សន្តិសុខសង្គម
រថយន្តពីរគ្រឿងព្រលះគ្នា ជ្រុលទៅបុកម៉ូតូសិស្សសាលាចេញពីរៀនគួរ បណ្តាលឲ្យស្លាប់ ៤ នាក់
ក្មេងសិស្សសាលាជិះម៉ូតូ ២ គ្រឿង ចេញមកពីរៀនគួរពេលយប់ ត្រូវរថយន្តរេចង្កូតបុករះពេញទំហឹង បណ្តាលឱ្យក្មេង ៤ នាក់ ស្លាប់នៅកន្លែងកើតហេតុភ្លាមៗ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៥ និង ៣០ នាទីល្ងាចកាលពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២១ ស្ថិតក្នុងភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត លើដងផ្លូវជាតិលេខ ៣១។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុខពេលកើតរឿងដ៏អាក្រក់នេះ គេឃើញរថយន្តប្រភេទធុនធ្ងន់(ពោងស៊ីម៉ងត៍)បានធ្វើដំណើរពីជើងទៅត្បូង ហើយរថយន្តនោះបានវាជែងម៉ូតូសិស្សសាលា២គ្រឿង ដែលបើកបរស្របគ្នា គាប់ជួនមានរថយន្តម៉ាកម៉ាស្តាមួយគ្រឿង ដែលបោះពួយមកពីត្បូងទៅជើងក្នុងទិសដៅបញ្ច្រាស់ បានមកដល់វាក់អើ ទើបគេចគ្នាមិនផុត រថយន្តទាំងពីរគ្រឿងក៏ប៉ះទង្គិចគ្នាប្រាវ ហើយរថយន្តម៉ាស្តារេចង្កូចជ្រុលទៅបុករះម៉ូតូសិស្សសាលា ២ គ្រឿង ដែលមានមនុស្ស ៤ នាក់ បណ្តាលឱ្យអ្នកបើកម៉ូតូ និងអ្នករួមដំណើរស្លាប់ដេកពេញផ្លូវតែម្តង។

ជុំវិញករណីគ្រោះថ្នាក់ចរាចរខាងលើ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា អ្នកស្លាប់ក្នុងហេតុការណ៍នោះ សុទ្ធតែជាក្មេងសិស្សសាលា ដោយជនរងគ្រោះទាំង ៤ នាក់ ជិះម៉ូតូ២គ្រឿង ទី១. ឈ្មោះលី ជីអ៊ិន ភេទប្រុស អាយុ ១៦ ឆ្នាំ, ទី២. ឈ្មោះ យុ មេត្តា ភេទប្រុស អាយុ ១៥ ឆ្នាំ (ជិះម៉ូតូស្កុបពី)ជនរងគ្រោះទាំងពីរនាក់ មានទីលំនៅភូមិកន្លង់ ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត,ទី៣. ឈ្មោះ ផាត់ ចំរើន ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅភូមិដើមចំរៀក ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស និងទី៤. ឈ្មោះ ឈាង បញ្ញា ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិឈើទាល ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ជនរងគ្រោះទាំងពីរជិះម៉ូតូម៉ាក C125 ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៧។


បច្ចុប្បន្នជនរងគ្រោះ ដែលបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ ត្រូវបានអាណាព្យាបាលមកទទួលយកទៅកាន់លំនៅឋានរៀងៗខ្លួន ដើម្បីរៀបចំធ្វើបុណ្យប្រពៃណី។ ចំណែកមធ្យោបាយពាក់ព័ន្ធសមត្ថកិច្ច បាននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕



អត្ថបទ៖ សេង ណារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន