ព័ត៌មានអន្ដរជាតិ
ប៉ូលិសចាប់ខ្លួនអ្នករត់តុក្នុងភោជនីយដ្ឋានមួយនៅ វៀតណាម ក្រោយរកឃើញបង្កប់សេវាផ្លូវភេទ
ប៉ូលិសបានចាប់ខ្លួនអ្នកគ្រប់គ្រងភោជនីយដ្ឋានមួយកន្លែងស្ថិតក្នុងទីក្រុងហូជីមិញ នៃប្រទេសវៀតណាម ពីបទចោទប្រកាន់ថា លួចលាក់អ្នករត់តុរាប់រយនាក់ទុកសម្រាប់បម្រើសេវាផ្លូវភេទដល់ជនបរទេស នេះបើយោងតាមការចុះផ្សាយពីvnexpress កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៤ ។
មនុស្សពីនាក់ដែលជាជនសង្ស័យ ទីមួយមានឈ្មោះថា Tran Thi Truc Ly និងអ្នកទី២ឈ្មោះ Dang Thanh Gioi ជាបុគ្គលិកគ្រប់គ្រងនៃភោជនីយដ្ឋាន Crystal ត្រូវគេរាយការណ៍ថា បានជួលសេវាចំនួន ១០ ពាន់លានដុង (៤០៣,៤០០ដុល្លារ) ក្នុងមួយខែដល់ពួកគេ។
អតិថិជនសំខាន់ៗរបស់ភោជនីយដ្ឋាននៅផ្លូវ Bui Thi Xuan ក្នុងតំបន់១ គឺជាជនបរទេស ដែលភាគច្រើនជាជនជាតិចិន និងកូរ៉េ។ ប៉ូលិសបានឲ្យដឹងថា អ្នកទាំងពីរបានអនុញ្ញាតឲ្យអ្នករត់តុធ្វើការធម្មតា និងទិញថ្នាំឲ្យអតិថិជន។ ប្រសិនបើអតិថិជនចង់បានសេវាផ្លូវភេទ អ្នកបម្រើនឹងនាំពួកគេទៅសណ្ឋាគារក្នុងតម្លៃពី ១ ទៅ ៨ លានដុង។ ភោជនីយដ្ឋាននេះក៏មានអ្នករត់តុសម្តែងការលេងសើច និងផ្តល់សេវាផ្លូវភេទដល់អតិថិជនស្ត្រីផងដែរ។
ដោយឡែក កាលពីថ្ងៃទី ២១ ខែមីនា ប៉ូលិសបានចាប់បុរសជនជាតិកូរ៉េ ៤ នាក់ ដែលរួមភេទនៅសណ្ឋាគារចំនួន ២ ហើយពួកគេបាននិយាយថា ពួកគេបានទៅភោជនីយដ្ឋាន Crystal ដែលពួកគេត្រូវបានគេផ្តល់សេវាកម្មផ្លូវភេទ។ ស្របពេលដែលរបាយការណ៍បញ្ចាក់ទៀតថា ស្ត្រីពីរនាក់ម្នាក់ឈ្មោះ Tran Thu Ngan អាយុ ២៥ ឆ្នាំ និង Phan Thi Cam Vien អាយុ ២៧ ឆ្នាំ ត្រូវបានគេរកឃើញថាមានថ្នាំញៀនមេតំហ្វេតាមីន។
ទោះយ៉ាងណាក៏ដោយ មកដល់ពេលនេះប៉ូលិសបាននិងកំពុងតែបន្តការស៊ើបអង្កេតបន្ថែម ពាក់ព័ន្ធនឹងភោជនីយដ្ឋានCrystal ព្រមទាំងបិទដំណើរការជាបណ្ដោះអាសន្ន ដើម្បីស្រាវជ្រាវរកមេខ្លោងធំនៅពីក្រោយបង្កហេតុ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖វៀតណាម ជាប់លេខ៣ មានបុរសរៀបការជាមួយស្រ្តី កូរ៉េខាងត្បូងច្រើនបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


