ព័ត៌មានអន្ដរជាតិ
ចិន ច្រានចោលការចោទប្រកាន់របស់ ហ្សេលេនស្គី ដែលថាខ្លួនលួចជួយរុស្ស៊ី
ប្រទេសចិន បានច្រានចោលយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដែលថាខ្លួនកំពុងផ្គត់ផ្គង់អាវុធ និងរំសេវដល់ប្រទេសរុស្ស៊ី។

ក្រសួងការបរទេសចិន កាលពីថ្ងៃទី១៨ខែមេសាបានចាត់ទុកការអះអាងទាំងនេះថា «គ្មានមូលដ្ឋាន» និងបានរំលឹកឡើងវិញនូវជំហរអព្យាក្រឹតភាពរបស់ខ្លួននៅក្នុងជម្លោះ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ប្រទេសចិនមិនដែលផ្តល់អាវុធដ៍សាហាវដល់ភាគីណាមួយដែលពាក់ព័ន្ធនឹងវិបត្តិអ៊ុយក្រែននោះទេ។ លោកបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ចិន ក្នុងការលើកកម្ពស់បទឈប់បាញ់ កិច្ចចរចាសន្តិភាព និងដំណោះស្រាយចំពោះជម្លោះ។
លោក Lin បាននិយាយថា៖ «ជំហររបស់ចិនចំពោះបញ្ហាអ៊ុយក្រែន តែងតែមានភាពច្បាស់លាស់។ វាត្រូវបានប្តេជ្ញាចិត្តយ៉ាងសកម្មក្នុងការលើកកម្ពស់បទឈប់បាញ់ និងបញ្ចប់ជម្លោះ ក៏ដូចជាការលើកទឹកចិត្តដល់ការចរចាសន្តិភាព»។
ភាពចម្រូងចម្រាសកើនឡើងកាន់តែខ្លាំងឡើង បន្ទាប់ពីអ៊ុយក្រែនដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនចំនួនបី គឺក្រុមហ៊ុនអាកាសចរណ៍និងអវកាសប៉េកាំង Xianghui Technology Co. Ltd, ក្រុមហ៊ុន Rui Jin Machinery Co. Ltd និងក្រុមហ៊ុន Zhongfu Shenying Carbon Fiber Xining Co. Ltd ដោយចោទប្រកាន់ថា ពួកគេផ្គត់ផ្គង់អាវុធដល់ប្រទេសរុស្ស៊ី។ ក្រុមហ៊ុនទាំងនេះត្រូវបានបញ្ចូលទៅក្នុងបញ្ជីថ្មីនៃអង្គភាពដែលត្រូវបានហាមឃាត់មិនឲ្យធ្វើអាជីវកម្មនៅអ៊ុយក្រែន ដោយទ្រព្យសម្បត្តិដែលមានមូលដ្ឋាននៅអ៊ុយក្រែនរបស់ពួកគេត្រូវបានបង្កក។
ក្រសួងការបរទេសចិន បានបដិសេធជានិច្ចនូវការជាប់ពាក់ព័ន្ធក្នុងការផ្គត់ផ្គង់អាវុធដល់រុស្ស៊ី ដោយអះអាងថា ខ្លួនគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការនាំចេញទំនិញផ្នែកយោធា និងប្រឆាំងការប្រើប្រាស់យានគ្មានមនុស្សបើកស៊ីវិលសម្រាប់គោលបំណងយោធា។ ក្រសួងក៏បានរិះគន់ការចោទប្រកាន់នេះថាជាឧបាយកលនយោបាយ និងបានបញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់ខ្លួនឲ្យមានដំណោះស្រាយដោយសន្តិវិធីចំពោះសង្គ្រាម។
ថ្វីបើមានការបដិសេធរបស់ចិនក៏ដោយ ក្តីបារម្ភនៅតែមានក្នុងចំណោមប្រទេសលោកខាងលិច។ កាលពីខែកក្កដាឆ្នាំ២០២៤ អង្គការណាតូបានចាត់ទុកប្រទេសចិនថាជា អ្នកនៅពីក្រោយនិងជួយដល់សង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ អង្គការណាតូ បានជំរុញឲ្យទីក្រុងប៉េកាំងបញ្ឈប់ការគាំទ្ររបស់ខ្លួនសម្រាប់យោធារុស្ស៊ី៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


