ព័ត៌មានជាតិ
កម្ពុជានឹងបញ្ជូនពលករ MOU ៣៥០ នាក់បន្ថែមទៀត ទៅប្រទេសថៃ ថ្ងៃស្អែក
កម្ពុជានឹងបញ្ជួនពលករ MOU ៣៥០នាក់ បន្ថែមទៀតទៅធ្វើការនៅប្រទេសថៃ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ស្អែកនេះ បន្ទាប់ពីបានបញ្ជួន ៦២០នាក់រួចហើយ កាលពីពេលថ្មីៗនេះ។

លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា បានឱ្យដឹងនៅព្រឹកថ្ងៃទី២០ កុម្ភៈនេះថាពលករ ៣៥០នាក់ ដែលត្រូវបញ្ជួនទៅថ្ងៃស្អែកនេះ នឹងត្រូវទៅធ្វើការនៅរោងចក្រស៊ីភី ជារោងចក្រចំណីអារហារ ធ្វើសាច់មាន់ សាច់ជ្រូក ដោយពួកគេម្នាក់ៗទទួលបានប្រាក់ខែពី ៥០០ ទៅ ៧០០ ដុល្លារក្នុង១ខែ។

លោកបានបន្តថា នេះជាលើកទី៣ហើយ ដែលកម្ពុជាបានបញ្ជួនពលករទៅធ្វើការនៅប្រទេសថៃ ក្រោយពីថៃបើកប្រទេសទទួលពលករបរទេសឡើងវិញ ហើយកម្ពុជាជាប្រទេសទី១ដែលថៃទទួលយកពលករមុនគេក្នុងចំណោមប្រទេសនៅអាស៊ាន ដូចជាឡាវ ភូមា ដោយសារពលករកម្ពុជាបានចាក់វ៉ាក់សាំងរហូតដល់ដូសជំរុញ ឬដូសទី៣ ដែលធ្វើឱ្យកម្រិតហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ មានកម្រិតទាបបំផុត។

លោកបានបន្តទៀតថា លើកទី១ កម្ពុជាបានបញ្ជួនពលករចំនួន ២២០ នាក់ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ទៅធ្វើការនៅរោងចក្រសាច់មាន់ PANU SPOULTRY GROUP CO., LTD. នៅខេត្តឈុនបុរី ប្រទេសថៃ ហើយលើកទី២ បានបញ្ជួន ៤០០នាក់បន្ថែមទៀត ទៅធ្វើការនៅរោងចក្រស៊ីភីកាលពីថ្ងៃទី ១៥ កុម្ភៈ ឆ្នាំ២០២២ ហើយពលករទាំងនោះទទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីភាគីថៃ ទាំងកន្លែងធ្វើចត្តាឡីស័ក និងការផ្តល់ម្ហូបអាហារ។
លោកបានបន្ថែមថា ពលករ ៣៥០នាក់នឹងត្រូវបញ្ជួនតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ទល់នឹងខេត្តស្រះកែវ។ ពេលទៅដល់ព្រំដែន ពលករត្រូវធ្វើតេស្ត ហើយបើលទ្ធផលតេស្តអវិជ្ជមាន ត្រូវបន្តធ្វើចត្តាឡ័ស័ករយៈពេល៧ថ្ងៃ និងថ្ងៃទី៧ត្រូវធ្វើតេស្តម្តងទៀត បើលទ្ធផលនៅអវិជ្ជមានទៀត ទើបអនុញ្ញាតឱ្យទៅរោងចក្រធ្វើការតែម្តង។

ក្នុងករណីមានវិជ្ជមានកូវីដ-១៩ ត្រូវបញ្ជួនទៅកន្លែងព្យាបាល ហើយរាល់កាចំណាយទៅលើការព្យាបាលជាបន្ទុករបស់និយោជកថៃទាំងស្រុង។
លោក បានបញ្ជាក់ទៀតថា ពលករខ្មែរដែលអាចទៅធ្វើការនៅប្រទេសថៃ ត្រូវមានលក្ខខណ្ឌមួយចំនួនដូចជា ត្រូវមានកាតចាក់វ៉ាក់សាំង ធ្វើតេស្តរកជំងឺកូវីដ-១៩ រយៈពេល ៧២ ម៉ោង តាមម៉ាស៊ីន PCR ឬតេស្តរហ័សដែលធ្វើដោយគ្រូពេទ្យជំនាញដើម្បីបញ្ជាក់វិញ្ញាបនបត្រថា មិនមានឆ្លងជំងឺកូវីដ-១៩៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


