Connect with us

ព័ត៌មានជាតិ

សំរាមជាច្រើនកន្លែងក្នុងខេត្តមណ្ឌលគិរី ត្រូវបានសម្អាត ដើម្បីលើកកម្ពស់សោភណភាព ស្របពេលបុណ្យចូលឆ្នាំថ្មីខិតចូលមកដល់

បានផុស

នៅ

រថយន្តដឹកសំរាម និងមនុស្សជាច្រើនក្រុម បាននាំគ្នាទៅសម្អាតបរិស្ថានសំរាមតូចធំតាមដងផ្លូវសាធារណៈដើម្បីលើកកម្ពស់សោភណភាពនៅក្នុងក្រុង និងអនាម័យស្អាត ស្របពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខិតកៀកចូលមកដល់នៅពេលប៉ុន្មានសប្ដាហ៍ទៀតខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ អាជ្ញាធរខេត្ត មន្ត្រីរាជការ សិស្សានុសិស្ស បាននាំគ្នាបើកយុទ្ធនាការសម្អាតបរិស្ថានជាច្រើនកន្លែង ក្នុងក្រុងសែនមនោរម្យ ដោយមានការគាំទ្រពីអង្គការបូដាកម្ពុជា ដែលធ្វើឡើងស្ថិតនៅលើសួនដំរីដែកក្រុងសែនមនោរម្យ។ ក្នុងនោះអង្គការបូដាកម្ពុជា បានជំរុញ និងបំផុសបំផុលដល់យុវជន គ្រប់ស្រទាប់ឱ្យចូលរួមស្រលាញ់បរិស្ថាន «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិក ទីក្រុងគ្មានសំរាម» ដើម្បីចូលរួមចំណែក ឆ្លើយតបផែនការចក្ខុវិស័យ និងផែនការតាមវិស័យក្រុងសែនមនោរម្យនៅឆ្នាំ២០៤០។

ជាមួយគ្នានេះ អាជ្ញាធរខេត្ត បានអំពាវនាវដល់សាធារណជន ក៏ដូចជាអាជីវករទាំងអស់ត្រូវនាំគ្នាស្រឡាញ់បរិស្ថាន កុំបោះសំរាមចោលផ្ដេសផ្ដាស ត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវចូលក្នុងធុងសំរាមដែលរដ្ឋបាលខេត្តបានពង្រាយនៅតាមទីធ្លាសាធារណៈក្នុងក្រុងសែនមនោរម្យ ដើម្បីចៀសវាងទុកដាក់សំរាមពាសវាលពាសកាលដែលធ្វើឱ្យប៉ះពាល់ ដល់សោភណភាព និងភ្ញៀវទេសចរដែលបានមកកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរី។

ខេត្តមណ្ឌលគិរី ជាខេត្តមួយមានសក្តានុពលខ្លាំងផ្នែកទេសចរណ៍ធម្មជាតិ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកទស្សនាកម្សាន្តយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងមួយឆ្នាំៗទៅកាន់តំបន់ផ្សេងៗ រួមទាំងក្រុងសែនមនោរម្យផងដែរ៕

អត្ថបទ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម