ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ចេញសារបញ្ជាក់អំពីកម្មវិធីមួយចំនួន នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារផ្តាំផ្ញើមួយ មុននឹងសម្ដេចចាកចេញពីប្រទេស ដើម្បីដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួម កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាសីនតោន សហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២២ នេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងយ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំលា និងលាបងប្អូនជនរួមជាតិក្នុងរយៈពេលខ្លី ដើម្បីចូលរួមប្រជុំអាស៊ានសហរដ្ឋអាមេរិក តាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក»។
សម្តេចតេជោបញ្ជាក់ថា ការចាកចេញនេះ សម្ដេចនៅមិនទាន់អស់ចិត្ត ទៅនឹងការបំពេញកាតព្វកិច្ចក្នុងឋានៈជាប្អូនប្រុស ជាឪពុកមា ជាប្អូនថ្លៃ ជាជីតា ក្នុងការធ្វើបុណ្យសម្រាប់បងប្រុសជាទីស្រឡាញ់របស់សម្ដេចនៅឡើយទេ។ ប៉ុន្តែដោយសារតែភារកិច្ចរបស់ប្រទេសជាតិតម្រូវ សម្រេចត្រូវចេញដើម្បីបំពេញការងារឲ្យបានល្អ នៅក្នុងក្របខណ្ឌជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំ ២០២២នេះ ដែលត្រូវធ្វើដោយខានមិនបាន។
បើតាមសម្ដេចតេជោ ហ៊ុន សែន នៅឯសហរដ្ឋអាមេរិក សម្តេចនឹងជួបជាមួយប្រជាពលរដ្ឋខ្មែរនៅទីនោះផងដែរ នៅថ្ងៃទី ១០ និងទី ១១ ខែឧសភាស្អែកនេះ (ពេលវេលានៅសហរដ្ឋអាមេរិក)។ បន្ទាប់ពីនេះទៅ សម្តេចនឹងត្រូវបំពេញការងារ ទៅតាមការរៀបចំរបស់ម្ចាស់ផ្ទះ គឺរដ្ឋាភិបាលសហរដ្ឋអាមេរិក ជាមួយនឹងវត្តមានរបស់សម្ដេច ក្នុងនាមជាប្រធានអាស៊ាន ហើយក៏នៅមានជំនួបផ្សេងៗទៀត ជាមួយថ្នាក់ដឹកនាំនៃបណ្ដាប្រទេសជាមិត្ត ដែលបានសន្យាជួបគ្នានៅទីនោះ ហើយសម្តេចក៏នឹងមានជំនួបជាមួយមិត្តភ័ក្កិ ដែលជាជនជាតិសហរដ្ឋអាមេរិក ដើម្បីធ្វើការងារមួយចំនួនផងដែរ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


