Connect with us

ព័ត៌មានជាតិ

ធ្លាក់​ខ្យល់​ពី​ជើង ​ត្រី​ស្រែ​ដាក់​លក់​​ពេញទីផ្សារ និង​មាន​តម្លៃ​សមរម្យ

បានផុស

នៅ

​​ប្រជាពលរដ្ឋ​បាន​និយាយ​ថា ​នៅ​ប៉ុន្មាន​ថ្ងៃនេះ ​ចំ​ពេល​ធ្លាក់​ខ្យល់​ពី​ជើង​គេ​សង្កេតឃើញ​ត្រី ស្រែ ក្តាម​ និង​កង្កែប​ធម្មជាតិ​ដាក់​លក់​ពេញទី​ផ្សារ​ ធ្វើ​ឲ្យ​អ្នកលក់​សប្បាយចិត្ត​ ខ​ណៈ​ដែល​អ្នក​និយម​ពិសា​ទិញ​យក​ទៅ​ធ្វើ​ម្ហូប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្ញៀវ​ម្នាក់​ឈ្មោះ សុជាតិ មិនា ដែល​បាន​ចូល​ទិញ​ម្ហូប​នៅ​ផ្សារ​បន្លែ​ច្បារអំពៅ​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែ​ធ្នូ​នេះ​ថា បងស្រី​បាន​ចូល​ផ្សារ​ គឺ​បាន​ឃើញ​ត្រី​ស្រែ​រួមមាន​កង្កែប​ និង​ក្តាម​ដាក់​លក់​ព្រោងព្រាត ​ហើយ​មាន​តម្លៃ​ថោក​សមរម្យ​គួរ​ទទួល​យក​បាន​ បើ​ទោះ​ជា​ត្រី​និង​កង្កែប​ចិញ្ចឹម​ដាក់​លក់​ក្បែរ​គ្នា​មានតម្លៃ​ថោក​ជាង​ត្រី​ពី​ធម្មជាតិ​ក៏ដោយ​។ អ្នក​ទិញ​បាន​បន្តថា ត្រី​និង​កង្កែប​ស្រែ​ពេល​យ​កមក​ធ្វើ​ម្ហូប ​គឺ​មាន​រស់​ជាតិ​ខុសគ្នា ព្រោះ​ត្រី​ស្រែ​មិន​មាន​ក្លិន​ឆ្អាប​ដូច​ត្រី​ចិញ្ចឹម អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​ គឺ​ឆ្នាំ​២០២០​នេះ ​សម្បូរ​របស់​ធម្មជាតិ​វា​ខុស​ពី​ឆ្នាំ​២០១៩​ គឺ​មិន​សូវ​មាន​ទាល់តែសោះ​។

​ចំណែក​អាជីវ​ករ​លក់​ត្រី​ចិញ្ចឹម​វិញ​ បាន​ឲ្យ​ដឹង​ថា ​នៅ​ពេល​ដែល​ត្រី​ស្រែ​ចុះ​មក​លក់​ច្រើន​ធ្វើ​ឲ្យ​ត្រី​ចិញ្ចឹម​ធ្លាក់​ថ្លៃ ​ក្នុង​នោះ​ត្រី​ពោ​នៅសល់​ត្រឹម​៧០០០​រៀល ​ក្នុង​១​គីឡូក្រាម​ ឯ​ត្រី​ផ្ទក់​នៅ​ត្រឹម​១០០០០​រៀល​។ អាជីវករ​លក់​ត្រី​បញ្ជាក់​ថា ​រាល់​ថ្ងៃ​នេះ​ ពួកគាត់​ចង់​យក​ត្រី​ស្រែ​មក​ធ្វើ​ម្ហូប​ ព្រោះ​មាន​រស់​ជាតិ​ឆ្ងាញ់​ហើយ​មិន​ឆ្អាប​។​ ចំណែក​ត្រី​ចិញ្ចឹម​ គឺ​មា​ន​តែ​យក​ទៅ​ធ្វើ​ងៀត​លក់​ប៉ុណ្ណោះ​។

​លោក​ សាន់ ប៊ុន​ណា ប្រធាន​គ្រប់គ្រង​ផ្សារ​បន្លែ​ច្បារអំពៅ​ បាន​និយាយ​ថា​ ឆ្នាំនេះ​នៅ​ផ្សារ​របស់​លោក​មាន​លក់​ត្រី​និង​កង្កែប​ស្រែ​មក​ដាក់​លក់​ខុសប្លែក​ពី​ឆ្នាំ​២០១៩​ គឺ​មាន​តិចតួច​បំផុត​។​ ទោះជា​យ៉ាងណា​ត្រី​និង​កង្កែប​ស្រែ​ មាន​លក់​តែ​ក្នុង​ខែ​ធ្លាក់​ខ្យល់​ពី​ជើង​ប៉ុណ្ណោះ​៕​

អត្ថបទ៖ ន​រា

សូមចុចអាន៖ ​ចិញ្ចឹម​ត្រី​អណ្តែង​ ក្នុង​តង់​កៅស៊ូ​ ចំណាយ​ទុន​តិច​ ទទួល​បាន​ផល​ច្រើន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម