Connect with us

ព័ត៌មានជាតិ

ក្រសួង​ កំណត់​ពេល​​ជាក់លាក់​ ក្នុង​ដំណើរការ​បើក​សាលារៀន​ដំណាក់កាល​ទី៣​

បានផុស

នៅ

​លោក​បណ្ឌិត​សភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​ បាន​ឲ្យ​ដឹង​ថា​ ក្រសួង ​នឹង​បើក​ដំណើរការ​សាលារៀន​ឡើងវិញ ដំណាក់កាល​ទី​៣ ​នៅ​ថ្ងៃទី​២ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២០​ខាង​មុខ​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​រដ្ឋមន្ត្រី​ បានលើកឡើង​បែបនេះ​នៅក្នុង​ឱកាស​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​អប់រំ ​ចុះ​ពិនិត្យមើល​ស្ថានភាព​អនុវិទ្យាល័យ និង​បឋមសិក្សា​អង្គស្នួល​ នៅ​ស្រុក​អង្គស្នួល​ ខេត្ត​កណ្តាល ​កាលពី​ព្រឹក​ថ្ងៃទី​២៧​ ខែ​តុលា ​ឆ្នាំ​២០២០​។​

​លោក​រដ្ឋមន្ត្រី​ បាន​បន្ត​ថា ​ការ​ចុះ​ពិនិត្យមើល​ស្ថានភាព​សាលា​បន្ត​លិច​ទឹក​នេះ ​គឺ​ដើម្បី​រក​វិធាន​ការ​ជួយ​ដោះស្រាយ​សាលា​ទាំងនោះ​ឲ្យ​ទាន់​ពេលវេលា​។ ក្នុងនោះ សម្រាប់​ការ​បើក​ដំណើរការ​សាលា​រៀន​ឡើងវិញ ដំណាក់កាល​ទី​៣ នា​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ​ឆ្នាំ​២០២០​ និង​ដើម្បី​ត្រៀម​បើក​បវេសនកាល​ថ្មី​ឆ្នាំ​សិក្សា​២០២០,២០២១ នៅ​ថ្ងៃ​ទី​១១​ ខែ​មករា ឆ្នាំ​២០២១​ ខាងមុខ​។​

​ ​គួរ​បញ្ជាក់​ថា​ តាម​របាយការណ៍​របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​បាន​ឲ្យ​ដឹង​ថា ​ចាប់​ពី​ថ្ងៃ​ទី​០១​ ខែ​កញ្ញា ​រហូតមកដល់​ថ្ងៃ​ទី​២៦ ​ខែ​តុលា ​ឆ្នាំ​២០២០​ ជំនន់​ទឹកភ្លៀង​បាន​បណ្តាល​ឲ្យ​ប៉ះ​ពាល់​ដល់​សាលារៀន​ចំនួន​៩៥១​កន្លែង។ ​

ក្នុង​នោះ​ លិច​សាលា​ច្រើន​ជាង​គេ​នៅ​ខេត្ត​បាត់ដំបង​៣៦៣​កន្លែង បន្ទាយមានជ័យ​២៧២​កន្លែង កណ្តាល​៨៧​កន្លែង ​និង​ពោធិ៍សាត់​៦២​កន្លែង​៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ធនធានទឹក ចុះ​ពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ១១ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

Sokha Hotels

ព័ត៌មានពេញនិយម