Connect with us

ព័ត៌មានជាតិ

ចុះបិទ​ទីតាំង​ផលិត​និង​កន្លែង​លក់​ស្រា​ជាង ១ ៦០០ កន្លែង ក្រោយ​មាន​ករណីស្លាប់៨​នាក់​​

បានផុស

នៅ

​ក្រោយ​ពី​មាន​ករណី​ពុល​ស្រា​ស្លាប់​៨​នាក់ នៅ​ស្រុក​ទឹក​ផុស លោកឧត្ដមសេនីយ៍ត្រី​ ប៊ុន ធឿន ស្នង​ការ​រង​នគរបាល​ ខេត្ត​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា​ដល់​ថ្ងៃ​ទី១២ ខែ​ធ្នូ​នេះ សមត្ថកិច្ច​បាន​សមត្ថកិច្ច​ បាន​ចុះ​បិទ​ទីតាំង​ផលិត​ស្រា​សរុប​ចំនួន ៥១៧កន្លែង និង​បិទ​កន្លែង​លក់​ស្រា​ចំនួន ១ ១១៥ កន្លែង​។ ក្នុង​នោះ​ដែរ​ បាន​ឃាត់ខ្លួន​អ្នក​បិទ​ស្រា​និង​លក់​ស្រា​ចំនួន​ជាង ១០ នាក់ ក្នុង​នោះ​មនុស្ស​ចំនួន ៦​នាក់​ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយឡែក​សមត្ថកិច្ច ​ដកហូត​ស្រា​ចំនួន ៣ ៨៩៥ លីត្រ និង ៥៣២ កាន​កន្លះ មេ​ស្រា​ស ៧៥ លីត្រ មេ​ដំបែ​មួយ​កញ្ចប់ និង​មេ​ស្រា​កាច់ កន្លះ​លីត្រ។​ ក្នុង​នោះ​ដែរ ​សមត្ថកិច្ច​ក៏បាន​កម្ទេច​ចោល​អង្ករ​កាវ​ស្រាប់​បិតស្រា​ចំនួន ២១ ខាប់ និង ២១ ធុង​ប៉េត្រូ​ ផង​ដែរ​។ លោក​ស្នង​ការ​រង​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​ក្រោយពី​ប្រតិបត្តិ​ធ្វើ​ការ​ដកហូត​ស្រា​ខាង​លើ​នេះ ​ក្រុម​សមត្ថកិច្ច​ជំនាញ​បាន​រក​ឃើញ​ថា ​នៅ​ក្នុង​ស្រា​ស​ ស្រា​ថ្នាំ​ខាង​លើ​នេះ ​មាន​ជាតិ​មេតាណុល​មក​ខ្ពស់​គឺ ១៤.១៥ ភាគរយ ដែល​ជា​ធម្មតា​ គឺ​គេ​អនុញ្ញាត​ឲ្យ​មាន​កម្រិត​តែ ០៥.១០ ភាគរយ​តែប៉ុណ្ណោះ​។ ហេតុ​នេះ​ហើយ​ ទើប​អ្នក​ហូប​ស្រា ​នៅ​ក្នុង​ស្រុក​ទឹកផុស​បាន​ពុល​ស្រា ១៣១ នាក់ ក្នុង​នោះ​មាន​មនុស្ស​​ចំនួន ៨ នាក់​ក៏បាន​ពុល​ស្លាប់។

​ចំពោះ​វិធានការ​នោះ គឺ​អាជ្ញាធរ​ក៏ដូចជា​សមត្ថកិច្ច​ជំនាញ​មិន​អនុញ្ញាត​ឲ្យ​មាន​ការផលិត​ស្រា​អានាធិបតេយ្យ​ទៀត​ទេ។​ ចំពោះ​អ្នក​ផលិត​ស្រា​ ត្រូវតែ​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ និង​ក៏​ត្រូវ​ផលិត​ស្រា​ទៅតាម​បច្ចេកទេស​ ដែល​ជំនាញ​បាន​កំណត់​។ ដោយឡែក​ចំពោះ​ស្រា​ស​ស្រាថ្នាំ​និង​មេ​ស្រា ដែល​សមត្ថកិច្ច​បាន​ដកហូត​ខាង​លើ​នេះ អាជ្ញាធរ​ខេត្ត​និង​សមត្ថកិច្ច​ស្នើសុំ​ទៅ​តុលា​ការ​ខេត្ត​ដុត​កម្ទេច​ចោល​នៅ​ថ្ងៃ​ខាងមុខនេះ៕

អត្ថបទ៖ ឈៀង ថា​រិ​ទ្ធ

សូមចុចអាន៖ ​អាវុធហត្ថ​ខេត្ត​ស្វាយរៀង បញ្ជូន​ជនសង្ស័យ​០៤​នាក់ ទៅ​តុលាការ​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ជាង ០៩​គីឡូក្រាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៣ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម