ព័ត៌មានជាតិ
ខេត្តព្រះសីហនុ មានសណ្ឋាគារ ៨០ កន្លែង ហើយមានពីរកន្លែងទទួលកម្រិតផ្កាយ ៥
មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថា នៅខេត្តព្រះសីហនុបច្ចុប្បន្នមានសណ្ឋាគារសរុបចំនួន ៨០ កន្លែងសម្រាប់ទទួលភ្ញៀវទេសចរណ៍។
ក្នុងចំណោមសណ្ឋាគារទាំង ៨០ កន្លែង មានសណ្ឋាគារចំនួនពីរទទួលបានការវាយតម្លៃផ្តល់ចំណាត់ថ្នាក់ជាសណ្ឋាគារកម្រិតផ្កាយ ៥ គឺសណ្ឋាគារ JIN Bei Palace និងសណ្ឋាគារ Xi-Hu International Hotel។

ក្រៅពីនេះ ខេត្តទេសចរណ៍ជាប់សមុទ្រនេះក៏មានផ្ទះសំណាក់ ៤៧ កន្លែង រួមទាំងបឹងហ្គាឡូ ៤០ កន្លែងសម្រាប់បម្រើការមកកម្សាន្តនិងស្នាក់នៅរបស់ភ្ញៀវទេសចរណ៍។
ខេត្តព្រះសីហនុ គឺជាខេត្តដ៏មានសក្តានុពលមួយរបស់ប្រទេសកម្ពុជា ហើយបច្ចុប្បន្នខេត្តនេះកំពុងអង្រួនបេះដូងភ្ញៀវទេសចរជាតិអន្តរជាតិ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធទាំងឡាយជាពិសេសផ្លូវថ្នល់, អគារពាណិជ្ជកម្ម, សណ្ឋាគារ, ហេដ្ឋារចនាសម្ព័ន្ធ, ឆ្នេរសមុទ្រ, ឆ្នេរខ្សាច់ និងកោះជាដើម។
ដោយឡែកផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលគ្រោងបញ្ចប់និងដាក់ឲ្យដំណើរការនៅឆ្នាំនេះ នឹងជំរុញកំណើនការធ្វើដំណើរទៅខេត្តមាត់សមុទ្រដ៏ល្បីនេះ ដោយសារវាជាផ្លូវល្បឿនលឿនទី ១ ដែលផ្តល់ភាពងាយស្រួល កាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ