ព័ត៌មានជាតិ
ចម្ងាយផ្លូវជាង ២០ គីឡូម៉ែត្រ ពី កំពត ទៅ វាលរេញ ប៉ាន់ស្មានចាយថវិកាសាងសង់ពី ៦០ ទៅ ៧០ លានដុល្លារ
បើតាមការបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន កំណាត់ផ្លូវជាតិលេខ ៣ ប្រវែងជាង ២០ គីឡូម៉ែត្រពីកំពតទៅវាលរេញដែលរងការខូចខាត អាចត្រូវការចាយថវិកាប្រមាណ ៦០ ទៅ ៧០ លានដុល្លារ ដែលត្រូវការបច្ចេកទេសខ្ពស់លើការជួសជុលឡើងវិញ ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង។
ថ្លែងក្នុងពេលចុះពិនិត្យកំណាត់ផ្លូវជាតិលេខ ៣ ពីកំពតទៅវាលរេញនៅព្រឹកមិញនេះ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ ៣ ពីកំពតទៅវាលរេញដែលមានប្រវែងជាង ៥០ គីឡូម៉ែត្រ ហើយក្នុងកំណាត់ផ្លូវជាង ២០ គីឡូម៉ែត្ររងការខូចខាតយ៉ាងធ្ងន់ធ្ងរ ទោះបីមានការជួសជុលជាច្រើនដងក៏ដោយ។

លោករដ្ឋមន្រ្តីបានថ្លែងថា កំណាត់ផ្លូវជាង ២០ គីឡូម៉ែត្រជួសជុលជាច្រើនដងមកហើយ នៅតែមិនជាប់។ កន្លងមានការប្រើប្រាស់ថវិកាពីធនាគារពិភពលោកផង ក្រុមហ៊ុនកូរ៉េសាងសង់ផងក៏នៅតែមិនជាប់បានតែមួយឆ្នាំពីរឆ្នាំខូចទៅវិញ ដោយសារភូមិសាស្រ្តតំបន់នេះដីស្អុយត្រូវការកាយយកជម្រៅ ១៨ ម៉ែត្រហើយត្រូវខួងដូចធ្វើគ្រឹះស្ពានទើបអាចធានាបាន។
បើតាមលោករដ្ឋមន្រ្តី រដ្ឋាភិបាលបានស្នើកញ្ចប់ថវិកាពីរដ្ឋាភិបាលចិនលើការស្ថាបនាកំណាត់ផ្លូវជាង ២០ គីឡូម៉ែត្រនេះដែលត្រូវការចំណាយថវិកាពី ៦០ ទៅ ៧០ លានដុល្លារ។
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជារបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនកាលពីខែកញ្ញាឆ្នាំ២០២១ បញ្ជាក់ថា ប្រទេសចិននឹងបញ្ជូនអ្នកបច្ចេកទេសជំនាញមកសិក្សាផ្លូវជាតិលេខ៣ កំពត-វាលរេញ ដែលមានការខូចខាតខ្លាំងប្រវែង ២០ គីឡូម៉ែត្រ ដែលជាតំបន់ដីស្អុយពិបាកក្នុងការសាងសង់។
ទាក់ទងនឹងផ្លូវជាតិលេខ៣ កំពត-វាលរេញនេះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា ការខូចខាតប្រវែង២០គីឡូម៉ែត្រនេះ មានកំណាត់ផ្លូវប្រវែង ១៥ គីឡូម៉ែត្រ ខូចដោយសារតែស្ថានភាពកសាងគ្រឹះមិនបានរឹងមាំ ខណៈប្រវែង ៥ គីឡូម៉ែត្រភ្ជាប់ទៅផ្លូវបំបែកវាលរេញ ស្ថានភាពដីខាងក្រោមស្អុយជម្រៅដល់ទៅ ១៨ម៉ែត្រ ដែលជាដើមចមចម្បងមួយនាំឱ្យផ្លូវសាងសង់ហើយតែងតែខូចទៅវិញ។
លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ដើម្បីឱ្យកំណាត់ផ្លូវប្រវែង ២០គីឡូម៉ែត្រនេះជាប់មាំល្អលែងខូច ក្នុងនោះប្រវែង ១៥គីឡូម៉ែត្រ ត្រូវកាយដីចាក់គ្រឹះឡើងវិញ ហើយចាក់បេតុងកម្រាស់ ២.៦តឹក និងពង្រីកទទឹងផ្លូវទៅ ១២ម៉ែត្រ។ ដោយឡែកប្រវែងផ្លូវប្រមាណ ៥ គីឡូម៉ែត្រ ទៅផ្លូវបំបែកវាលរេញ ត្រូវចាក់សសរគ្រឹះចូលទៅក្នុងដី រួចទើបចាក់បេតុងពីលើកម្រាស់ ២.៦តឹក និងពង្រីកទទឹងផ្លូវដល់ទៅ ១៦ម៉ែត្រហើយត្រូវការថវិកាក្នុងរង្វង់ជាង ៦០ លានដុល្លារអាមេរិកយកមកសាងសង់ នឹងធ្វើឱ្យកំណាត់ផ្លូវនេះជាប់ហើយលែងខូច៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ