Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល​ ស្នើសុំ​សារព័ត៌មាន​ខ្មែរ​ថែម៍​ ធ្វើការ​កែតម្រូវ​ការ​ចុះផ្សាយ​ព័ត៌មាន​ខុស​របស់​ខ្លួន​

បានផុស

នៅ

ភ្នំពេញ ៖ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បានស្នើ​សុំ​សារព័ត៌មាន​ខ្មែរ​ថែម៍ ធ្វើការ​កែតម្រូវ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ខុស​របស់ខ្លួន​ទាក់ទិន​នឹង​ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ​ម្នាក់​លួច​រត់គេច​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក​មក​ស្រុកកំណើត​របស់ខ្លួន​នៅ​ខេត្តកណ្តាល​។

បើ​តាម​សារ​ព័​ត៌មាន​ខ្មែរ​ថែម៍​ដែល​បាន​ចុះផ្សាយ​នៅថ្ងៃនេះ​បាន​ឲ្យ​ដឹង​ថា ​មាន​ពលករ​ចំណាកស្រុក​ម្នាក់​ដែល​បាន​វិលត្រឡប់​ពី​ប្រទេស​ថៃ​មក​ប្រទេស​កម្ពុជា​វិញ​ កាលពី​ថ្ងៃ​អង្គារ​បាន​រត់គេច​ពី​ការ ដាក់​ឲ្យ នៅ​ដាច់ដោយឡែក​កាលពី​ថ្ងៃ​សុក្រ​ហើយ​បាន​ភៀសខ្លួន​ទៅ​ស្រុកកំណើត​នៅ​ខេត្តកណ្តាល​។

ពលករ​នោះ​មានឈ្មោះ គង់​ ម៉េង​ហេង​ អាយុ ២៦ ឆ្នាំ​ មកពី​ភូមិ​សាមគ្គី ​ឃុំ​ព្រែក​ដំបង ​ក្នុងស្រុក​មុខកំពូល​បាន​ភៀសខ្លួន​ទៅ​ស្រុកកំណើត​កាលពី​ល្ងាច​ថ្ងៃ​សុក្រ។

នៅក្នុង​អត្ថបទ​របស់​ខ្លួន ​ខ្មែរ​ថែម៍​បាន​ដកស្រង់​ប្រសាសន៍​របស់​លោក​ស្រី វេជ្ជបណ្ឌិត ឱ​វណ្ណឌី​ន​បាន​និយាយថា​ ពេល​មក​ដល់​ចំណុចកណ្តាល​គាត់​បាន​លោត​ចេញពី​ឡាន​ហើយ​រត់គេចខ្លួន​។ អាជ្ញាធរ​កំពុង​ស្វែងរក​កន្លែង​ស្នាក់នៅ​របស់គាត់​ដើម្បី​ចាប់ខ្លួន​គាត់​។

ទាក់ទិន​នឹង​អត្ថបទ​នេះ លោកស្រី​វេជ្ជបណ្ឌិត ឱ​វណ្ណឌី​ន​បាន​មានប្រសាសន៍ថា ​«​ក្រសួងសុខាភិបាល​ស្នើសុំ​សារព័ត៌មាន​ខ្មែរ​ថែម៍ ធ្វើការ​កែតម្រូវ​នៅ​ការ​ចុះផ្សាយ​ព័ត៌មាន​ខុស​របស់​ខ្លួន ដែល​រូបខ្ញុំ​ផ្ទាល់​ក៏​មិនបាន​ជូន​ព័ត៌មាន​ដែល​ដូច​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ខ្មែរ​ថែម៍​នៅថ្ងៃនេះ​ដែរ ដែល​ក្រសួង និង​រូប​ខ្ញុំ​ផ្ទាល់ សូម​ច្រានចោល ទាំងស្រុង​»​។

ចំពោះ​រឿង​នេះ​ លោកស្រី​បាន​បញ្ជាក់​ថា ​បុរស អាយុ​២៦​ឆ្នាំ មកពី​ប្រទេស​ថៃ​បាន​ចូលមក​ដល់​ភូមិ​សាមគ្គី​ឃុំ​ព្រែក​ដំបង​ស្រុក​មុខ​កំពូ​ល ខេត្តកណ្តាល​នៅពេល​យប់​ថ្ងៃទី​២៣/១២/២០២០​។ ក្រោយ​ទទួល​បាន​ព័ត៌មាន មន្ត្រី​សុខាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​បាន​ចុះ​ទៅ​ពិនិត្យ​អប់រំ ណែនាំ​ពី​វិធានការ និង​តម្រូវ​ឲ្យ​គាត់​ធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ ដែលមាន​ម្តាយ​និង​ប្អូនស្រី​១​នាក់ ហើយ​មាន​សមត្ថកិច្ច​នៅ​តាមដាន​ប្រចាំការ​។

លោកស្រី​បាន​បន្ត​ថា ​នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ២០២០ គាត់​ត្រូវ​បាន​យក​សំណាក ហើយ​លទ្ធផល ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ​អវិជ្ជមាន​នៅ​ល្ងាច​ថ្ងៃ​ដដែល និង​បន្ត​តាមដាន​សុខភាព​ជូន​គាត់ ។ ១៣​ថ្ងៃក្រោយ​គាត់​នឹង​ត្រូវ​យក​សំណាក​ធ្វើ តេស្ត​លើក​ទី​២ ម្តង​ទៀត​៕
ដោយ ៖ ​សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទី មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៣៤ នាទី មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ៣ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម