ព័ត៌មានជាតិ
គណៈកម្មការផ្សារច្បារអំពៅ មិនអនុញ្ញាតឲ្យព្រះសង្ឃ និមន្តបិណ្ឌបាតក្នុងផ្សារឡើយ
គណៈកម្មការផ្សារច្បារអំពៅ ដោយមានការសម្របសម្រួល ពីព្រះតេជគុណក្រុមសណ្តាប់ធ្នាប់ព្រះសង្ឃរាជធានីភ្នំពេញ និងក្រុមសណ្តាប់ធ្នាប់ព្រះសង្ឃខណ្ឌច្បារអំពៅ បាននិមន្តធ្វើសណ្តាប់ធ្នាប់ ដោយមិនអនុញ្ញាតឲ្យ ព្រះសង្ឃនិមន្តបិណ្ឌបាត ចូលទៅក្នុងផ្សារឡើយ។
យោងតាមប្រភពពីលោក គ្រី ហ៊ុច អនុប្រធានគណៈកម្មការផ្សារច្បារអំពៅ បានប្រាប់កម្ពុជាថ្មីថា ក្នុងកិច្ចការងារនេះ បានធ្វើឡើងជារៀងរាល់សប្តាហ៍ ដើម្បីធ្វើការទប់ស្កាត់ មិនឲ្យមានព្រះសង្ឃនិមន្តបិណ្ឌបាតក្នុងផ្សារឡើយ ព្រោះខុសនឹងវិន័យសង្ឃ ព្រោះថា នៅក្នុងទីផ្សារមានមនុស្សគ្រប់ភេទដើរប្រជ្រៀតគ្នា ដែលងាយនិងប៉ះពាល់ដល់ព្រះសង្ឃ ដែលនិមន្តបិណ្ឌបាត ក្នុងផ្សារទៀតផង។
លោក គ្រី ហ៊ុច បានបញ្ជាក់ទៀតថា ចាប់តាំងពីមានផែនការ ចុះប្រតិបត្តិការណ៍ហាមឃាត់ព្រះសង្ឃនិមន្តបិណ្ឌបាតក្នុងផ្សាររួចមក គឺសង្កេតឃើញថា ពុំមានសង្ឃអង្គរណារកឃើញនិមន្តបិណ្ឌបាត ក្នុងផ្សារឡើយ ខុសប្លែកពីមុនមក គឺពិតជាមានមែន។
ក្នុងនោះលោកអនុប្រធានផ្សារ ក៏សុំការសហការណ៍ពីអាជីវករ ដែលលក់ដូរក្នុងផ្សារពេលឃើញមានព្រះសង្ឃនិមន្តបិណ្ឌបាត ក្នុងផ្សារច្បារអំពៅសុំរាយការណ៍ជាបន្ទាន់ មកគណៈកម្មការផ្សារ ដើម្បីមានវិធានការណ៍តាមផ្លូវច្បាប់ ព្រោះខុសទៅនិងវិន័យធម៌ សម្រាប់ព្រះសង្ឃ៕
អត្ថបទ៖ នរា




-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


