Connect with us

ព័ត៌មានជាតិ

ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​លួច​ឆ្លងខេត្ត​ ត្រូវ​កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រា​ល​បង្ក្រាប

បានផុស

នៅ

បន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​លួច​ខេត្ត​ខ្លួន​មិន​អស់ចិត្ត​មក​ធ្វើ​សកម្មភាព​លួច​ឆ្លងខេត្ត​ផ្សេង​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បង្ក្រា​ប​បាន​នៅ​ព្រឹក ថ្ងៃទី​១៥​ខែធ្នូ ឆ្នាំ​២០២០​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល បាន​ឲ្យ​ដឹងថា​ ជនសង្ស័យ​ឈ្មោះ ជា វណ្ណា ភេទ​ប្រុស ​អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុកថ្មគោល ខេត្តបាត់ដំបង​។ ​លោក​វរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន​បាន​ឲ្យ​ដឹង​បន្តទៀត​ថា ជនសង្ស័យ​ធ្លាប់​ធ្វើ​សកម្មភាព​លួច​យ៉ាងសកម្ម​ក្នុងភូមិ​សាស្ត្រ ខេត្ត​បាត់ដំបង មក​ខេត្តបន្ទាយមានជ័យ ក្រុង​សិរីសោភ័ណ អស់លក្ខណ៍​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ ព្រហ្មទណ្ឌ កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ក្រោយពី​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​បាន​១​ដង្ហើមចង្រិត​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ​ចាប់​ឃាត់ខ្លួន​នៅ​ចំណុច​វេទិកា​ខេត្ត តាម​បទបញ្ជា​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​នូ ជី​វ័​ន្ត ស្នងការ​រង ទទួល​ការងារ​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​នាំ​ខ្លួន​មក​សាកសួរ​។

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ​ខ្លួន​ពិតជា​បាន​លួច​កាបូប​លុយ នៅ​ភូមិ​អូរ​អំបិល ក្នុងនោះ​មាន​លុយ​ខ្មែរ ៧.៥០០​រៀល ខ្សែក​ចំនួន​២​ខ្សែ ខ្សែជើង​១​គូ កូនសោរ​១​ចង្កោម​កាត​អេធី​អ៊ឹម​១​សៀវភៅ​ធនាគារ​១​ក្រិ​ល​កំប៉ុង​រង្វាន់​ជាង​២០​និង​លុយ​ដុល្លា​សម្រាប់​សែន​១​ដុំ តែ​ជា​គ្រឿង​កាឡៃ​ទាំងអស់។ ក្រោយពី​សួរចម្លើយ​រួច​កម្លាំង​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល បាន​រៀប​ចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ឈ្មោះ​ជា វណ្ណា ទៅ​សាលា​ដំបូង​ខេត្ត​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់៕
ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម