុននឹង​ឈានទៅ​ដាក់​ការផាកពិន័យ​ទៅតាម​ច្បាប់​។

លោក​បន្តថា ការធ្វើកំណែទម្រង់​នៃ​ការគ្រប់គ្រង​សំរាម និង​សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ដើមខ្សែ​រហូតដល់​ចុង​ខ្សែ ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ ក្នុងនោះ ការដេញថ្លៃ​ជ្រើសរើស​ក្រុមហ៊ុន​ថ្មី ដើម្បី​ផ្តល់​សេវា​សំអាត ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ក៏បាន​ធ្វើ​រួចរាល់​ផងដែរ​។ ក្រុមហ៊ុន​ចំនួន​០៣ ត្រូវបាន​ជ្រើសរើស ហើយ​បានចាប់ផ្តើម​ប្រតិបត្តិការ​ការងារ​រប​ស់​ខ្លួន​កាន់តែ​ប្រសើរឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ចាប់ពី ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២១​។ ក្រុមហ៊ុន​ទាំង​០៣​នោះ គឺ​ទី​១ ក្រុមហ៊ុន 800 Super/Global Action for Environment Awareness Public Limited បានផ្តល់​សេវា ក្នុង​តំបន់​ទី​១ ដែលមាន​០៥​ខណ្ឌ រួមមាន ខណ្ឌទួលគោក ខណ្ឌ​សែន​សុខ ខណ្ឌឫស្សីកែវ ខណ្ឌ​ជ្រោយចង្វារ និង​ខណ្ឌ​ព្រែក​ព្នៅ​។

​ទី​២ ក្រុមហ៊ុន Mizuda Group Co., Ltd បានផ្តល់​សេវា​ក្នុង តំបន់​ទី​២ ដែលមាន​០៥​ខណ្ឌ រួមមាន ខណ្ឌដូនពេញ ខណ្ឌ​៧​មករា ខណ្ឌដង្កោ ខណ្ឌ​កំបូល និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​ទី​៣ ក្រុមហ៊ុន CINTRI (Cambodia)/Everbright (China) បានផ្តល់​សេវា ក្នុង​តំបន់​ទី​៣ ដែលមាន​០៤​ខណ្ឌ រួមមាន ខណ្ឌចំការមន ខណ្ឌ​បឹង​កេងកង ខណ្ឌមានជ័យ និង​ខណ្ឌ​ច្បារអំពៅ​។​

ដើម្បីឲ្យ​ការអនុវត្ត​ប្រព័ន្ធ​ថ្មី​នៃ​ការគ្រប់គ្រង​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានធ្វើ​ការណែនាំ​អំពី​ការញែក ការ​វេច​ខ្ចប់ ការ​ទុកដាក់ និង​ការបញ្ចេញ​សំរាម សំណល់​រឹង ក្នុងនោះ សំរាម និង​សំណល់​រឹង មុននឹង​បញ្ចេញ ត្រូវ​សម្រិតទឹក​ចេញ​ដាក់ចូល​ទៅក្នុង​ប្រព័ន្ធ​លូ​ឲ្យបាន​ត្រឹមត្រូវ​។ ត្រូវ​ញែក​សំរាម សំណល់​រឹង ជា​០២​ប្រភេទ គឺ​សំរាម​សើម និង​សំរាម​ស្ងួត ដោយ​ដាក់​នៅក្នុង​ថង់​ដាច់ដោយឡែក​ពីគ្នា​។ សំរាម​សើម ដែលមាន​ដូចជា​សំណល់​ម្ហូបអាហារ សំណល់​សរីរាង្គ ផ្លែឈើ ផ្កា ត្រូវដាក់ នៅក្នុង​ថង់​ពណ៌​ខ្មៅ -​សំរាម​ស្ងួត ក្រដាស ក្រដាសកាតុង ឡាំង គ្រឿង​ប្លា​ស្ទីក ហ្វូ​ម ជ័រ ដែក កំប៉ុង ដប​…​ត្រូវដាក់​ក្នុង ថង់​ពណ៌​ស​។ ក្រុមហ៊ុន​នឹងធ្វើ​ការប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង ដែល​បានដាក់​ក្នុង​ថង់​ដែល​បានកំណត់ ទាំង​០២​ប្រភេទ​នេះ​តែប៉ុណ្ណោះ ទៅតាម​កម្មវិធី​ដាច់ដោយឡែក​ពីគ្នា​។ ការដាក់​សំរាម សំណល់​រឹង ក្នុង​ថង់​ពណ៌​ផ្សេង​ក្រៅពី​ពណ៌​ខ្មៅ និង​ពណ៌​ស ក្រុមហ៊ុន​នឹងមិន​ប្រមូល​ឡើយ​។ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ អា​ចរក​ទិញ​ថង់​ទាំង​០២​ពណ៌​ខាងលើនេះ នៅតាម​បណ្តា​ទីផ្សារ​នានា​។ ហាម​វេច​ខ្ចប់​សំណល់​ដែល​បង្ក​គ្រោះថ្នាក់ ដូចជា អំបែង​កញ្ចក់ និង​សំណ​ល់មុត​ស្រួច​នានា លាយឡំ ជាមួយនឹង​សំរាម​សើម និង​សំរាម​ស្ងួត​។ ត្រូវ​ទុកដាក់​សំណល់​ដែល​បង្ក​គ្រោះថ្នាក់​ទាំងនេះ​ចូលក្នុង​ធុងសំរាម ឬ​ប្រអប់​ដោយឡែក​ឲ្យបាន ត្រឹមត្រូវ ក្រុមហ៊ុន​នឹង​ប្រមូល​នៅ​រៀងរាល់ថ្ងៃ​អាទិត្យ​។

លោក​បញ្ជាក់​ថា ក្នុងករណី​ទុកដាក់​ខុសពី​ការណែនាំ​នេះ ក្រុមការងារ​ផាកពិន័យ នឹ​ង​ធ្វើ​កំណត់ហេតុ​អំពី​កំហុសឆ្គង​លើក​ទី​១​។ បើ​នៅតែ​ទុកដាក់​ខុស​ទៀត នឹង​ទទួល​ការផាកពិន័យ​ទៅតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ព្រមទាំង​ប្ដឹងទៅ​តុលាការ តាម​កំហុស​ជាក់ស្ដែង៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១១ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣៥ នាទី មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៤៨ នាទី មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម