ព័ត៌មានជាតិ
ក្រុមហ៊ុន Smart Axiata រៀបចំពិធីថ្លែងអំណរគុណដល់អតិថិជនសហគ្រាស ដៃគូពាណិជ្ជកម្ម និងដៃគូពាក់ព័ន្ធដទៃទៀត
ប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន Smart Axiata បានរៀបចំពិធីផ្តល់កិត្តិយសដល់អតិថិជនសាជីវកម្ម និងដៃគូក្នុងវិស័យឯកជន និងសាធារណៈ របស់ខ្លួននៅក្នុងពិធីជប់លៀងថ្លែងអំណរគុណដែលធ្វើឡើងនៅសណ្ឋាគារ Hyatt Regency Phnom Penh កាលពីថ្ងៃព្រហស្បតិ៍ទី ២៦ ខែឧសភា។

ដោយមានអ្នកចូលរួមជាង ២៥០ នាក់ រួមទាំង ក្រុមការងារផ្នែកគ្រប់គ្រងរបស់ក្រុមហ៊ុន Smart Axiata ផងដែរនោះព្រឹត្តិការណ៍នេះ ក៏បានផ្តល់ឱកាសក្នុងការពង្រីកបណ្តាញទំនាក់ទំនងដល់អតិថិជនក្នុងវិស័យអាជីវកម្មនានារបស់ក្រុមហ៊ុន Smart ផងដែរ។ ដំណោះស្រាយ និងឧបករណ៍ឌីជីថលចុងក្រោយគេបង្អស់របស់ក្រុមហ៊ុន Smart ក៏ត្រូវបានដាក់តាំងសម្រាប់ភ្ញៀវសាកល្បង និងលេងកម្សាន្តផងដែរ។ ព្រឹត្តិការណ៍ពេលរាត្រីនេះ ក៏មានការសម្ដែងលើឆាក ការលេងហ្គេម និងការចាប់ឆ្នោតផ្សងសំណាងជាមួយនឹងរង្វាន់រួមមាន ទូរស័ព្ទ ថេប្លេត និងគ្រឿងអេឡិចត្រូនិកជាច្រើនទៀតផងដែរ។


ទោះបីជាមានបញ្ហាប្រឈមបង្កឡើងដោយជំងឺរាតត្បាតក៏ដោយ ក្រុមហ៊ុន Smart បានបន្តណែនាំនូវដំណោះស្រាយឌីជីថលថ្មីៗសម្រាប់ដៃគូសាជីវកម្ម។ ដោយប្រើប្រាស់ទិន្នន័យទូរគមនាគមន៍ និងកម្មវិធីវិភាគអាកប្បកិរិយាឌីជីថល ក្រុមហ៊ុន Smart ផ្តល់ឲ្យអាជីវកម្មទាំងអស់នូវឱកាសមួយក្នុងការបង្កើនយុទ្ធនាការទីផ្សាររបស់ពួកគេ ដោយផ្តល់នូវដំណោះស្រាយលើទីផ្សារផ្សព្វផ្សាយរួមគ្នានៅលើបណ្តាញចែកចាយជាច្រើនរួមទាំងកម្មវិធីតន្ត្រីតាមទូរស័ព្ទ Pleng។ ក្នុងនាមជាក្រុមហ៊ុនផ្តល់ដំណោះស្រាយឌីជីថលដ៏ទូលំទូលាយមួយ Smart ក៏ផ្តល់ឲ្យដៃគូនូវដំណោះស្រាយព័ត៌មានសម្ងាត់ដែលមានសុវត្ថិភាព និងងាយស្រួលសម្រាប់ការធ្វើអាជីវកម្ម និងកិច្ចព្រមព្រៀងតាមអនឡាញ។
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata ក៏បានថ្លែងសារថ្លែងអំណរគុណដល់អតិថិជន និងដៃគូរបស់ក្រុមហ៊ុន Smart ផងដែរ។

លោក Feiruz Ikhwan បានមានប្រសាសន៍ថា “ការរៀបចំព្រឹត្តិការណ៍នេះឡើង គឺគ្រាន់តែជាមធ្យោបាយមួយ ដើម្បីបង្ហាញពីការដឹងគុណរបស់យើងចំពោះដៃគូអាជីវកម្មរបស់យើង ហើយដើម្បីបញ្ជាក់ឡើងវិញថាគោលដៅរបស់ក្រុមហ៊ុន Smart គឺចង់បង្កើតទំនាក់ទំនងយូរអង្វែងជាមួយដៃគូអាជីវកម្មរបស់យើង។ ក្នុងនាមជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុន Smart ខ្ញុំសូមថ្លែងអំណរគុណចំពោះការគាំទ្រ និងការជឿជាក់ ដែលដៃគូទាំងអស់មានចំពោះពួកយើង។ ខ្ញុំមានទំនុកចិត្តថា ពេលយើងឈានឆ្ពោះទៅអនាគត យើងនឹងមានឱកាសជាច្រើនទៀតសម្រាប់ពួកយើងទាំងអស់គ្នា ដើម្បីធ្វើការ អបអរសាទរ និងឆ្ពោះទៅមុខរួមគ្នា”។
អស់រយៈពេលជាច្រើនឆ្នាំមកនេះ ភាពជាដៃគូជាមួយក្រុមហ៊ុន Smart បានគាំទ្រអាជីវកម្មឌីជីថលប្រកបដោយភាពច្នៃប្រឌិតជាច្រើន ដែលពឹងផ្អែកលើការភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនរបស់ពួកគេ ដោយអនុញ្ញាតឱ្យមានការច្នៃប្រឌិតជាមួយនឹងផលិតផល និងសេវាកម្មរបស់ពួកគេនៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មឌីជីថលទើបបង្កើតថ្មីក្នុងស្រុក។ គំនិតផ្តួចផ្តើមបែបនេះ រួមមានសេវាកម្មទិន្នន័យដែលឧបត្ថម្ភ (Sponsored Data service)ដោយក្រុមហ៊ុន Smart ដែលអនុញ្ញាតឱ្យអាជីវកម្មផ្តល់ការភ្ជាប់ដោយឥតគិតថ្លៃទៅកាន់កម្មវិធី និងគេហទំព័ររបស់ពួកគេដល់អតិថិជនរបស់ក្រុមហ៊ុន Smart ។

លោកស្រី Mila Kusheva ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា ”យើងទាំងអស់គ្នានៅក្រុមហ៊ុន Smart មានមោទនភាពដែលបានការក្លាយជាដៃគូរបស់អ្នក។ ហើយនៅក្រុមហ៊ុន Smart យើងអាចធានាចំពោះអ្នកថា យើងផ្តោតលើការផ្តល់សេវាដែលមានគោលបំណងពង្រីកការរីចម្រើនរួមគ្នារបស់យើង ដូច្នេះហើយ យើងអាចជាប្រតិបត្តិករផ្តល់សេវាដែលទទួលបានការពេញចិត្តសម្រាប់អាជីវកម្មនានាក្នុងប្រទេសកម្ពុជា”។

លោកស្រី Mila បានបន្ថែមទៀតថា “ដោយដឹងថាអាជីវកម្មអនឡាញបានឈានមុខគេកាន់តែរហ័ស យើងទាំងអស់គ្នាត្រូវតែបន្ថែមប្រសិទ្ធភាព លើរបៀបដែលយើងកំណត់គោលដៅ និងទំនាក់ទំនងទៅកាន់អតិថិជន និង របៀបដែលយើងគ្រប់គ្រងអាជីវកម្មលើអន្តរកម្មឌីជីថលរាប់លាន ដែលយើងប្រឈមមុខជារៀងរាល់ថ្ងៃ។ ក្រុមហ៊ុន Smart ត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយអ្នកទាំងអស់គ្នា ដើម្បីផលប្រយោជន៍របស់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា”។
ក្រុមហ៊ុន Smart ប្តេជ្ញាឲ្យក្លាយជាប្រតិបត្តិករទូរស័ព្ទចល័ត ដែលទទួលបានការពេញចិត្តសម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់ទាំងអស់នៅក្នុងប្រទេសកម្ពុជា ខណៈពេលដែលបើកទ្វារសម្រាប់ដៃគូទាំងអស់ ដើម្បីពង្រីកភាពជោគជ័យ និងការរីកចម្រើនរបស់ពួកគេ។


សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូនដល់សហគ្រាសពីក្រុមហ៊ុន Smart សូមចូលទៅកាន់គេហទំព័រ https://www.smart.com.kh/for-business/ ឬទំនាក់ទំនងក្រុមការងារផ្នែកលក់ដល់សហគ្រាសរបស់យើងតាមរយៈ [email protected]៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


