Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល​ព្រមាន​ចាត់វិធានការ​​ ចំពោះ​ម្ចាស់​គណនី​ហ្វេស​ប៊ុ​ក​ឈ្មោះ ​HK beauty shop

បានផុស

នៅ

​ក្រសួងសុខាភិបាល ​បាន​ធ្វើ​ការព្រមាន​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ម្ចាស់​គណនី​ហ្វេស​ប៊ុ​ក​ឈ្មោះ ​HK beauty shop​ ដែល​កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​គ្រឿង​សំអាង​ គ្មាន​លេខ​ប្រវេទន៍​និង​គ្មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួងសុខាភិបាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​ស្ដី​របស់​ក្រសួងសុខាភិបាល​ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ ​បាន​ឲ្យ​ដឹង​ថា ​ការព្រមាន​ចាត់វិធានការ​គណនី​ហ្វេស​ប៊ុក​នោះ​ ដោយសារតែ​មិន​អនុវត្ត​ទៅតាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល​ព្រោះថា ​អនុលោម​តាមច្បាប់​ស្ដីពី​ការគ្រប់គ្រង​ឱសថ​និង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ស្ដីពី​ការគ្រប់គ្រង​ឱសថ ​គឺ​តម្រូវ​ឲ្យ​រាល់​ការ​ចរាចរ​ឱសថផលិតផល​បំប៉ន​សុខភាព​និង​គ្រឿងសម្អាង​គ្រប់​ប្រភេទ ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​មាន​លេខ​ទិដ្ឋាការ​ឬ​បញ្ជិកា​ឬ​ប្រវេទន៍​ពី​ក្រសួងសុខាភិបាល ​ហើយ​រាល់​ការ​ផ្សព្វផ្សាយ​ផលិតផល​ទាំងនេះ​ ក៏​ត្រូវ​មានការ​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​ផង​ដែរ​ ទើប​អាច​ផ្សព្វផ្សាយ​បាន​។

​ក្រសួងសុខាភិបាល​បាន​បន្ត​ថា​«​ដើម្បី​ជៀសវាង​ការខាតបង់​ប្រាក់​កាក់​និង​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​នោះ​ ក្រសួងសុខាភិបាល​សូម​ជូន​ព័ត៌មាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ត្រូវ​បញ្ឈប់​ការប្រើប្រាស់​ផលិតផល​គ្រឿងសម្អាង​គ្មាន​លេខ​ប្រវេទន៍​ពី​ក្រសួងសុខាភិបាល​ខាងលើ​ ដែល​កំពុង​ផ្សព្វផ្សាយ​លក់​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ HK beauty shop​ និង​គណនី​ដទៃ​ទៀត​ព្រោះ​ផលិតផល​ទាំងនោះ ​ពុំ​អាច​ធានា​បាន​នូវ​ប្រសិទ្ធភាព​គុណភាព​និង​សុវត្ថិភាព​បាន​ឡើយ​»​។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ​ក្រសួង​នឹង​មាន​វិធានការ​តឹងរឹង​ទៅតាម​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​និង​គណនី​ពាក់ព័ន្ធ​ដទៃ​ទៀត ​ដែល​កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​គ្រឿង​សំអាង​សំអាង​ខាងលើ​ទៅតាម​ច្បាប់​ស្ដីពី​វិសោធនកម្ម​ស្ដីពី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន​ប្រសិនបើ​ម្ចាស់​គណនី​ហ្វេ​ប៊ុ​ក​នោះ​ មិន​បញ្ឈប់​ការ​ផ្សព្វផ្សាយ​លក់​ផលិតផល​ដែល​ក្រសួង​បាន​ហាមឃាត់​ទេ​នោះ​៕

​អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ ១១១,១០ គីឡូក្រាម ត្រូវបាន​រក​ឃើញ នៅ​ផ្សារ​គោក​មន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម