ព័ត៌មានអន្ដរជាតិ
ផ្សារទំនើប អ៊ីអន នៅ ជប៉ុន ប្រមូលអាហារបំប៉នដែលល្បីធ្វើឲ្យខូចក្រលៀនទៅឲ្យក្រុមហ៊ុនផលិតវិញ
ផ្សារទំនើបអ៊ីអននៅប្រទេសជប៉ុនបានប្រកាសប្រមូលអាហារបំប៉នមួយប្រភេទដែលកំពុងផ្ទុះល្បីធ្វើឲ្យខូចក្រលៀនយកទៅឲ្យក្រុមហ៊ុនផលិត Kobayashi Pharmaceutical វិញ បន្ទាប់ពីមានមនុស្សស្លាប់បាត់បង់ជីវិត ក្រោយល្បីប្រើទៅជួយឲ្យស្រួលខ្លួន និងមានសុខភាពល្អ ។ នេះបើយោងតាមការចេញផ្សាយដោយទូរទស្សន៍ជាតិជប៉ុន NHK កាលពីថ្ងៃទី៣០ ខែមីនាកន្លងទៅ ។

អាហារបំប៉នដែលក្រុមហ៊ុនផ្សារទំនើបអ៊ីអនម៉លប្រកាសប្រមូលយកមកវិញនោះមានចំនួន ៧ យីហោសុទ្ធសឹងតែមានសារធាតុម្យ៉ាងហៅថា “beni-koji” ដែលមានធាតុផ្សំដូចជា អង្ករលាយជាមួយនឹងមេដំបែ ជាធាតុមួយត្រូវគេសន្មត់ថាជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូល ឬខ្លាញ់អាក្រក់បាន ។
ទោះយ៉ាងណា យោងតាមរបាយការណ៍ពីអ្នកជំងឺរាប់សិបនាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគឺសុទ្ធសឹងតែមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ ក្រោយពេលដែលទទួលទានអាហារបំប៉នមួយនេះ ខណៈក្រុមហ៊ុនផលិត Kobayashi ក៏បានព្រមានទៅដល់អតិថិជនក្នុងប្រទេសជប៉ុនឲ្យឈប់ប្រើប្រាស់ផលិតផលរបស់ខ្លួនផងដែរ ។

ស្របពេលជាមួយគ្នានេះ អាហារបំប៉នមួយចំនួនរបស់ក្រុមហ៊ុនផលិត Kobayashi មិនមែនត្រឹមចរាចរណ៍តែក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេ ពោលផលិតផលរបស់ក្រុមហ៊ុនក៏ត្រូវបានលក់តាមអនឡាញនៅក្នុងប្រទេសចិនផងដែរ ។ ទោះយ៉ាងណា ក្រោយពីមានបញ្ហាដ៏ល្បីសុះសាយនេះហើយ ក្រុមហ៊ុនបានផ្អាកលក់នៅទឹកដីចិន និងតៃវ៉ាន់ ហើយក៏បានប្រមែប្រមូលទំនិញទាំងនោះយកមកវិញដូចគ្នា ។
ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត មន្ត្រីអាជ្ញាធរជប៉ុនចំនួន ១៦ នាក់កាលថ្ងៃសៅរ៍បានបញ្ចេញកណ្ដាប់ដៃដែកឆ្មក់ចូលរោងចក្រ Yodogawa របស់ក្រុមហ៊ុន Kobayashi នៅក្នុងទីក្រុង Osaka ភាគខាងលិចប្រទេសជប៉ុន ដើម្បីបើកការស៊ើបអង្កេតពីហានិភ័យរបស់អាហារបំប៉នក្រោមច្បាប់ស្តីពីអនាម័យចំណីអាហារ ។ ទោះយ៉ាងណា រោងចក្រត្រូវបានបិទទ្វារទៅហើយ ដោយសារតែការស្ថានភាពចាស់ទ្រុឌទ្រោម ប៉ុន្តែអាជ្ញាធររកឃើញតម្រុយថា រោងចក្រនេះបានបន្តផលិតសារធាតុ “beni-koji” រហូតដល់ខែធ្នូ ឆ្នាំ ២០២៣ ។

ដោយឡែកលោក Tomiyama Yuko ប្រធានផ្នែកទំនាក់ទំនងវិនិយោគិនរបស់ក្រុមហ៊ុន Kobayashi បាននិយាយថា ក្រុមហ៊ុនមានបំណងដោះស្រាយចំពោះបញ្ហាទាំងប៉ុន្មានដោយស្មោះអស់ពីចិត្ត ជាពិសេសនឹងរួមសហការយ៉ាងពេញទំហឹងជាមួយការស៊ើបអង្កេតពាក់ព័ន្ធទាំងអស់ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ជប៉ុនមានអ្នកស្លាប់បាត់បង់ជីវិតចំនួន ៥ នាក់ហើយ បន្ទាប់ពីប្រើប្រាស់អាហារបំប៉នដែលមានសារធាតុ “beni-koji” ខណៈមនុស្សប្រមាណ ១១៤ នាក់ផ្សេងទៀតកំពុងដេកព្យាបាលនៅមន្ទីរពេទ្យ ហើយជនរងគ្រោះទាំងនោះសុទ្ធសឹងតែមានបញ្ហាក្រលៀន និងសុខភាពផ្សេងទៀតជាដើម ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ថៃ កើតទុក្ខមិនសុខចិត្ត ក្រោយបែកធ្លាយ រូបថតទាហានអ៊ីស្រាអែល កាន់ទង់ជាតិរបស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


