ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌទួលគោក សំណូមពរពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ជៀសវាងគ្មានសណ្ដាប់ធ្នាប់
អាជ្ញាធរខណ្ឌទួលគោក សំណូមពរដល់ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវ ៣៣៦ សូមមេត្តាទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ជៀសវាងយកមកបោះចោលពាសវាលពាសកាលដែលអាចធ្វើឲ្យសំរាមទាំងអស់នោះហូរ ឬក៏ធ្លាក់ចូលទៅក្នុងលូ បង្កការកកស្ទះ និងបាត់បង់សោភ័ណភាពសាធារណៈ។

ជាក់ស្ដែងចំណុចផ្លូវលេខ ៣៣៦ កែងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ តែងតែមានបុគ្គលមួយចំនួនតូចបានយកសំរាមមកចោល ធ្វើឲ្យជះក្លិនអាក្រក់ទៅកាន់អ្នករស់នៅជុំវិញនោះ បាត់បង់សោភណភាពដងផ្លូវ បង្កផលលំបាកលើការរស់នៅប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋម្នាក់ សុំមិនបញ្ចេញឈ្មោះ បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា កន្លងមកនៅពេលមានប្រជាពលរដ្ឋយកសំរាមមកទុកដាក់នៅកែងផ្លូវនេះ រូបគាត់តែងតែប្រាប់ ក៏ប៉ុន្តែពេលដែលប្រាប់ហើយ អ្នកដែលយកសំរាមទាំងអស់នោះបានថាឲ្យគាត់ត្រឡប់មកវិញថា (កុំចេះដឹងរឿងគេ មិនមែនដាក់មុខផ្ទះអ្នកឯងទេ)។

ប្រជាពលរដ្ឋដដែលបន្តថា គាត់តែងតែធ្វើទៅតាមការកំណត់របស់អាជ្ញាធរ ទាល់តែមានរថយន្តប្រមូលសំរាមមកដល់ទើបគាត់ ក៏ដូចជាអ្នកនៅក្បែរនោះយកចេញមកក្រៅ ដើម្បីកាត់បន្ថយសំរាមលើដងផ្លូវ។

ដោយឡែក លោក បូរិន បានលើកឡើងដែរថា ការចោលសំរាមនេះ បានបង្កសាយភាយក្លិនស្អុយជូរ និងទឹកដក់លើផ្លូវ ហើយមួយចំនួនតូចមិនមែនជាអ្នករស់នៅតំបន់សង្កាត់ផ្សារដើមគឡើយ ភាគច្រើនជាអ្នកលក់ដូររទេះចល័ត និងមានអាជីវករលក់បន្លែមួយចំនួនតែងយកមកចោលទីនេះ ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងសោភណភាពទីក្រុងយ៉ាងខ្លាំង ជាពិសេសនោះធ្វើឲ្យផ្លូវរួមតូច ដោយសារតែគំនរសំរាមហៀរនៅនឹងកណ្ដាលផ្លូវ និងធ្វើឲ្យអ្នកដំណើរមួយចំនួនរអិលទឹកសំរាមផងដែរ។

ពាក់ព័ន្ធបញ្ហានេះ លោក ស៊ឹម សុផង់ អភិបាលរង ក៏បានប្រាប់ឲ្យកម្ពុជាថ្មីដឹងដែរថា ដោយសារតែប៉ុន្មានថ្ងៃនេះក្រុមហ៊ុនប្រមូលសំរាម Super800 មានបញ្ហាដោះស្រាយផ្ទៃក្នុងជាមួយកម្មករ មិនត្រូវរូវគ្នា ធ្វើឲ្យសំរាមមានការកកស្ទះ បង្កើតទៅជាគំនរសំរាមជះក្លិនស្អុយលើដងផ្លូវ។

ទន្ទឹមនេះ លោកអភិបាលរង បានស្នើសុំទៅកាន់ក្រុមហ៊ុនប្រមូលសំរាមផ្សេងទៀត មកជួយជាបណ្ដោះអាសន្នសិន ដើម្បីកុំឲ្យសំរាមកកស្ទះ ជះក្លិនមិនល្អទៅដល់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកអភិបាលរង បានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌទួលគោកទាំងអស់ សូមមេត្តាទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងយកសំរាមមកចោលតាមម៉ោងកំណត់របស់ក្រុមហ៊ុនប្រមូលសំរាមនីមួយៗ៕
អត្ថបទ ៖ ម៉េង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


