ព័ត៌មានជាតិ
ABC កំពុងពិចារណាជំរុញការផ្តល់ឥណទានបន្ថែមដល់សមាគមកសិកម្មទំនើប
លោក តូច ចៅចេក ជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមធនាគារនៅកម្ពុជា (ABC) និងជាប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជា បានថ្លែងថា តបទៅនឹងសំណើររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងធនាគារជាតិនៃកម្ពុជា ដើម្បីឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុពិចារណាដាក់អត្រាការប្រាក់ទាប លោកនឹងធ្វើការជាមួយសមាជិកដើម្បីផ្តល់លទ្ធភាពបន្ថែមដល់សមាគមកសិកម្មទំនើប។

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ លោក យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និង សមាគមធនាគារនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធនានាសរុបប្រមាណ ៤០ រូបកាលពីថ្ងៃទី៥ ខែកុម្ភៈដោយពិភាក្សាស្តីពី ឥណទានកសិកម្មដល់”សហគមន៍កសិកម្មទំនើប”។
លោក តូច ចៅចេក បានលើកឡើងថា តាមរយៈកិច្ចប្រជុំជាមួយធនាគារជាតិនៃកម្ពុជា និងក្រសួងកសិកម្មនាពេលថ្មីៗនេះ ដោយស្នើរដល់សមាគមធនាគារនៅកម្ពុជាចូលរួមសហការផ្តល់ឥណទានដល់៩សហគមន៍កសិកម្មទំនើបដែលទើបតែងបង្កើតឡើងនេះ ជាមួយអត្រាការប្រាក់ទាប។
លោកបានថ្លែងថា៖«យើងនឹងពិនិត្យ និងរៀបចំការផ្តល់ឥណទានទៅដល់សហគមន៍កសិកម្មទមនើបនេះ ដោយសារតែកន្លងមកសហគមន៍នេះទទួលបានឥណទានទីធនាគារកិសកម្ម និងអភិវឌ្ឍន៍ជនបទក្នុងអត្រាប្រាក់៧%ទៅ៨% ដូច្នេះទាំងធនាគារជាតិ និងក្រសួងកសិកម្មស្នើដល់គ្រឹះស្ថានធនាគារ និងហិរញវត្ថុផ្តល់ឥណទានក្នុងអត្រានេះដែរ ដើម្បីឱ្យកសិករអាចមានលទ្ធភាពច្រើន»។

លោកពន្យល់ថា៖ជារួម ខ្ញុំយល់ឃើញថាប្រសិនបើអត្រា៧%ទៅ៨%នេះអាចពិបាកសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថយកទៅអនុវត្តន៍ ប៉ុន្តែប្រសិនបើអត្រាការប្រាក់ចន្លោះពី៩% ១០% ទៅ១១% ពួកគេអាចនឹងពិចារណាផ្តល់ជូនបាន»។
លោកថានាពេលបច្ចុប្បន្ន គ្រឹះស្ថានធនារគារ និងហិរញ្ញវត្ថុបាននឹងកំពុងផ្តល់ឥទានដល់វិស័យកសិកម្មក្នុងរង្វង់៨%នៃឥណទានសរុបក្នុងវិស័យនេះ។ សម្រាប់ធនាគារប្រៃសណីយ៍ ក្នុងឆ្នាំ២០២៤ បានផ្តល់រហូតដល់១០%នៃឥណទានសរុបក្នុងវិស័យកសិកម្ម។

លោកបានថ្លែងបន្តទៀតថាជារួមសម្រាប់អត្រានៃការផ្តល់ឥណទានក្នុងរង្វង់១០%នៃទំហំឥណទានសរុប គឺសមលម្មនៃវិស័យនេះ ដោយសារតែនៅក្នុងវិស័យធនាគារបានចាត់ទុកថា វិស័យកសិកម្មគឺជាវិស័យមួយដែលមានហានិភ័យ ដោយសារវិស័យនេះផ្តល់នូវតម្លៃតបស្នងមិនប្រាកដប្រជាដោយសារតែពឹងផ្អែកខ្លាំងទៅលើកកត្តាអាកាសធាតុ និងធម្មជាតិ។
លោកថា៖«ការណ៍នេះមិនមែនមានន័យថា បណ្តាគ្រឹះស្ថានធនាគារមិនផ្តល់ឥណទានដល់វិស័យនេះឡើយ យើងនៅតែផ្តល់ប៉ុន្តែយើងអនុវត្តន៍ទៅតាមវិធីសាស្រ្តផ្សេងៗនៃស្ថាប័ននិមួយៗ ដូច្នេះធនាគារបានបែងចែកការផ្តល់ឥណទាននៅក្នុងវិស័យនេះជាពីរគឺទី១សម្រាប់ការផ្តល់ឥណទានដល់ការធ្វើកសិកម្មជាលក្ខណៈគ្រួសារគឺវាមានហានិភ័យខ្ពស់ ហើយទី២សម្រាប់ការធ្វើការកសិកម្មជាលក្ខណៈពាណិជ្ជកម្មគឺវាមានហានិភ័យទាប។

បើតាមលោក ឃឹម ហ្វីណង់ បានមានប្រសាសន៍ថា សហគមន៍កសិកម្មទំនើបដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញផលិតកម្មកសិកម្ម សម្រាប់ការផ្គត់ផ្គង់តម្រូវការក្នុងស្រុកនិងការនាំចេញ។
លោកថា៖«ក្នុងទិសដៅនេះ ដើម្បីគាំទ្រដល់សហគមន៍កសិកម្មទំនើប ឯកឧត្តមបានស្នើសុំកិច្ចសហការពីធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ដោយពិនិត្យលទ្ធភាពផ្តល់ឥណទាន ដែលមានលក្ខខណ្ឌអំណោយផល និងផ្តល់ការអនុគ្រោះបន្ថែម ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ នឹងជួយលើកកម្ពស់កម្រិតជីវភាពប្រជាកសិករ»៕
-
ព័ត៌មានជាតិ១៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


