Connect with us

ព័ត៌មានជាតិ

កំពុងបង់ត្រីនៅ​ទំនប់​ទឹក​ ​ស្រាប់​តែរន្ទះបាញ់​បណ្តាល​ឲ្យស្លាប់នៅ​និងកន្លែង​

បានផុស

នៅ

បុរសម្នាក់កំពុងបង់ត្រីជាមួយអ្នកភូមិ ក៏ត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់ភ្លាមៗនាវេលាម៉ោង ៣សៀល ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២០ ​​ស្ថិតនៅខាងលិចភូមិប៉ោយស្នួល ឃុំប៉ោយចារណ៍ ស្រុកភ្នំស្រុក ខេត្តបន្ទាយមាន​ជ័យ ​​។

លោក​វរសេនីយ៍ឯក​ យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានប្រាប់អ្នកយក​ព័ត៍មាន​ឲ្យដឹងថា ជន​​រងគ្រោះមាន​ឈ្មោះ ហៃ ព្រឿង ​​អាយុ២៩ឆ្នាំ នៅភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយ​មានជ័យ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឲ្យដឹង​ទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងអ្នកភូមិជាច្រើននាក់​ទៀត បាននាំគ្នា ទៅបង់​ត្រី​នៅចំណុចប្រឡាយទំនប់ធំខាងលិចភូមិប៉ោយស្នួល ពេលកំពុងបង់​ ស្រាប់​តែមានភ្លៀងធ្លាក់មួយ​មេ​ហើយ​អ្នកបង់ត្រីទាំងទាំងអស់ រួមទាំងជនរងគ្រោះផង បាននាំគ្នាទៅជ្រកនៅរោងក្បែរ​កន្លែងបង់ត្រី​ស្រប​ពេល​មានភ្លៀងរលឹមស្រិចៗ ជនរងគ្រោះ និង​ក្មេងៗចំនួន២នាក់ទៀត បានចេញពីរោង​ដើម្បីបង់ត្រី​បន្ត​ទៀត តែនៅពេលកំពុងតែឈររាយសំណាញ់ ស្រាប់តែរន្ទះបាញ់ជនរងគ្រោះ​ដែលឈរនៅ​កណ្ដាល​បណ្ដាល​ឲ្យស្លាប់​ភ្លាមៗ​តែម្តង។

លោកអធិការបានបញ្ជាក់បន្ថែមទៀតថា ​ក្រោយពីទទួលបាន​ព័ត៌មាន​ កម្លាំង​ជំនាញ​សហការណ៍​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំប៉ោយចារ ចុះពិនិត្យសព នៅកន្លែងកើតហេតុ និងបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះ​ពិត​ជាស្លាប់ដោយរន្ទះបាញ់ប្រាដក​មែន។

ក្រោយពីពិនិត្យរួច សព​ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥២ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម