Connect with us

ព័ត៌មានជាតិ

ត្បិត​រង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់ តែបរិមាណ​​ស្រូវ​វស្សា បាន​​ផល​ច្រើន​

បានផុស

នៅ

លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​អះអាង​ថា បរិមាណ​ស្រូវ​វស្សា ឆ្នាំ​២០២០ ទោះបីជាទទួលរងប៉ះពាល់ដោយទឹកជំនន់ ប៉ុន្តែតាមការប៉ាន់ស្មាន អាចទទួល​បាន​ផល​ច្រើន​ជាងឆ្នាំមុន គឺប្រមាណ​៨៥៩៦ ៨៧៧ តោន ច្រើនជាងឆ្នាំ២០១៩ ដែលទទួលបានចំនួន៨ ២៦៩ ៤៨០​តោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា បន្ទាប់ពីព្រះរា​ជាណាចក្រកម្ពុជា បានជួបប្រទះគ្រោះទឹកជំនន់យ៉ាង​ធ្ងន់​ធ្ងរ នៅ​ដើមខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ ដែលបានបង្កឲ្យមានផលប៉ះពាល់ និងខូចខាតដល់ផលិត​កម្មដំ​ណាំ​ស្រូវ ដំណាំកសិ-ឧស្សាហកម្ម និង​សត្វ​ពាហនៈ:​ នៅតាមបណ្តាខេត្តមួយចំនួន ក្នុងនោះខេត្ត ដែល​រង​គ្រោះ​ធ្ងន់ធ្ងរ​ជាងគេ គឺខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងកំពង់ធំ។

ប្រឈមមុខ នឹង​គ្រោះ​មហន្តរាយ​នេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរា​ជា​ណាចក្រកម្ពុជា បានចេញបញ្ជាឲ្យគ្រប់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងជាពិសេស​គណៈ​កម្មាធិការជាតិ​គ្រប់​គ្រងគ្រោះមហន្តរាយ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងកងកំលាំង​ប្រដាប់​អាវុធរួមជាមួយ​អាជ្ញា​ធរមូលដ្ឋាន ត្រូវចុះធ្វើអន្តរាគមន៍ជាបន្ទាន់ក្នុងការឆ្លើយតប និងដោះស្រាយ​បញ្ហាប្រ​ឈមរបស់ប្រជា​ជន ដោយ​ផ្ដល់​ស្បៀង​សង្គ្រោះ​បន្ទាន់ និង​រៀបចំ​គម្រោង​ស្ដារ​ផលិតកម្ម​ដំណាំ​ស្រូវ​ជូន​ប្រ​ជា​ពលរដ្ឋ​ឡើង វិញ​តាមគ្រប់រូបភាព គ្រប់មធ្យោបាយ និងឲ្យទាន់ពេលវេលា។
 
​​តាម​របាយការណ៍​បញ្ជាក់​ថា ដំណាំ ស្រូវ​រដូវ​វស្សា ដែលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ទឹកភ្លៀងចុង​រដូវវស្សាឆ្នាំ​២០២០ មានចំនួន ១៩ រាជធានី ខេត្ត ដែលមានផ្ទៃដីដំណាំស្រូវប៉ះ​ពាល់​ចំនួន ៣០៤ ៨២១ ហិកតា ស្មើនឹង១០,៩២ ភាគរយ នៃផ្ទៃដីដាំដុះដំណាំស្រូវរដូវវស្សា ដែលសម្រេចបាន២ ៧៩០ ៨២៩ ហិកតា។ 

ចំណែកផ្ទៃដីដំណាំស្រូវ ដែលសង្គ្រោះបានមានចំនួន១៧៩ ០៥១ ហិកតា ស្មើនឹង៦,៤១ភាគរយ នៃផ្ទៃដី​ដាំដុះដំណាំស្រូវរដូវវស្សា។ រីឯផ្ទៃដីដំណាំស្រូវដែលត្រូវបានខូចខាតទាំងស្រុងមានចំនួន  ១២៥៧៧០ ហិកតា ស្មើនឹង ៤,៥​ភាគ​រយ នៃផ្ទៃដីដាំដុះដំណាំស្រូវរដូវវស្សា ដែលសម្រេចបាន។ ផ្ទៃដីដំណាំស្រូវ ដែល​មាន លទ្ធភាពស្តារបានមានចំនួន៦៤ ១៧៩ ហិកតា។ ក្នុងនោះ មានខេត្តចំនួន៤ ដែលបានប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ គឺខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ធំ។
 
តាមរបាយការណ៍ដដែលបញ្ជាក់ថា លទ្ធផល នៃការស្តារដំណាំស្រូវ គិត​ត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ គឺ​មាន​ចំនួន ៥៧ ៥៥៧ ហិកតា ស្មើនឹង៨៩,៦៨ ភាគរយ នៃផែនការស្តារឡើងវិញ ចំនួន ៦៤ ១៧៩ ហិក​តា ដែលក្នុងនោះ ខេត្តពោធិ៍​សាត់​ សម្រេចបាន១៧ ៧៧១ ហិកតា ស្មើនឹង ៩៩,៨១ភាគរយ នៃផែន ការ​ស្តារ​ឡើងវិញចំនួន១៧ ៨០៤ ហិកតា​។ ខេត្ត​បាត់ដំបងសម្រេច​បាន ១០ ៥០០ ហិកតា ស្មើនឹង​១០០​ភារយ នៃផែនការស្តារឡើងវិញចំនួន១០ ៥០០ ហិកតា។ ខេត្តបន្ទាយមានជ័យសម្រេចបាន១៤ ២០៦ ហិកតា ស្មើនឹង ៧១,១៤ ហិកតា នៃផែនការស្តារឡើងវិញចំនួន១៩ ៩៧០ ហិកតា។

ខេត្តកំពង់ធំ សម្រេចបាន ៨ ១២២ ហិកតា ស្មើនឹង ៩៨,៤៤ភាគរយ នៃផែនការស្តារឡើងវិញចំនួន៨ ២៥១ ហិកតា។ ដោយឡែក ខេត្តចំនួន១៥ទៀត ដែលទទួលរងការខូចខាតតិចតួច បានខិតខំស្តារ​សម្រេច​បានពី៩៨ ទៅជាង ១០០​ភាគរយ នៃផែនការរួចហើយដែរ លើកលែងតែខេត្តកណ្តាល​សម្រេច​បានត្រឹមតែ ៧០,១១ភាគរយ នៃផែនការស្តារឡើងវិញប៉ុណ្ណោះ។
 
របាយការណ៍​បានការ​ព្យាករណ៍​ផល​ស្រូវ​រដូវ​វស្សា​សម្រាប់ ឆ្នាំ២០២០ ផងដែរ ដែលក្នុងនោះ ទិន្នផល​ស្រូវ​វស្សាជាមធ្យម​ក្នុងឆ្នាំ២០២០ មានចំនួន៣ ១២២គីឡូក្រាមក្នុង១ហិកតា ច្រើនជាង ឆ្នាំ២០១៩ ដែល​ទទួល​បានចំនួន ៣ ០៩៥ គីឡូក្រាមក្នុង១ ហិកតា។ ដូច្នេះធ្វើឲ្យបរិមាណផលស្រូវរដូវវស្សា​អាច​ទទួល​បាន​ចំនួនប្រមាណ៨៥៩៦ ៨៧៧ តោន ច្រើនជាងឆ្នាំ២០១៩ ដែលទទួលបាន ចំនួន៨ ២៦៩ ៤៨០​តោន៕

អត្ថបទ ៖ កោះកែវ
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥២ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម