ព័ត៌មានជាតិ
រដ្ឋបាលខេត្តគ្រោងរៀបចំកែលម្អផ្សារធំបាត់ដំបងឡើងវិញ ទៅតាមទម្រង់ដើម
គេសង្គេតឃើញថា នៅក្នុងអាណត្តិលោក សុខ លូ មកជាអភិបាលខេត្តបាត់ដំបង ការអភិវឌ្ឍន៍ក្នុងខេត្តមានជាបន្តបន្ទាប់ ខណះថ្មីៗនេះលោក សុខ លូ ក៏បានបញ្ជាក់ថា ជាមួយការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋប្រមាណជា៨០០ខ្នងផ្ទះបានយ៉ាងល្អប្រសើ ក្នុងការរៀបចំសណ្តាប់ធ្នាប់ក្នុងក្រុងដើម្បីតំបន់អភិរក្សអគារបុរាណ មកដល់ពេលនេះទទួល
បានលទ្ធផលចំនួនជាង ៩០%ហើយ ។

ហើយក្រុមការងារកំពុងបន្តយុទ្ធនាការកំណត់យកថ្នាំពណ៌លាបទៅលើអគារបុរាណទាំងអស់នោះឲ្យមានស្តង់ដាតែមួយ
ដូចគ្នាទៅនឹងបណ្តាប្រទេសអភិវឌ្ឍមួយចំនួននៅក្នុងពិភពលោក។ ក្រៅពីនេះក៏នឹងត្រូវរៀបចំថែមទៀតចំពោះថែវមុខផ្ទះទុកជាចំហ លើសពីនេះក៏ត្រូវសម្រួលបើកច្រកឌឿងហែមនៅផ្នែកខាងក្រោយអគារអភិរក្សផងដែរដើម្បីសម្រួលដល់ការចេញចូលប្រើប្រាស់ជាសាធារណ:ពិសេសបង្កលក្ខណ:ដល់រថយន្តពន្លត់អគ្គិភ័យបានចេញចូលល្អប្រសើរផងដែរ។ ក្នុងនោះក៏ត្រូវតែកែលម្អចំណតរថយន្តក្នុងក្រុងគ្រប់ប្រភេទផង គឺផ្លូវសាធារណ:សម្រាប់អ្នកធ្វើដំណើរដោយថ្មើរជើង និងផ្លូវសម្រាប់ជនពិការធ្វើដំណើរ។

លោកអភិបាលបានបន្តលើកឡើងទៀតថា ក្រោយផែនការរៀបចំខាងលើអាជ្ញាធរខេត្តក៏គ្រោងនឹងរៀបចំផ្សារធំបាត់ដំបង ហៅផ្សារណាត់ បន្តទៀតផងដែរ ដែលជាទីប្រមូលផ្តុំមនុស្ស ភ្ញៀវទេសចរជាតិ អន្តរជាតិចេញចូលដើរលេងកម្សាន្ត ឬទិញទំនិញ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ។

លោកថា ចំពោះតួផ្សារទាំងមូលកំណត់ឲ្យលាបថ្នាំពណ៌ទៅតាមទម្រង់ជំនាន់ដើម ហើយបើកផ្លូវច្រកកណ្តាលឲ្យភ្លៀវឆ្លងកាត់ទៅមកឡើងវិញឲ្យមានភាពធំទូលាយនិងផាសុខភាព៕
អត្ថបទ៖ សៅ សារិទ្ធ




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


