Connect with us

ព័ត៌មានជាតិ

ក្រសួង​អប់រំ បន្ត​ផ្អាក​ដំណើរការ​អប់រំ និង​កីឡា រហូតបិទបញ្ចប់ព្រឹត្តិការណ៍២៨វិច្ឆិកា

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាក សកម្មភាពអប់រំ និងកីឡា ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃ​ទី​១០ ខែធ្នូនេះតទៅរហូតដល់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បិទបញ្ចប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាមសេចក្តីជូនដំណឹងស្ដីពីការបន្តផ្អាកសកម្មភាពអប់រំ និងកីឡា ក្រោយព្រឹត្តិការណ៍២៨វិច្ឆិកា ​របស់​ក្រសួងអប់រំ ចុះថ្ងៃទី១០ ខែធ្នូនេះ បានឲ្យដឹងថា ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងគ្រឹះ​ស្ថាន​សិក្សា និងរីករាលដាល ក្នុងសហគមន៍ ក្រសួងអប់រំ យុវជន និងកីឡា ផ្អាករាល់សកម្មភាពជួបជុំសិក្ខា​សា​លា​និងកិច្ចប្រជុំ ដែលមានអ្នកចូលរួមលើសពី២០នាក់។

ក្រសួងក៏ផ្អាកផងដែរ ចំពោះដំណើរការគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងគ្រឹះស្ថានសិក្សាឯកជនជា​បណ្ដោះអាសន្ន​ដោយ​បន្ត​ការ​បង្រៀន និងរៀនតាមអនឡាញ និងផ្អាករាល់ការហាត់ប្រាណ និងលេងកីឡា​ដែលមានលក្ខណៈប្រមូលផ្តុំ ​​រហូតដល់បិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម