Connect with us

ព័ត៌មានជាតិ

តើចូលជាសមាជិក សហសភាពសហព័ន្ធយុវជនកម្ពុជាផ្ដល់ផលប្រយោជន៍សំខាន់អ្វីខ្លះ?

បានផុស

នៅ

បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាព​សហព័ន្ធយុវជនកម្ពុជា ប្រចាំ​សាកលវិទ្យាល័យជាតិមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រិះដ្ឋានឧត្តមសិក្សា នៃស.ស.យ.ក, លោក សុខ ឃន ប្រធានគណៈគ្រប់គ្រងសាកលវិទ្យាល័យជាតិមានជ័យ និងសមាជិក សមាជិកា ស.ស.យ.ក ជាច្រើនរូប។

បន្ទាប់ពីបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រង នៃសាកលវិទ្យាល័យជាតិមានជ័យ លោក ហ៊ុន ម៉ានី បានបន្តជួបជាមួយសមាជិក សមាជិកា ស.ស.យ.ក ដែលទើបតែបញ្ចូលថ្មី ក្នុងក្របខណ្ឌសាកលវិទ្យាល័យជាតិមានជ័យ ហើយលោកបានរំលេចឡើងនូវចំណេះដឹងបន្ថែមដល់យុវជន ក៏ដូចជា សមាជិក សមាជិកា ស.ស.យ.ក ប្រចាំសាកលវិទ្យាល័យជាតិមានជ័យ បានយល់កាន់តែច្បាស់ពីគុណតម្លៃ នៃការចូលរួមជាមួយ ស.ស.យ.ក។

លោក ហ៊ុន ម៉ានី បានអះអាងថា ការចូលជាសមាជិក ស.ស.យ.ក នឹងទួលបានផលប្រយោជន៍៣ យ៉ាងសំខាន់ៗនោះ គឺទី១៖ បណ្ដុះឆន្ទៈ កម្លាំងកាយចិត្តក្នុងការងារសង្គម, ទី២៖ ការបណ្ដុះបណ្ដាលសមត្ថភាពផ្ទាល់ខ្លួន និងទី៣៖ ការធ្វើជាគំរូដល់សង្គម។

ជាមួយគ្នានោះ លោកក៏បានចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនកន្លងមក ដែលលោកបានជួបប្រទះ ដើម្បីផ្ដល់ជាធាតុចូលនៃចំណេះដឹងបន្ថែមសម្រាប់យុវជន ហើយ​លើស​ពី​នោះ​ថែម​ទៀត​លោកបានបញ្ជាក់ទៀត​ថា ស.ស.យ.ក នៅ​តែ​ជា​វេទិកា​សម្រាប់បណ្ដុះបណ្ដាលសមត្ថភាព​របស់​យុវជនជានិច្ច។

គួរបញ្ជាក់ដែរថា ពិធីជួបសំណេះសំណាលនារសៀលនេះពិតជាបង្ហាញឲ្យឃើញពីស្មារតី នៃការចូលរួមរបស់សមាជិក សមាជិកា ស.ស.យ.ក គ្រប់​លំដាប់​ថ្នាក់​ដែល​តែងតែ​យក​ចិត្ត​ទុក​ដាក់​ជាមួយកាតព្វកិច្ចសង្គម ជា​ពិសេស​បណ្ដុះស្មារតី​យុវជន​ឲ្យ​ត្រងត្រាប់ និង​ក្ដាប់​យកឱកាស​ពី​ការ​ចែករំលែកនានារបស់ថ្នាក់ដឹកនាំសំខាន់ៗផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម