Connect with us

ព័ត៌មានជាតិ

ថ្ងៃបុណ្យ​ណូ​អ៊ែ​ល ជិះម៉ូតូប្រញ៉ាប់យកកាដូជូនសង្សាជ្រុល​ទៅបុក​រថយន្ដ Rolls Royce ខ្ទេចផ្នែក​ខាងមុខ

បានផុស

នៅ

យុវជនជាជាងសំណង់​ម្នាក់​ ព្រោះតែចង់បង្ហាញពីសេចក្ដីស្រលាញ់​ចំពោះមិត្តស្រីរបស់ខ្លួន បានជិះ​ម៉ូតូ​យក​កាដូ​ទៅជូនក្នុង​ថ្ងៃបុណ្យ​ណូ​អ៊ែ​ល តែ​បែជាជួបរឿងស៊យ ជ្រុល​ទៅបុក​រថយន្តសេរីទំនើប​ម៉ាក Rolls Royce តម្លៃរាប់សិបម៉ឺនដូល្លារ បណ្ដាលឲ្យរងការខួចខាតផ្នែកខាងមុខ​​ តែដោយមាន​ការ​អាណិតអាសូពីម្ចាស់រថយន្ដ ទើបម្ចាស់រថយន្ដសម្រេចមិនទាមទារសំណងអ្វីទាំងអស់។​ ហេតុការណ៍​នេះ បានកើត​ឡើង​កាលពីរសៀល​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២០ ស្ថិតនៅ​លើផ្លូវ​បេតុង ក្នុង​ភូមិ​អង្គរជ័យ សង្កាត់​ស្នោរ ខណ្ឌ​កំបូល​ រាំជធានីភ្នំពេញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវជន​ខាងលើ​ឈ្មោះ មាន តាំង​លី អាយុ​២០​ឆ្នាំ មុខរបរ​ជាងសំណង់ ស្នាក់នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជិះ​ម៉ូតូ​ម៉ាក Honda Dream C125 ស៊េរី​ឆ្នាំ​២០០៦ ពាក់​ស្លាក​លេខ​ភ្នំពេញ​1H-4751​។ ចំណែក​រថយន្ត​រងគ្រោះម៉ាក Rolls Royce ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AU-8888 ជា​កម្មសិទ្ធិ​របស់​ឈ្មោះ មាន សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​នាយក​ប្រតិបត្តិ​CEO «​បុរី​លាភ​សំណាង​» មាន​ទីលំនៅ​ភូមិ​អង្គរជ័យ សង្កាត់​ស្នោរ ខណ្ឌ​កំបូល​​ រាជធានីភ្នំពេញ។​

តាមការរៀបរាប់ពីម្ចាស់​រថយន្ត​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ លោក​បើក​រថយន្ត​ធ្វើដំណើរ​លើផ្លូវបេតុង ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ លុះពេលទៅដល់​ត្រង់ចំណុច​កើតហេតុ ក៏ឃើញ​យុវជន​រូបនោះ ជិះ​ម៉ូតូ​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា យ៉ាង​លឿន​សម្ដៅ​មក​រថយន្ត​របស់លោក​។ បន្ទាប់ពី​​ឃើញ​បែបនេះ លោក​បាន​បើកអែប​ខាង និង​ឈប់​រថយន្ត ដើម្បី​គេចចេញ​ដែរ តែ​នៅតែ​ត្រូវ​យុវជន​នេះ​ជិះ​ម៉ូតូ​មក​បុក​ទៀត បណ្ដាល​ឲ្យ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ និង​បែក​កង់​មុខ​ខាងស្ដាំ​។​

ប្រភពដដែលបានបន្តថា ក្រោយពីកើ់តហេតុ លោក​បានធ្វើ​ការសួរនាំ ហើយ​យុវជន​នោះបាន​ប្រាប់​ថា រូបគេ​កំពុង​ជិះ​ម៉ូតូ​យក​កាដូ​ជូន​មិត្តស្រី ដែល​ធ្វើ​ការងារ​នៅក្នុង​បុរី​លាភ​សំណាង របស់លោក​នោះ​ដែរ ហើយ​ស្រាប់តែ​ម៉ូតូ​ជាប់​ហ្គែរ ទើប​ជ្រុល​មក​បុក​រថយន្ត​បែបនេះ​។

ដោយដឹងពីប្រវត្តខ្លះៗរបស់យុវជនខាងលើ ​គឺជា​ក្មេង​កំព្រា​ដោយ​តាំងពី​តូច ដល់​ធំ​ធ្លាប់​ស្នាក់​នៅក្នុង​វត្ត ហើយ​សព្វថ្ងៃ​មានមុខរ​បរជា​ជាងសំណង់​ទៀត ជាហេតុ​ធ្វើ​ឲ្យ​លោក​មានការ​អាណិតអាសូ​រ​ ទើប​លោក​មិនបាន​ទាមទារ​សំណង​អ្វី​ឡើយ ខណៈដែល​យុវជន​នេះ​លើកដៃ​សំពះ​ទទួលកំហុស​។​

ហើយ​ម្ចាស់​រថយន្ដ​បានធ្វើ​ការណែនាំ​ដល់​យុវជន​រូបនេះ បើកបរ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​គោរព​ច្បាប់ កុំ​លឿន​ហួសហេតុ ចៀសវាង​នូវ​ការបង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ដល់​ខ្លួនឯង និង​អ្នកដទៃ​នៅពេល​ក្រោយ​ទៀត​​៕

អត្ថបទ ៖ សុខុម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

ការសិក្សា ៖ រលាយទឹកកកនៅតំបន់ប៉ូល និងកត្តាប្រែប្រួលផ្សេងៗកំពុងដូរ​រង្វិលជុំផែនដី

វប្បធម៌ ជំនឿ១៩ នាទី មុន

ក្រសួងវប្បធម៌ អំពាវនាវរកអ្នកបង្កើតរូបភាពកាត់ត និងសុំកុំចែករំលែកបន្ត

ព័ត៌មានជាតិ២៤ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អរគុណពលរដ្ឋខេត្តពោធិ៍សាត់ ដែលបានបន្តផ្ដល់ទំនុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជន

ព័ត៌មានជាតិ៤៤ នាទី មុន

ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ជំរុញឱ្យអាជ្ញាធរបន្តផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ផ្សារទំនើប អ៊ីអន នៅ ជប៉ុន ប្រមូលអាហារបំប៉នដែលល្បីធ្វើឲ្យខូចក្រលៀន​ទៅឲ្យក្រុមហ៊ុនផលិតវិញ

Sokha Hotels

ព័ត៌មានពេញនិយម