ព័ត៌មានជាតិ
មេសហជីព អំពាវនាវដល់កម្មករ-កម្មការិនី នៅតាមបណ្ដារោងចក្រ-សហគ្រាសទាំងអស់ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា
មេសហជីព បានអំពាវនាវដល់កម្មករ-កម្មការនី នៅតាមបណ្ដារោងចក្រ-សហគ្រាសទាំងអស់ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។ ការអំពាវនាវនេះ គ្រាដែលការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ពោលគឺនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះតែម្ដង។

លោក ឡុង សុផាត ប្រធានសហភាពសហជីព យុវជនការពារសិទ្ធិកម្មករកម្ពុជា តាមរយៈសេចក្ដីអំពាវនាវរបស់ខ្លួន បានលើកឡើងថា ដោយការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី ៥ ខែមិថុនា ឆ្នាំ ២០២២ ចាប់ផ្ដើមពីម៉ោង ៧ និង០០នាទីព្រឹក រហូតដល់ម៉ោង ៣ និង០០នាទីរសៀល កាន់តែខិតជិតមកដល់ហើយ។

ហេតុដូច្នេះលោក ឡុង សុផាត ប្រធានសហភាពសហជីព យុវជនការពារសិទ្ធិកម្មករកម្ពុជា សូមអំពាវនាវដល់ថ្នាក់ដឹកនាំ បុគ្គលិក សមាជិក-សមាជិកា សហភាពសហជីព និងបងប្អូនកម្មករ-កម្មការនី គ្រប់បណ្ដារោងចក្រ-សហគ្រាសទាំងអស់ មេត្តាចូលរួមបំពេញកាតព្វកិច្ចនយោបាយ ក្នុងនាមប្រជាពលរដ្ឋល្អ ដោយត្រូវអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងរៀបចំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ចាំបាច់មួយចំនួនផងដែរ៕ ខាងក្រោមនេះ ជាសេចក្ដីអំពាវនាវរបស់សហភាពសហជីព យុវជនការពារសិទ្ធិកម្មករកម្ពុជា៖

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


