Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ៖ អាស៊ាន គួរបន្តបង្កើនការភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅ ដោយឈរលើគោលការណ៍សមភាព

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានលើកឡើងថា ប្រទេសជាសមាជិកអាស៊ាន គួរតែបន្តបង្កើនការភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅ ដោយឈរលើគោលការណ៍សមភាព និងការផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹកថ្ងៃទី ១៤ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អាស៊ាន គួរបន្តបង្កើនការភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅ ដោយឈរលើគោលការណ៍សមភាព និងការផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក តាមរយៈការទាញផលប្រយោជន៍ ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាស៊ាន និងអាស៊ានបូក ១ ដែលមានស្រាប់ ដោយការដំឡើងកម្រិតបន្ថែម ជាពិសេសការអនុវត្តឲ្យបានពេញលេញ និងការមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង ស្ដីពី ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុយជ្រោយតំបន់ (អាសិប)​ ដែលបានចូលជាធរមានកាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ កន្លងទៅនេះ។

ទាក់ទងនឹងការទាញយកអត្ថប្រយោជន៍ ជាអតិបរមាពីកិច្ចព្រមព្រៀងអាសិប ប្រទេសជាសមាជិកគួរខិតខំអនុវត្តនូវកិច្ចសន្យានានា ហើយបន្តចរចាបើកច្រកទីផ្សារសំដៅទាក់ទងការចូលរួម ពីបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចធំៗដទៃទៀត ក្នុងការកិច្ចព្រមព្រៀងនេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ក្នុងន័យនេះ កិច្ចព្រមព្រៀងអាសិប ត្រូវមានតែមានលេខា​ធិការដ្ឋានរបស់ខ្លួនមួយ ដែលឯករាជ្យ និងម្ចាស់ការ ហើយដើរតួនាទីសំខាន់ក្នុងការងារសម្របសម្រួល ជំរុញ និងត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងនេះ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា នៅតែមានចំណាប់អារម្មណ៍ និងផ្ដល់គ្រប់លទ្ធភាព និងសម្បទានក្នុងការទទួលយកលេខាធិការដ្ឋាននេះ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម