ព័ត៌មានជាតិ
អាជ្ញាធរជួសជុលផ្លូវក្នុងក្រុងបាវិតជាង ៤គីឡូម៉ែត្រ សម្រួលដល់ការធ្វើដំណើរពលរដ្ឋ
លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានចុះត្រួតពិនិត្យការងារជួសជុលផ្លូវលំមួយខែ្ស ប្រវែង៤៥០០ម៉ែត្រ ទទឹង៦ម៉ែត្រ ដោយក្រាលថ្មមិច ស្ថិតនៅភូមិព្រៃទប់ និងភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ។

លោក លឹម សៀងហេង បានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំ តែងតែខិតខំកៀរគរសប្បុរសជននានា ចូលរួមអភិវឌ្ឃហេដ្ឋារចនាសម្ព័ន្ធ តាមមូលដ្ឋានសំដៅធ្វើយ៉ាងណាឲ្យមានការអភិវឌ្ឍរីកចម្រើន ដើម្បីបម្រើផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋ ជាពិសេសកម្មកកម្មការីរោងចក្រ ធ្វើដំណើរបានស្រួល ទៅបំពេញការងារដឹកកសិផលបានទាន់ពេលវេលា កាត់បន្ថាយភាពក្រីក្របានមួយកម្រិត។
លោកអភិបាលក្រុងបាវិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅពេលដែលបានទទួលបានសមិទ្ធផលផ្លូវល្អហើយ ត្រូវចេះជួយថែរក្សាផ្លូវនេះ ដើម្បីបានគង់វង្សយូរអង្វែង និងត្រូវបើកបរចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍។
ប្រជាពលរដ្ឋ បានសម្តែងការអគុណចំពោះអាជ្ញាធរក្រុងបាវិត ដែលបានស្ថាបនាជូសជុលផ្លូវក្រាលគ្រួសមួយខ្សែ ដើម្បីសម្រួលក្នុងការធ្វើដំណើរបងប្អូនប្រជាពលរដ្ឋ៕
ដោយ:ភក្ដី


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


