Connect with us

ព័ត៌មានអន្ដរជាតិ

ICC បើកការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាម ប្រឆាំងរុស្ស៊ី

បានផុស

នៅ

កាលពីថ្ងៃពុធទី២ខែមីនា ប្រធានរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)​ បានប្រកាសថា លោកបានបើកការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងប្រទេសរុស្ស៊ី អំឡុងការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។

This image has an empty alt attribute; its file name is 000_1J52M1.jpg

លោក Karim Khan បានសរសេរថា “នៅក្នុងការពិនិត្យបឋមលើស្ថានភាពនៅអ៊ុយក្រែន ការិយាល័យរបស់ខ្ញុំបានរកឃើញមូលដ្ឋានសមហេតុផលរួចហើយ ដែលអាចជឿថា ឧក្រិដ្ឋកម្មនៅក្នុងដែនសមត្ថកិច្ចរបស់តុលាការត្រូវបានប្រព្រឹត្ត ហើយបានកំណត់ករណីដែលអាចទទួលយកបានទៀតផង”។

គួរបញ្ជាក់ថា ប្រធានរដ្ឋអាជ្ញាបាននិយាយកាលពីថ្ងៃចន្ទថា លោកមានបំណងស្វែងរកការអនុញ្ញាតពីប្រធានតុលាការដើម្បីបើកការស៊ើបអង្កេត ប៉ុន្តែអនុសាសន៍របស់ចក្រភពអង់គ្លេស និងប្រទេសចំនួន៣៨ផ្សេងទៀតទៅកាន់តុលាការមានន័យថា ឥឡូវនេះលោកមានបំណងបើកការស៊ើបអង្កេតភ្លាមៗ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អ៊ុយក្រែន បើកខ្សែទូរសព្ទ Hotline សម្រាប់និស្សិតបរទេស

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម