ព័ត៌មានអន្ដរជាតិ
បាក់ដងស្ទូចនៅប្រទេសថៃ ស្លាប់កម្មករសំណង់ ៦នាក់ និងរបួស២០នាក់
តាមសេចក្តីរាយការណ៍របស់ Bangkok Post, កម្មករសំណង់ចំនួន៦នាក់ ត្រូវបាត់បង់ជីវិត ខណៈច្រើននាក់ទៀតរងរបួស ក្នុងហេតុការណ៍បាក់ដងស្ទូចនៅការដ្ឋានសំណង់ក្នុងស្រុក Pluak Daeng នៃខេត្ត Rayong ប្រទេសថៃ។

គ្រោះថ្នាក់នេះ កើតឡើងកាលពីល្ងាចថ្ងៃសុក្រទី២៩ខែមីនា នៅការដ្ឋានសាងសង់រោងចក្រដែក Sin Ker Yuan កម្ពស់៦ជាន់ ដែលគ្រប់គ្រងដោយជនជាតិចិន។
តាមការបញ្ជាក់ពីសារព័ត៌មានក្នុងស្រុក ក្រៅពីមនុស្សស្លាប់៦នាក់ ក៏នៅមានកម្មករសំណង់២០នាក់ផ្សេងទៀត ត្រូវរបួសផងដែរ។
ស្របពេលជាមួយគ្នានោះ សារព័ត៌មាន Khaosod បានផ្សាយថា កម្មករត្រូវស្លាប់ដោយសារតែដងស្ទូចបាក់ចុះនៅកម្ពស់១០០ម៉ែត្រ ហើយការដ្ឋាននោះ ភាគច្រើនជាពលករចំណាកស្រុកមកពីប្រទេសមីយ៉ានម៉ា។

ក្រោយកើតហេតុភ្លាមៗ កម្មករសំណង់ នាំគ្នាតវ៉ាទាមទារឲ្យថៅកែរោងចក្រ សងប្រាក់៥លានបាតដល់គ្រួសារជនរងគ្រោះនីមួយៗ ជាហេតុនាំឲ្យក្រុមជួយសង្គ្រោះពិបាក ចូលទៅយកសាកសព និងអ្នករបួសចេញមកក្រៅ។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ គេនៅមិនទាន់ដឹងច្បាស់ថាតើ ការបាក់ដងស្ទូចនេះ បណ្តាលមកពីមូលហេតុអ្វីនោះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ប្រយ័ត្នខ្ពស់ ខណៈ ជំងឺឈាមខ្មៅ កំពុងផ្ទុះខ្លាំងនៅ ឡាវ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២០ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


