ព័ត៌មានជាតិ
ក្រុមអ្នកជំនាញការអាដហុកអាយស៊ីស៊ី-អង្គរ ចុះពិនិត្យតាមការដ្ឋានជួសជុលនៅរមណីយដ្ឋានអង្គរ
សៀមរាប ៖ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នេះ ថា ក្រុមអ្នកជំនាញការចំពោះកិច្ចអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) បានចុះត្រួតពិនិត្យការងារជួសជុលតាមការដ្ឋានមួយចំនួនក្នុងរមណីយដ្ឋានអង្គរ។ ការអញ្ជើញចុះត្រួតពិនិត្យនាពេលនេះ មានការចូលរួមពីលេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ ថ្នាក់ដឹកនាំ និងមន្ត្រីអាជ្ញាធរជាតិអប្សរា នៅតាមការដ្ឋានមួយចំនួនរួមមាន ប្រាសាទព្រហ្មកិល ច្រាំងកសិន្ធុខាងជើង និងខាងត្បូងប្រាសាទអង្គរវត្ត ស្រះខាងជើងប្រាសាទអង្គរវត្ត និងគម្រោងស្ពានហាលប្រាសាទអង្គរវត្ត។

ការចុះត្រួតពិនិត្យ ផ្លាស់ប្តូរយោបល់គឺជាសកម្មភាពចាប់ផ្តើមមុននឹងដំណើរការនៃកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ទាំងគម្រោងរបស់អាជ្ញាធរជាតិអប្សរា និងគម្រោងដៃគូអន្តរជាតិ ដើម្បីអ្នកជំនាញផ្តល់អនុសាសន៍ ចំណុចដែលត្រឹមត្រូវ ឬចំណុចត្រូវកែលម្អ ឱ្យការងារទាំងនោះដំណើរការល្អ និងស្របតាមលក្ខខណ្ឌនៃធម្មនុញ្ញអង្គរ។ បន្ថែមពីនេះ ក្រុមអ្នកជំនាញនឹងរៀបចំជារបាយការណ៍នៃការចុះត្រួតពិនិត្យនេះ សម្រាប់ពិភាក្សា និងផ្តល់យោបល់បន្ថែម ក្នុងកិច្ចប្រជុំធំនៃគណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ។

ការចុះតាមការដ្ឋាននេះ ធ្វើឡើងរយៈពេលមួយសប្ដាហ៍ តាមទីតាំងផ្សេងៗដូចជាប្រាសាទលលៃ ប្រាសាទបាគង ប្រាសាទបន្ទាយស្រី ប្រាសាទមេបុណ្យខាងលិច ប្រាសាទនាគព័ន្ធ ប្រាសាទព្រះខ័ន ប្រាសាទចៅសាយទេវតា ប្រាសាទធម្មនន្ទ ផ្លូវទស្សនាថ្មើរជើងលើកំពែងក្រុងអង្គរធំ។ល។

សូមបញ្ជាក់ថា គណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ នឹងរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៨ នៅថ្ងៃទី២៤ និង២៥ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារ សូហ្វីតែល អង្គរភូគីត្រា ដែលមានសហប្រធានបារាំង និងជប៉ុន ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា៕
ដោយ ៖ គឿនវេត






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ