សន្តិសុខសង្គម
ជនជាតិចិនម្នាក់ បើករថយន្តធ្លាក់ទឹកអូរ ឈ្លក់ស្លាប់
បុរសជនជាតិចិនម្នាក់ បើករថយន្តធ្លាក់ចូលក្នុងអូរ បណ្តាលឲ្យឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងរថយន្ត។ ហេតុការណ៍ប្រទះឃើញរថយន្តលិចក្នុងទឹកនេះ បានកើតមានឡើងនៅម៉ោង ០៧:២០ នាទីព្រឹក ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ ស្ថិតនៅលើផ្លូវ (វិថីមិត្តភាព) ត្រង់ចំណុច ស្ពានចម្រោះទឹកស្អាត ក្រោយបន្ទាយប៉េអឹម ស្ថិតនៅក្នុងភូមិ ៤ សង្កាត់លេខ ៤ ក្រុង/ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលបង្កគ្រោះថ្នាក់ដោយខ្លួនឯងនេះ ម៉ាក LEXUS 300 ពណ៌ ទឹកមាស ពាក់ស្លាកលេខ ព្រះសីហនុ 2A-8824 អ្នកបើកបរ ឈ្មោះ YU, JINYUE ភេទ ប្រុស ជនជាតិចិន កើតថ្ងៃ ០៨/០២/១៩៩២ (អាយុ ៣០ឆ្នាំ) កាន់លិខិតឆ្លងដែនលេខ E 75931456 ផុតសុពលភាព ១៦/០៦/២០២៦ ។ សមត្ថកិច្ចបានឲ្យដឹងថា នៅកន្លែងកើតហេតុ គេបានឃើញកង់ ១ គូ បានហើបនៅពីលើផ្ទៃទឹក ដោយឡែកតួរថយន្តគេមើលមិនឃើញទេ ព្រោះវាបានក្រឡាប់លិចចូលក្នុងទឹកបាត់ហើយ។


ករណីនេះ សមត្ថកិច្ចបានសន្និដ្ឋានថា រថយន្តបើកបរក្នុងល្បឿនលឿន ហើយមកដល់ចំណុចកើតហេតុ រថយន្តបានរ៉េចង្កូតធ្លាក់ចូលអូរ ខាងក្រោមស្ពាន។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ជនរងគ្រោះមិនអាចជួយសង្គ្រោះអាយុជីវិតបាននោះទេ ព្រោះគេមិនដឹងថាជនរងគ្រោះបើករថយន្តធ្លាក់ទឹកតាំងពីពេលណាផងនោះ។ ក្រោយកើតហេតុសមត្ថកិច្ចបានយករថយន្តទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រីឯសាកសពជនរងគ្រោះបញ្ជូនទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំក្រុមគ្រួសារមកទទួលយកទៅចាត់ចែងបន្តតាមប្រពៃណី៕



អត្ថបទ៖ ស៊ុយ ចាន់ធា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


