ព័ត៌មានជាតិ
ក្រសួងបរិស្ថាន កំពុងសិក្សាបង្កើតឧទ្យានជាតិសមុទ្រមួយទៀត នៅខេត្តកែប
ក្រសួងបរិស្ថាន បាននិងកំពុងសិក្សាបង្កើតឧទ្យានជាតិសមុទ្រមួយនៅខេត្តកែប ខណៈនាពេលបច្ចុប្បន្ននេះ ប្រទេស កម្ពុជា មានតំបន់ឧទ្យានជាតិសមុទ្រចំនួន ២រួចហើយ។
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងបរិស្ថាន” នាព្រឹកថ្ងៃទី ៣០ ខែសីហានេះថា ក្រសួងបរិស្ថាន បាននិងកំពុងបន្តសិក្សាអំពីការបង្កើតឧទ្យានជាតិសមុទ្រមួយទៀតនៅក្នុងខេត្តកែប ដោយសារតែទីតាំងនោះសម្បូរទៅដោយជីវចម្រុះជាច្រើន។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងយ៉ាងដូច្នេះថា «ក្រសួងបរិស្ថាន បាននិងកំពុងតែបន្តការសិក្សា ដោយមានសំណើពីរដ្ឋបាលខេត្តកែប យើងកំពុងតែសិក្សាអំពីការបង្កើតនូវឧទ្យានជាតិសមុទ្រមួយទៀត នៅក្នុងខេត្តកែប ដោយសារតែទីតាំងកន្លែងនោះ គឺសម្បូរទៅដោយជីវៈចម្រុះ ដែលមានប្រភេទផ្កាថ្ម ស្មៅសមុទ្រ ជ្រូកសមុទ្រ ហើយនឹងមានត្រីដូហ្វ្រីនជាដើម ហើយនិងប្រភេទសត្វជីវៈចម្រុះផ្សេងៗទៀត»។
លោក នេត្រ ភក្រ្តា បានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ នាយកដ្ឋានអភិរក្សសមុទ្រកំពុងតែសិក្សា ដើម្បីប្រមូលទិន្នន័យ ចេញពីតំបន់នោះ មុនឈានទៅបង្កើតឧទ្យានជាតិសមុទ្រ។ ដូច្នេះ ប្រទេសកម្ពុជា រំពឹងថា នឹងមានឧទ្យានជាតិសមុទ្រថ្មីមួយទៀត ដែលស្ថិតនៅក្នុងខេត្តកែប។ សូមជម្រាបថា ក្នុងពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានតំបន់ឧទ្យានជាតិសមុទ្រចំនួន ២ តំបន់៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


