ព័ត៌មានជាតិ
អតីតមេបញ្ជាការ UNTAC ៖ កម្ពុជាមានការផ្លាស់ប្ដូរដ៏អស្ចារ្យ ជាពិសេសរាជធានីភ្នំពេញ
លោកឧត្តមសេនីយ៍ឯក ចនមូរេ សេនដឺសុន អតីតមេបញ្ជាការរបស់កងកម្លាំងអន្តរជាតិ នៃអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNTAC) បានលើកឡើងថា ប្រទេសកម្ពុជា មានការផ្លាស់ប្ដូរដ៏អស្ចារ្យ ជាពិសេសរាជធានីភ្នំពេញតែម្ដង។ ការលើកឡើងនេះ គ្រាដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោកឧត្តមសេនីយ៍ឯក ចនមូរេ សេនដឺសុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២៧ ខែមេសានេះ។
នៅក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោកឧត្តមសេនីយ៍ឯក ចនមូរេ សេនដឺសុន និងរដ្ឋាភិបាលអូស្ត្រាលី ដែលបានចូលរួមចំណែក ក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងទៀតថា អូស្រ្តាលីបានទទួលស្គាល់កម្ពុជា មុនកម្ពុជាទទួលបានឯករាជ្យ និងបានបោះបង់ការទទួលស្គាល់ខ្មែរក្រហម នៅអង្គការសហប្រជាជាតិមុនគេ។ សម្ដេចតេជោ បានមានប្រសាសន៍ថា ប្រទេសដែលទទួលស្គាល់កម្ពុជា មុនកម្ពុជាទទួលបានឯករាជ្យជាប្រទេស ដែលជួយកម្ពុជាទទួលអានឯករាជ្យ។
នៅក្នុងជំនួបនោះដែរ លោកឧត្តមសេនីយ៍ឯក ចនមូរេ សេនដឺសុន បានគោរពជម្រាបជូនសម្តេចតេជោថា លោកពិតជាមានសេចក្ដីរំភើបជាអនេក ដែលបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាម្តងទៀតជាប្រទេសដែលមានអនុស្សាវរីយ៍ជាច្រើន និងមិត្តភ័ក្រ្តយ៉ាងច្រើនស្របពេលជាមួយនឹងខួប ៣0ឆ្នាំ នៃប្រតិបត្តិការស្វែងរកសន្តិភាពនៅកម្ពុជា និងខួប ៧០ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី ។
លោក ចនមូរេ សេនដឺសុន បានមើលឃើញថា កម្ពុជាមានការផ្លាស់ប្ដូរដ៏អស្ចារ្យ ជាពិសេសរាជធានីភ្នំពេញ ដែលមានការអភិវឌ្ឍដ៏ស្រស់បំព្រង ស្របគ្នាជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័ស របស់កម្ពុជានៅទូទាំងប្រទេស។ លោកមានប្រសាសន៍បន្ថែមថា ជាមួយនឹងការចូលរួមចំណែកក្នុងកិច្ចការពិភពលោក,កិច្ចការតំបន់ និងជាពិសេសប្រធានអាស៊ាន ដែលទាំងនេះជាវឌ្ឍនភាព និងជោគជ័យដ៏ធំធេងរបស់កម្ពុជា។
ជាការឆ្លើយតបសម្ដេចតេជោ ក៏បានថ្លែងអំណរគុណលោក ចនមូរេ សេនដឺសុន និងរដ្ឋាភិបាលអូស្ត្រាលី ដែលបានចូលរួមចំណែក ក្នុងការស្វែងរកសន្តិភាពរបស់កម្ពុជា។ សម្តេចតេជោ បានសង្កត់ធ្ងន់ថាប្រទេសអូស្រ្តាលី បានទទួលស្គាល់កម្ពុជា មុនកម្ពុជាទទួលបានឯករាជ្យ និងបោះបង់ការទទួលស្គាល់ខ្មែរក្រហម នៅអង្គការសហប្រជាជាតិមុនគេ។ សម្ដេចតេជោ បានមានប្រសាសន៍ថា ប្រទេសដែលទទួលស្គាល់កម្ពុជា មុនកម្ពុជាទទួលបានឯករាជ្យជាប្រទេស ដែលជួយកម្ពុជាឲ្យទទួលបានឯករាជ្យ។
ជាមួយគ្នានោះដែរ សម្ដេចតេជោបានជម្រាបជូនលោក ចនមូរេ សេនដឺសុន អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្រ ដែលនាំឲ្យកម្ពុជាទទួលបានសន្តិភាពពេញលេញ រួមជាមួយយុទ្ធសាស្ត្រគ្រប់គ្រងការរីករាយ ដែលជំងឺកូវី-ដ១៩ ហើយឆ្លៀតឱកាសនោះសម្តេចតេជោ ក៏បានថ្លែងអំណរគុណជូនដល់ ប្រជាជនរដ្ឋាភិបាលអូស្ត្រាលីដរាបរៀងមក តែងតែផ្ដល់ជំនួយដល់កម្ពុជា រួមទាំងវ៉ាក់សាំងការពារកូវីដ-១៩ ផងដែរ៕
អត្ថបទ៖ ណារី





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


