ព័ត៌មានជាតិ
អាមេរិកសិក្សារកមូលហេតុបន្ទាប់ពីមនុស្ស៧នាក់អាឡ័កស៊ីក្រោយចាក់វ៉ាក់សាំងរបស់ Pfizer
វិទ្យាស្ថានសុខភាពជាតិសហរដ្ឋអាមេរិក (NIH) គ្រោងនឹងពិនិត្យមើលមូលហេតុដែលមនុស្សមួយចំនួនបានទទួលរងប្រតិកម្មអាឡ័កស៊ីទៅនឹងវ៉ាក់សាំងជំងឺកូវីដ១៩។
ទោះបីជាការសិក្សាកំពុងស្ថិតក្នុងដំណាក់កាលដំបូងក៏ដោយ ការសិក្សានេះត្រូវបានគេរំពឹងថានឹងពិនិត្យលើមនុស្សរាប់រយនាក់ដែលមានប្រវតិ្តអាឡ័កស៊ីធ្ងន់ធ្ងរនិងបន្តឃ្លាំមើលពួកគេក្រោយពេលចាក់វ៉ាក់សាំងរួច។

លោកវេជ្ជបណ្ឌិត Alkis Togias មកពីវិទ្យាស្ថានជាតិអាឡ័កស៊ីនិងជំងឺឆ្លងរបស់ NIH ហៅកាត់ NIAID បាននិយាយថា ក្រុមរបស់លោកសង្ឃឹមថានឹងចាប់ផ្តើមនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។
ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថានឹងកំណត់សមាសធាតុនៃការចាក់ថ្នាំដែលបណ្តាលឲ្យមានប្រតិកម្មគំរាមកំហែងដល់អាយុជីវិតដែលត្រូវបានគេស្គាល់ថាជាប្រតិកម្មអាណាហ្វីឡាក់ទិច។

លោក Togias បានប្រាប់ CNBC ថា ការសិក្សានេះនឹងត្រូវអនុម័តដោយរដ្ឋបាលចំណីអាហារនិងឪសថអាមេរិកនិងគណៈកម្មាធិការក្រមសីលធម៌មុនពេលចាប់ផ្តើម។
លោកនិយាយថា “ជាការពិត អ្នករាល់គ្នានៅពេលពួកគេបានឮអំពីការសិក្សាស្រាវជ្រាវទាក់ទងនឹងវ៉ាក់សាំង យើងព្យាយាមប្រកាន់ខ្ជាប់និងធ្វើឲ្យបានលឿនបំផុត”។

មជ្ឍមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) និយាយថា បុគ្គលិកសុខាភិបាលចំនួន៧នាក់បានទទួលរងនូវផលប៉ះពាល់មិនល្អដែលបង្កឡើងដោយវ៉ាក់សាំង Pfizer។
ក្នុងចំណោមពួកគេ មានបុគ្គលិក៣នាក់នៅ Alaska និង៤នាក់នៅមន្ទីរពេទ្យមួយក្នុងតំបន់ Libertyville ជាយក្រុង Chicago៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


