ជីវិតកម្សាន្ដ
នាមជាតារាល្បីលេចធ្លោ តែតារាថៃ Lisa មិនតម្កើងតម្លៃខ្លួនឱ្យហួសពីមិត្តរួមក្រុមឡើយ
នៅក្នុងរឿងភាគទូរទស្សន៍បែបកំប្លែងរបស់អាមេរិកក្រោមចំណងជើងថា «The White Lotus Season 3» ដែលចូលរួមសម្ដែងដោយតារាចម្រៀងជនជាតិថៃ Lalisa Manobal ដែលគេហៅយ៉ាងខ្លីថា«Lisa» ហាក់ទទួលបានសន្ទុះនៃការគាំទ្រភ្លូកភ្លូកដី។ ប៉ុន្តែ បើក្រឡេកមកមើល តម្លៃខ្លួនរបស់សមាជិកក្រុម BLACKPINK ដែលចូលរួមសំដែងក្នុងរឿងដ៏មានប្រជាប្រិយនេះវិញ នាងទទួលបានស្មើៗគ្នាជាមួយមិត្តរួមសម្ដែងដែរ បើទោះជាមានឈ្មោះជាតារា K-popក្ដី។

ក្នុងពេលដែលបច្ចុប្បន្ននេះ រឿងភាគជាច្រើនបាននិងកំពុងតែប្រកួតប្រជែងជាមួយនឹងប្រាក់កម្រៃ ដែលក្នុងនោះមានតារាជួរមុខល្បីៗដើរតួបង្អួតសមត្ថភាពរៀងៗខ្លួន តែក្រុមការងារ The White Lotus វគ្គ៣ បានប្រើវិធីសាស្រ្តដ៏ប្លែក និងគួរឲ្យកោតសរសើរជាមួយនឹងគំនិតសមភាព ដែលឆ្លុះបញ្ចាំងនៅក្នុងការងារជាក្រុមនៅពីក្រោយឆាករបស់ក្រុម។
លោក David Bernad ដែលជាផលិតករសំខាន់នៃរឿងភាគនោះ បានផ្ដលបទសម្ភាសន៍តាមរយៈ The Hollywood Reporter ថា តួអង្គសំខាន់ទាំងអស់នៅក្នុងរឿង «The White Lotus Season 3» នឹងទទួលបានប្រាក់កម្រៃស្មើគ្នាទាំងអស់។ បើគ្មានចំណាត់ថ្នាក់កំពូលតារា ឬកិត្តិនាមទេ នោះពួកគេមានតម្លៃខ្លួន៤មុឺនដុល្លារក្នុងមួយភាគ។ ដូច្នេះហើយមិនថាតែ កញ្ញា Lisa ជាតារាល្បីទូទាំងពិភពលោកយ៉ាងណាក្ដី ពួកគេម្នាក់ៗនឹងទទួលបានប្រាក់ថ្លៃឈ្នួលប្រហែល ៣៣៥ ៨៦២ ដុល្លារ ដែលក្នុងភាពយន្តទាំងអស់សរុបមាន៨ភាគប៉ុណ្ណោះ។

ផលិតកររូបនេះថែមទាំងបញ្ចាក់យ៉ាងច្បាស់ទៀតថា វិធីសាស្រ្តនេះមានតាំងពីរដូវកាលទី១មកម៉្លេះ គោលបំណងគឺដើម្បីកាត់បន្ថយបញ្ហានៃការចរចាប្រាក់កម្រៃពលកម្ម ដែលអាចបង្កឲ្យមានភាពមិនស្រួលនៅពេលកំណត់ និងស្វែងរកតារាដែលចង់ធ្វើការជាមួយដោយហេតុផលត្រឹមត្រូវ ដោយវាមិនមែនគ្រាន់តែជាតួលេខប្រាក់ឈ្នួលនៅលើមូលប្បទានប័ត្រនោះទេ។
ជម្លោះក្នុងរឿងប្រាក់កម្រៃឈ្នួលនេះធ្លាប់កើតមានរួចមកហើយ។ ករណីមួយក្នុងចំណោមករណីដែលគេនិយាយច្រើនបំផុត ទាក់ទងនឹង លោក Woody Harrelson ដែលជាតារាសម្តែងដ៏ល្បីល្បាញ ដែលដើមឡើយ គាត់បានចុះកុងត្រាដើរជាតួអង្គ Rick Hatchett ប៉ុន្តែក្រោយមកបានព្យាយាមចរចាប្រាក់ខែខ្ពស់ជាមួយនាយកប្រតិបត្តិ លោក Warner Bros ដែលបដិសេធបំពេញចិត្តតួអង្គនេះ។ ភ្លាមៗ លោកស្រាប់តែប្រកាសដកខ្លួនចេញពីគម្រោងភាពយន្តដោយលើហេតុផលថា កាលវិភាគការងារច្រើនហួសប្រមាណ ហើយតួនាទីមួយនេះក៏ធ្លាក់ទៅ លើតារាប្រុស Walton Goggins វិញ។
យ៉ាងណាមិញ វិធីសាស្រ្តរបស់ The White Lotus គឺជាគំនិតមួយដែលមិនប្រឆាំងឧស្សាហកម្ម ប៉ុន្តែវាត្រូវបានគេសរសើរចំពោះការបង្កើតវប្បធម៌ការងារដែលផ្តោតលើការងារជាក្រុម ប្រកបដោយហើយភាព យុត្តិធម៌ និងពិតប្រាកដ។ វាមិនមែនជារឿងចម្លែកទេ ដែលរឿងភាគនេះបានឆក់យកបេះដូងអ្នកទស្សនាជុំវិញពិភពលោក ហើយបន្តផលិតរដូវកាលថ្មី ឲ្យបានខ្លាំងក្លាលើគ្រប់វិស័យ។

អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


