ព័ត៌មានជាតិ
ក្រសួងសុខាភិបាលយកសំណាកពលករខ្មែរមកពីថៃបានជាង១០០នាក់
លោកស្រី វេជ្ជបណ្ឌិត យក់សម្បត្តិ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២២ ខែធ្នូនេះថា ថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២០ក្រសួងទទួលបានសំណាកពលករខ្មែរចេញពីប្រទេសថៃចូលមកកម្ពុជា ពីតាមបណ្តាខេត្តនៅជាប់ព្រំដែនកម្ពុជាថៃចំនួន១២៨សំណាកយកមកធ្វើវិភាគរកជំងឺកូវីដ១៩ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

លោកស្រីបានបន្តថា ចំពោះលទ្ធផលនៃសំណាកទាំងនោះនឹងដឹងនៅល្ងាចថ្ងៃទី២២ខែធ្នូនេះ។
យោងតាមទិន្នន័យរបស់ស្ថានកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវប្រទេសថៃដែលបានផ្ញើជួនលោកប្រាក់ សុខុន ឧបយាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថានៅថ្ងៃទី២០ ខែធ្នូ ថា មានពលករខ្មែរចេញពីប្រទេសថៃចូមមកកម្ពុជាសរុបចំនួន៥៥១នាក់ក្នុងនោះស្រី១៩៥នាក់និងក្មេងចំនួន១១នាក់។
តាមទិន្នន័យដដែលបានបន្តថាចំនួន៥៥១នាក់ដែលចេញពីថៃចូលមកកម្ពុជានោះចូលតាមច្រកចំនួន៨រួមមានច្រកអន្តរជាតិប៉ោយប៉ែតចំនួន៥៤នាក់ស្រី៦នាក់ច្រកដូង២៥៤នាក់ស្រី៩២នាក់ ច្រកព្រំ២០នាក់ស្រី១នាក់ ច្រកម៉ាឡៃ៦នាក់ស្រី១នាក់ច្រកអូរបីជាន់១៩៣នាក់ស្រី៨៥នាក់ ច្រកបឹងត្រកួន៦នាក់ស្រី២នាក់ច្រកតំបន់ស្តកស្តោរ៦នាក់ស្រី៣នាក់និងតំបន់ចាន់គីរី១២នាក់ស្រី៥នាក់។
គួរបញ្ជាក់ថាការចាកចេញរបស់ពលករខ្មែរពីថៃចូលមកប្រទេសកម្ពុជានេះបន្ទាប់ពីមានករណីផ្ទុះជំងឺកូវី១៩ នៅខេត្តសាមុតសខនប្រទេសថៃចូលសហគមន៍៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


